ពេលនោះ អ៊ីសាទៅជាមួយពួកសិស្សដល់កន្លែងមួយ ឈ្មោះកេតសេម៉ានី គាត់បានប្រាប់ទៅគេថា៖ «អ្នករាល់គ្នាអង្គុយនៅទីនេះសិន ចាំខ្ញុំទៅទូរអានៅត្រង់កន្លែងនោះ»។
ម៉ាថាយ 14:23 - អាល់គីតាប កាលអ៊ីសាឲ្យមហាជនចេញផុតអស់ហើយ អ៊ីសាឡើងទៅលើភ្នំ ដាច់ឡែកពីគេដើម្បីទូរអា។ លុះដល់យប់ គាត់នៅទីនោះតែម្នាក់ឯង។ ព្រះគម្ពីរខ្មែរសាកល នៅពេលឲ្យហ្វូងមនុស្សទៅវិញហើយ ព្រះអង្គក៏យាងឡើងទៅលើភ្នំតែព្រះអង្គឯងដើម្បីអធិស្ឋាន។ លុះដល់ពេលល្ងាច ព្រះអង្គគង់នៅទីនោះតែព្រះអង្គឯង។ Khmer Christian Bible ពេលរំសាយបណ្ដាជនរួចហើយ ព្រះអង្គក៏យាងទៅអធិស្ឋាននៅលើភ្នំតែម្នាក់ឯង។ លុះដល់ពេលព្រលប់ ព្រះអង្គក៏នៅទីនោះតែម្នាក់ឯង ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលព្រះអង្គប្រាប់ឲ្យបណ្តាជនចេញផុតអស់ហើយ ទ្រង់ក៏យាងឡើងលើភ្នំតែមួយអង្គឯង ដើម្បីអធិស្ឋាន។ លុះដល់ពេលព្រលប់ ព្រះអង្គគង់នៅទីនោះតែមួយព្រះអង្គឯង ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កាលព្រះអង្គឲ្យមហាជនចេញផុតអស់ហើយ ព្រះយេស៊ូយាងឡើងទៅលើភ្នំ ដាច់ឡែកពីគេ ដើម្បីអធិស្ឋាន*។ លុះដល់យប់ ព្រះអង្គគង់នៅទីនោះតែមួយអង្គឯង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លុះបានឲ្យគេទៅផុតអស់ហើយ នោះទ្រង់យាងឡើងលើភ្នំដោយឡែក ដើម្បីនឹងអធិស្ឋាន លុះពេលព្រលប់ហើយ ទ្រង់ក៏នៅទីនោះតែ១អង្គទ្រង់ |
ពេលនោះ អ៊ីសាទៅជាមួយពួកសិស្សដល់កន្លែងមួយ ឈ្មោះកេតសេម៉ានី គាត់បានប្រាប់ទៅគេថា៖ «អ្នករាល់គ្នាអង្គុយនៅទីនេះសិន ចាំខ្ញុំទៅទូរអានៅត្រង់កន្លែងនោះ»។
រីឯអ្នកវិញ កាលណាអ្នកទូរអា ត្រូវចូលទៅក្នុងបន្ទប់ បិទទ្វារឲ្យជិត ហើយទូរអាទៅកាន់អុលឡោះជាបិតារបស់អ្នកដែលនៅក្នុងទីស្ងាត់កំបាំង។ អុលឡោះជាបិតារបស់អ្នកដែលឃើញនៅក្នុងទីស្ងាត់កំបាំង ទ្រង់នឹងប្រទានរង្វាន់មកអ្នកជាពុំខាន។
ព្រឹកឡើង កាលងងឹតនៅឡើយ អ៊ីសាក្រោកឡើង គាត់ចេញពីផ្ទះ ទៅកន្លែងមួយស្ងាត់ ហើយទូរអានៅទីនោះ។
ពេលប្រជាជនទាំងអស់ទទួលពិធីជ្រមុជទឹករួចហើយ អ៊ីសាក៏ទទួលពិធីជ្រមុជទឹកដែរ។ នៅពេលអ៊ីសាកំពុងទូរអ ស្រាប់តែផ្ទៃមេឃបើកចំហ
ថ្ងៃមួយ ពេលអ៊ីសានៅទូរអដាច់ឡែកពីបណ្ដាជន ពួកសិស្សក៏នៅជាមួយអ៊ីសាដែរ។ អ៊ីសាសួរគេថា៖ «តើមហាជនទាំងឡាយថា ខ្ញុំជានរណា?»។
ប្រមាណជាប្រាំបីថ្ងៃ ក្រោយពីអ៊ីសាបានប្រាប់ទាំងនោះមក គាត់នាំពេត្រុស យ៉ូហាន និងយ៉ាកកូបឡើងទៅលើភ្នំ ដើម្បីទូរអ។