Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 9:18 - អាល់គីតាប

18 ថ្ងៃ​មួយ ពេល​អ៊ីសា​នៅ​ទូរអ​ដាច់​ឡែក​ពី​បណ្ដា‌ជន ពួក​សិស្ស​ក៏​នៅ​ជា​មួយ​អ៊ីសា​ដែរ។ អ៊ីសា​សួរ​គេ​ថា៖ «តើ​មហា‌ជន​ទាំង‌ឡាយ​ថា ខ្ញុំ​ជា​នរណា?»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

18 កាលមួយមានកើតឡើងដូច្នេះ​: នៅពេល​ព្រះយេស៊ូវ​កំពុង​អធិស្ឋាន​តែព្រះអង្គឯង ពួក​សិស្ស​របស់ព្រះអង្គ​ក៏​នៅជាមួយ​ព្រះអង្គ ហើយ​ព្រះអង្គ​មានបន្ទូល​សួរ​ពួកគេ​ថា​៖“តើ​ហ្វូងមនុស្ស​និយាយថា​ខ្ញុំ​ជា​នរណា​?”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

18 នៅ​ពេល​មួយ​ កាល​ព្រះអង្គ​កំពុង​អធិស្ឋាន​នៅ​ដាច់​ដោយ​ឡែក​ ហើយ​ពួក​សិស្ស​របស់​ព្រះអង្គ​បាន​នៅជាមួយ​ព្រះអង្គ​ ព្រះអង្គ​បាន​មាន​បន្ទូល​សួរ​ពួកគេ​ថា៖​ «តើ​បណ្ដាជន​និយាយ​ថា​ខ្ញុំ​ជា​អ្នកណា?»​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

18 ថ្ងៃ​មួយ ពេល​ព្រះ‌អង្គ​កំពុង​តែ​អធិស្ឋាន​ដោយ​ឡែក ហើយ​ពួក​សិស្ស​ក៏​នៅ​ជា​មួយ ព្រះ‌អង្គ​សួរ​គេ​ថា៖ «តើ​មហា‌ជន​ថា​ខ្ញុំ​ជា​អ្នក​ណា?»

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

18 ថ្ងៃ​មួយ ពេល​ព្រះ‌យេស៊ូ​នៅ​អធិស្ឋាន*​ដាច់​ឡែក​ពី​បណ្ដា‌ជន ពួក​សិស្ស*​ក៏​នៅ​ជា​មួយ​ព្រះអង្គ​ដែរ។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​សួរ​គេ​ថា៖ «តើ​មហា‌ជន​ទាំង‌ឡាយ​ថា​ខ្ញុំ​ជា​នរណា?»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

18 គ្រា​មួយ កាល​ទ្រង់​កំពុង​តែ​អធិស្ឋាន​ដោយ‌ឡែក ហើយ​ពួក​សិស្ស​ក៏​នៅ​ជា​មួយ នោះ​ទ្រង់​មាន​បន្ទូល​សួរ​ថា តើ​ហ្វូង​មនុស្ស​ទាំង‌ឡាយ​ថា​ខ្ញុំ​ជា​អ្នក​ណា

សូមមើលជំពូក ចម្លង




លូកា 9:18
11 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​អ៊ីសា​ឲ្យ​មហា‌ជន​ចេញ​ផុត​អស់​ហើយ អ៊ីសា​ឡើង​ទៅ​លើ​ភ្នំ ដាច់​ឡែក​ពី​គេ​ដើម្បី​ទូរអា។ លុះ​ដល់​យប់ គាត់​នៅ​ទី​នោះ​តែ​ម្នាក់​ឯង។


ពេល​នោះ អ៊ីសា​ទៅ​ជា​មួយ​ពួក​សិស្ស​ដល់​កន្លែង​មួយ ឈ្មោះ​កេត‌សេ‌ម៉ានី គាត់​បាន​ប្រាប់​ទៅ​គេ​ថា៖ «អ្នក​រាល់​គ្នា​អង្គុយ​នៅ​ទី​នេះ​សិន ចាំ​ខ្ញុំ​ទៅ​ទូរអា​នៅ​ត្រង់​កន្លែង​នោះ»។


មាន​មួយ​ថ្ងៃ អ៊ីសា​ទូរអា​នៅ​កន្លែង​មួយ។ កាល​អ៊ីសា​ទូរអា​រួច​ហើយ មាន​សិស្ស​ម្នាក់​សុំ​អ៊ីសា​ថា៖ «អ៊ីសា‌ជាអម្ចាស់​អើយ! សូម​បង្រៀន​យើង​ខ្ញុំ​ឲ្យ​ចេះ​ទូរអា ដូច​យ៉ះយ៉ា​បាន​បង្រៀន​សិស្ស​របស់​គាត់​នោះ​ផង»។


ពេល​ប្រជា‌ជន​ទាំង​អស់​ទទួល​ពិធី​ជ្រមុជ​ទឹក​រួច​ហើយ អ៊ីសា​ក៏​ទទួល​ពិធី​ជ្រមុជ​ទឹក​ដែរ។ នៅ​ពេល​អ៊ីសា​កំពុង​ទូរអ ស្រាប់​តែ​ផ្ទៃ​មេឃ​បើក​ចំហ


នៅ​គ្រា​នោះ អ៊ីសា​ឡើង​ទៅ​លើ​ភ្នំ​ដើម្បី​ទូរអ។ អ៊ីសា​ទូរអា​ពេញ​មួយ​យប់។


ពួក​សិស្ស​ឆ្លើយ​ថា៖ «អ្នក​ខ្លះ​ថា តួន​ជា​យ៉ះយ៉ា​ជា​អ្នក​ធ្វើ​ពិធី​ជ្រមុជ​ទឹក អ្នក​ខ្លះ​ថា តួន​ជា​ណាពី​អេលី‌យ៉េស ហើយ​អ្នក​ខ្លះ​ទៀត​ថា តួន​ជា​ណាពី​ម្នាក់​ពី​សម័យ​បុរាណ​ដែល​រស់​ឡើង​វិញ»។


ប្រមាណ​ជា​ប្រាំ​បី​ថ្ងៃ ក្រោយ​ពី​អ៊ីសា​បាន​ប្រាប់​ទាំង​នោះ​មក គាត់​នាំ​ពេត្រុស យ៉ូហាន និង​យ៉ាកកូប​ឡើង​ទៅ​លើ​ភ្នំ ដើម្បី​ទូរអ។


ពេល​កំពុង​ទូរអា ស្រាប់​តែ​មុខ​របស់​អ៊ីសា​ប្រែ​ជា​មាន​រស្មី ហើយ​អាវ​របស់​គាត់​ត្រឡប់​ជា​មាន​ពណ៌​ស​ត្រចះ‌ត្រចង់។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម