Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 18:29 - អាល់គីតាប

29 គូកន​របស់​អ្នក​នោះ​ក៏​លុត​ជង្គង់​ចុះ​អង្វរ​ថា “សុំ​អត់​ឱន​ពន្យារ​ពេល​ឲ្យ​គ្នា​ផង គ្នា​នឹង​សង​ឯង​វិញ​គ្រប់​ចំនួន”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

29 “បាវបម្រើជាគ្នា​គាត់​នោះ​ក៏​ក្រាបចុះ ​អង្វរ​គាត់​ថា​: ‘សូម​អត់ធ្មត់​នឹង​គ្នា​ផង គ្នា​នឹង​សង​ឯង​វិញ’។

សូមមើលជំពូក ចម្លង

Khmer Christian Bible

29 បាវបម្រើ​ជា​គូ​កន​នោះ​បាន​ក្រាប​ចុះ​ អង្វរ​គាត់​ថា​ សូម​មេត្ដា​អត់​ឱន​ឲ្យ​ខ្ញុំ​ផង​ ខ្ញុំ​នឹង​សង​អ្នក​វិញ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

29 ដូច្នេះ គូកន​របស់​អ្នក​នោះ​ក៏​ក្រាប​ចុះ ហើយ​អង្វរ​គាត់​ថា "សូម​មេត្តា​ពន្យា​ពេល​ឲ្យ​គ្នា​ផង គ្នា​នឹង​សង​ឯង"។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

29 គូ‌កន​របស់​អ្នក​នោះ​ក៏​លុត​ជង្គង់​ចុះ អង្វរ​ថា “សុំ​អត់​ឱន​ពន្យារ​ពេល​ឲ្យ​គ្នា​ផង គ្នា​នឹង​សង​ឯង​វិញ​គ្រប់​ចំនួន”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

29 អ្នក​នោះ​ក៏​ទំលាក់​ខ្លួន ក្រាប​ចុះ​នៅ​ទៀប​ជើង សូម​អង្វរ​ថា សូម​មេត្តា​បង្អង់​ឲ្យ​ខ្ញុំ​សិន ខ្ញុំ​នឹង​សង​ជូន​អ្នក

សូមមើលជំពូក ចម្លង




ម៉ាថាយ 18:29
8 ការដាក់ឲ្យឆ្លើយតបគ្នា  

អ្នក​បម្រើ​នោះ​លុត​ជង្គង់​ក្រាប​ដល់​ជើង​ស្ដេច អង្វរ​ថាៈ “សូម​ស្តេច​មេត្ដា​អត់​ឱន ពន្យារ​ពេល​ឲ្យ​ខ្ញុំ​ផង ខ្ញុំ​នឹង​សង​ស្តេច​វិញ​គ្រប់​ចំនួន”។


ពេល​អ្នក​បម្រើ​នោះ​ចេញ​ទៅ គាត់​បាន​ជួប​នឹង​គូកន​ម្នាក់ ដែល​ជំពាក់​ប្រាក់​គាត់​មួយ‌រយ​ដួង គាត់​ចាប់​អ្នក​នោះ​ច្របាច់​ក​ទាំង​ពោល​ថាៈ “សង​ប្រាក់​អញ​ទាំង​អស់​មក!”។


ប៉ុន្ដែ អ្នក​បម្រើ​នោះ​ពុំ​ព្រម​ទេ មិន​តែ​ប៉ុណ្ណោះ​សោត គាត់​ចាប់​អ្នក​ជំពាក់​ប្រាក់​យក​ទៅ​ឃុំ‌ឃាំង រហូត​ទាល់​តែ​បាន​សង​បំណុល​គ្រប់​ចំនួន។


យើង​បាន​អាណិត​មេត្ដា​ឯង។ ហេតុ​ដូច​ម្ដេច​បាន​ជា​ឯង​ពុំ​ព្រម​អាណិត​មេត្ដា​គូកន​របស់​ឯង​ផង​ដូច្នេះ?”។


សូម​អត់​ទោស​ឲ្យ​យើង​ខ្ញុំ ដូច​យើង​ខ្ញុំ​អត់​ទោស​ឲ្យ អស់​អ្នក​ដែល​បាន​ប្រព្រឹត្ដ​ខុស​នឹង​យើង​ខ្ញុំ។


បង​ប្អូន​បាន​ទទួល​ការ​អប់រំ​នេះ ពី​សំណាក់​លោក​អេប៉ា‌ប្រាស​ដ៏​ជា​ទី​ស្រឡាញ់​ដែល​រួម​ការ‌ងារ​ជា​មួយ​យើង។ គាត់​ជា​អ្នក​បម្រើ​ដ៏​ស្មោះ​ត្រង់​របស់​អាល់ម៉ា‌ហ្សៀស​សម្រាប់​បង​ប្អូន។


លោក​ទីឃីកុស ជា​បង​ប្អូន​ដ៏​ជា​ទី​ស្រឡាញ់​របស់​យើង ជា​អ្នក​បម្រើ​ដ៏​ស្មោះ​ត្រង់ និង​ជា​សហ‌ការី​របស់ ខ្ញុំ​ក្នុង​កិច្ចការ​របស់​អ៊ីសា‌ជាអម្ចាស់ នឹង​ជម្រាប​បង​ប្អូន​ឲ្យ​បាន​ជ្រាប​សព្វ​គ្រប់​អំពី​សុខ​ទុក្ខ​របស់​ខ្ញុំ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម