Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 18:26 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

26 ដូច្នេះ អ្នក​បម្រើ​នោះ​ក៏​លុត​ជង្គង់​នៅ​ចំពោះ​ស្ដេច ទូល​អង្វរ​ថា "បពិត្រ​ព្រះ‌ករុណា សូម​ទ្រង់​មេត្តា​ពន្យា​ពេល​ឲ្យ​ទូល‌បង្គំ​សិន ទូល‌បង្គំ​នឹង​សង​ព្រះ‌អង្គ​គ្រប់​ចំនួន"។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

26 “បាវបម្រើ​នោះ​ក៏​ក្រាបចុះ​ថ្វាយបង្គំ​ស្ដេច ទូលថា​: ‘ សូម​មេត្តា​អត់ធ្មត់​នឹង​ទូលបង្គំ​ផង ទូលបង្គំ​នឹង​សង​អ្វីៗ​ទាំងអស់ដល់​ទ្រង់’។

សូមមើលជំពូក ចម្លង

Khmer Christian Bible

26 បាវបម្រើ​នោះ​ក៏​ក្រាប​ថ្វាយបង្គំ​ស្ដេច​ ទូល​ថា​ សូម​មេត្ដា​អត់ឱន​ឲ្យ​ខ្ញុំ​ផង​ ខ្ញុំ​នឹង​សង​អ្វីៗ​ទាំង​អស់​ដល់​ព្រះអង្គ​វិញ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

26 អ្នក​បម្រើ​នោះ​លុត​ជង្គង់​ក្រាប​ទៀប​ព្រះ‌បាទា​ស្ដេច ទូល‌អង្វរ​ថា: “សូម​ព្រះរាជា​មេត្តា​អត់​ឱន ពន្យារ​ពេល​ឲ្យ​ទូលបង្គំ​ផង ទូលបង្គំ​នឹង​សង​ព្រះអង្គ​វិញ​គ្រប់​ចំនួន”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

26 ហេតុ​ដូច្នេះ បាវ​នោះ​បាន​ទំលាក់​ខ្លួន​ក្រាប​ចុះ​ថ្វាយ‌បង្គំ​ទូល​ថា បពិត្រ​ព្រះ‌ករុណា សូម​ទ្រង់​មេត្តា​បង្អង់​ឲ្យ​ទូលបង្គំ​សិន ទូលបង្គំ​នឹង​សង​ថ្វាយ​ទ្រង់​គ្រប់​ចំនួន

សូមមើលជំពូក ចម្លង

អាល់គីតាប

26 អ្នក​បម្រើ​នោះ​លុត​ជង្គង់​ក្រាប​ដល់​ជើង​ស្ដេច អង្វរ​ថាៈ “សូម​ស្តេច​មេត្ដា​អត់​ឱន ពន្យារ​ពេល​ឲ្យ​ខ្ញុំ​ផង ខ្ញុំ​នឹង​សង​ស្តេច​វិញ​គ្រប់​ចំនួន”។

សូមមើលជំពូក ចម្លង




ម៉ាថាយ 18:26
5 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ គូកន​របស់​អ្នក​នោះ​ក៏​ក្រាប​ចុះ ហើយ​អង្វរ​គាត់​ថា "សូម​មេត្តា​ពន្យា​ពេល​ឲ្យ​គ្នា​ផង គ្នា​នឹង​សង​ឯង"។


ហើយ​ចូល​ទៅ​ក្នុង​ផ្ទះ ឃើញ​បុត្រ​តូច​នៅ​ជា​មួយ​ម៉ារា ជា​មាតា គេ​ក៏​ក្រាប​ថ្វាយ‌បង្គំ រួច​បើក​ប្រអប់​យក​ទ្រព្យ​របស់​ខ្លួន ជា​មាស ជា​កំញាន និង​ជ័រ​ល្វីង​ទេស​ថ្វាយ​ដល់​បុត្រ​នោះ។


ពេល​នោះ មាន​មនុស្ស​ឃ្លង់​ម្នាក់​បាន​ចូល​មក ក្រាប​ថ្វាយ‌បង្គំ​ព្រះ‌អង្គ​ទូល​ថា៖ «ព្រះ‌អម្ចាស់​អើយ! ប្រសិន‌បើ​ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​ប្រោស​ទូល‌បង្គំ នោះ​ទូល‌បង្គំ​នឹង​បាន​ជា​ស្អាត»។


ស៊ីម៉ូន​ទូល​ឆ្លើយ​ថា៖ «ខ្ញុំ​គិត​ថា គឺ​អ្នក​ដែល​ជំពាក់​ច្រើន​ជាង»។ ព្រះ‌អង្គ​ក៏​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «លោក​ពិចារណា​បាន​ត្រឹម​ត្រូវ​មែន»។


ដ្បិត​ដោយ​មិន​យល់​សេចក្តី​សុចរិត​ដែល​មក​ពី​ព្រះ ហើយ​ខំ​ប្រឹង​តាំង​សេចក្តី​សុចរិត​ដោយ​ខ្លួន​ឯង នោះ​គេ​មិន​បាន​ចុះ​ចូល​តាម​សេចក្តី​សុចរិត​របស់​ព្រះ​ឡើយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម