អុលឡោះមានបន្ទូលថា៖ «ចូរមានដុំពន្លឺនៅក្នុងលំហអាកាស ដើម្បីញែកថ្ងៃចេញពីយប់ ទុកជាសញ្ញាសំគាល់ សម្រាប់កំណត់ពេលវេលា ថ្ងៃ និងឆ្នាំ
ម៉ាថាយ 15:2 - អាល់គីតាប «ហេតុអ្វីបានជាសិស្សរបស់លោក មិនគោរពតាមទំនៀមទម្លាប់របស់ចាស់បុរាណ គឺមិនធ្វើពិធីលាងដៃមុនពេលបរិភោគដូច្នេះ?»។ ព្រះគម្ពីរខ្មែរសាកល “ហេតុអ្វីបានជាពួកសិស្សរបស់លោកបំពានទំនៀមទម្លាប់របស់ចាស់បុរាណដូច្នេះ? ដ្បិតពួកគេមិនលាងដៃរបស់ខ្លួននៅពេលហូបនំប៉័ងទេ!”។ Khmer Christian Bible «ហេតុអ្វីបានជាពួកសិស្សរបស់លោកបំពានទំនៀមទម្លាប់ចាស់បុរាណដូច្នេះ? ដ្បិតនៅពេលបរិភោគអាហារ ពួកគេមិនលាងដៃទេ» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ «ហេតុអ្វីបានជាពួកសិស្សរបស់លោកប្រព្រឹត្តល្មើសនឹងទំនៀមទម្លាប់របស់ចាស់បុរាណដូច្នេះ? ដ្បិតពេលគេបរិភោគ គេមិនលាងដៃទេ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «ហេតុអ្វីបានជាសិស្សរបស់លោក មិនគោរពតាមទំនៀមទម្លាប់របស់ចាស់បុរាណ គឺមិនធ្វើពិធីលាងដៃមុនពេលបរិភោគដូច្នេះ?»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហេតុអ្វីបានជាពួកសិស្សលោកធ្វើខុសនឹងទំនៀមទំលាប់ ដែលពួកចាស់ទុំបានតាំងទុកពីបុរាណមកដូច្នេះ ដ្បិតកាលណាបរិភោគ នោះគេមិនលាងដៃសោះ |
អុលឡោះមានបន្ទូលថា៖ «ចូរមានដុំពន្លឺនៅក្នុងលំហអាកាស ដើម្បីញែកថ្ងៃចេញពីយប់ ទុកជាសញ្ញាសំគាល់ សម្រាប់កំណត់ពេលវេលា ថ្ងៃ និងឆ្នាំ
ពួកអ្នកបម្រើ ដែលប្រចាំការនៅមាត់ទ្វារវាំង ពោលទៅកាន់លោកម៉ាដេកាយថា៖ «ហេតុអ្វីបានជាអ្នកមិនធ្វើតាមបញ្ជារបស់ស្ដេច?»។
អ៊ីសាបានឆ្លើយទៅគេវិញថា៖ «ចុះអ្នករាល់គ្នា ហេតុដូចម្ដេចបានជាអ្នករាល់គ្នាប្រព្រឹត្ដល្មើសនឹងបទបញ្ជារបស់អុលឡោះ ទៅកាន់តាមទំនៀមទម្លាប់របស់អ្នករាល់គ្នាវិញដូច្នេះ?។
ពួកខាងគណៈផារីស៊ី និងពួកតួនសួរអ៊ីសាថា៖ «ហេតុអ្វីបានជាសិស្សរបស់អ្នកមិនកាន់តាមទំនៀមទម្លាប់ចាស់បុរាណ គឺនាំគ្នាបរិភោគដោយដៃមិនស្អាតដូច្នេះ?»។
ខ្ញុំបានកាន់សាសនាយូដាយ៉ាងល្អប្រសើរជាងអស់អ្នកដែលមានអាយុស្រករៗខ្ញុំ និងជាជនរួមជាតិរបស់ខ្ញុំទៅទៀត ដ្បិតខ្ញុំមានចិត្ដខ្នះខ្នែងកាន់តាមប្រពៃណីបុព្វបុរសរបស់ខ្ញុំហួសប្រមាណ។
ចូរប្រុងប្រយ័ត្ន កុំឲ្យនរណាម្នាក់មកទាក់ទាញបងប្អូនបាន ដោយប្រើទស្សនវិជ្ជា ឬប្រើពាក្យបោកបញ្ឆោតឥតខ្លឹមសារស្របតាមសេចក្ដីប្រៀនប្រដៅរបស់មនុស្សតៗគ្នាមក និងស្របតាមអ្វីៗជាអរូបដែលមានឥទ្ធិពលលើលោកីយ៍ គឺមិនស្របតាមអាល់ម៉ាហ្សៀសទេ
បងប្អូនជ្រាបស្រាប់ហើយថា អុលឡោះបានលោះបងប្អូនឲ្យរួចពីរបៀបរស់នៅដ៏ឥតន័យ ដែលជាដំណែលតពីបុព្វបុរសរបស់បងប្អូន មិនមែនដោយសារអ្វីៗដែលតែងតែរលាយសាបសូន្យទៅ ដូចជាមាស ឬប្រាក់ទេ