Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 9:28 - អាល់គីតាប

28 ប្រមាណ​ជា​ប្រាំ​បី​ថ្ងៃ ក្រោយ​ពី​អ៊ីសា​បាន​ប្រាប់​ទាំង​នោះ​មក គាត់​នាំ​ពេត្រុស យ៉ូហាន និង​យ៉ាកកូប​ឡើង​ទៅ​លើ​ភ្នំ ដើម្បី​ទូរអ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

28 ប្រមាណជា​ប្រាំបី​ថ្ងៃ​ក្រោយពី​ថ្លែង​ព្រះបន្ទូល​ទាំងនេះ ព្រះយេស៊ូវ​ទ្រង់​យក​ពេត្រុស យ៉ូហាន និង​យ៉ាកុប​ទៅ​ជាមួយ ហើយ​យាង​ឡើងទៅ​លើ​ភ្នំ​មួយ ដើម្បី​អធិស្ឋាន។

សូមមើលជំពូក ចម្លង

Khmer Christian Bible

28 ប្រហែល​ជា​ប្រាំ​បី​ថ្ងៃ​ក្រោយពី​បាន​មាន​បន្ទូល​អំពី​សេចក្ដី​ទាំង​នេះ​ ព្រះ​អង្គ​បាន​នាំ​លោក​ពេត្រុស​ លោក​យ៉ូហាន​ និង​លោក​យ៉ាកុប​ឡើង​ទៅ​លើ​ភ្នំ​ជាមួយ​ដើម្បី​អធិស្ឋាន។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

28 ប្រហែល​ជា​ប្រាំ​បី​ថ្ងៃ ក្រោយ​ដែល​ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​សេចក្តី​ទាំង​នោះ​មក ព្រះ‌អង្គ​បាន​យក​ពេត្រុស យ៉ូហាន និង​យ៉ាកុប​ឡើង​ទៅ​លើ​ភ្នំ ដើម្បី​អធិស្ឋាន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

28 ប្រមាណ​ជា​ប្រាំ​បី​ថ្ងៃ​ក្រោយ​ពី​ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទាំង​នោះ​មក ព្រះអង្គ​នាំ​លោក​ពេត្រុស លោក​យ៉ូហាន និង​លោក​យ៉ាកុប​ឡើង​ទៅ​លើ​ភ្នំ ដើម្បី​អធិស្ឋាន*។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

28 ប្រហែល​ជា​៨​ថ្ងៃ ក្រោយ​ដែល​មាន​បន្ទូល​សេចក្ដី​ទាំង​នោះ​មក នោះ​ទ្រង់​យក​ពេត្រុស យ៉ូហាន នឹង​យ៉ាកុប​ឡើង​ទៅ​លើ​ភ្នំ ដើម្បី​អធិស្ឋាន

សូមមើលជំពូក ចម្លង




លូកា 9:28
18 ការដាក់ឲ្យឆ្លើយតបគ្នា  

ខ្ញុំ​ស្រឡាញ់​ពួក​គេ ប៉ុន្តែ ពួក​គេ​បែរ​ជា​ចោទ​ប្រកាន់​ខ្ញុំ ខ្ញុំ​បាន​ទូរអា​ឲ្យ​ពួក​គេ។


កាល​អ៊ីសា​ឲ្យ​មហា‌ជន​ចេញ​ផុត​អស់​ហើយ អ៊ីសា​ឡើង​ទៅ​លើ​ភ្នំ ដាច់​ឡែក​ពី​គេ​ដើម្បី​ទូរអា។ លុះ​ដល់​យប់ គាត់​នៅ​ទី​នោះ​តែ​ម្នាក់​ឯង។


អ៊ីសា​ឃើញ​មហា‌ជន​ទាំង​នេះ គាត់​ឡើង​ទៅ​លើ​ភ្នំ រួច​គាត់​នៅ​ទី​នោះ។ សិស្ស​នាំ​គ្នា​ចូល​មក​ជួប​គាត់


ព្រឹក​ឡើង កាល​ងងឹត​នៅ​ឡើយ អ៊ីសា​ក្រោក​ឡើង គាត់​ចេញ​ពី​ផ្ទះ ទៅ​កន្លែង​មួយ​ស្ងាត់ ហើយ​ទូរអា​នៅ​ទី​នោះ។


កាល​ឲ្យ​បណ្ដា‌ជន​ចេញ​ផុត​អស់​ហើយ​អ៊ីសា​ទៅ​ទូរអា​នៅ​លើ​ភ្នំ។


ពេល​ប្រជា‌ជន​ទាំង​អស់​ទទួល​ពិធី​ជ្រមុជ​ទឹក​រួច​ហើយ អ៊ីសា​ក៏​ទទួល​ពិធី​ជ្រមុជ​ទឹក​ដែរ។ នៅ​ពេល​អ៊ីសា​កំពុង​ទូរអ ស្រាប់​តែ​ផ្ទៃ​មេឃ​បើក​ចំហ


រីឯ​អ៊ីសា​វិញ គាត់​ទៅ​ទី​ស្ងាត់ ដើម្បី​ទូរអ។


នៅ​គ្រា​នោះ អ៊ីសា​ឡើង​ទៅ​លើ​ភ្នំ​ដើម្បី​ទូរអ។ អ៊ីសា​ទូរអា​ពេញ​មួយ​យប់។


លុះ​អ៊ីសា​ទៅ​ដល់​ផ្ទះ​ហើយ អ៊ីសា​មិន​អនុញ្ញាត​ឲ្យ​អ្នក​ណា​ចូល​ជា​មួយ​ឡើយ លើក‌លែង​តែ​ពេត្រុស យ៉ូហាន យ៉ាកកូប និង​ឪពុក‌ម្ដាយ​ក្មេង​ស្រី​នោះ​ប៉ុណ្ណោះ។


ថ្ងៃ​មួយ ពេល​អ៊ីសា​នៅ​ទូរអ​ដាច់​ឡែក​ពី​បណ្ដា‌ជន ពួក​សិស្ស​ក៏​នៅ​ជា​មួយ​អ៊ីសា​ដែរ។ អ៊ីសា​សួរ​គេ​ថា៖ «តើ​មហា‌ជន​ទាំង‌ឡាយ​ថា ខ្ញុំ​ជា​នរណា?»។


អ៊ីសា​ឡើង​ទៅ​លើ​ភ្នំ ហើយ​នៅ​ទី​នោះ​ជា​មួយ​ពួក​សិស្ស។


នេះ​ជា​លើក​ទី​បី​ហើយ ដែល​ខ្ញុំ​មក​រក​បង​ប្អូន។ ត្រូវ​សំរួល​រឿង​ទាំង​អស់ ដោយ​មាន​សាក្សី​ពីរ ឬ​បី​នាក់។


កាល​អាល់ម៉ា‌ហ្សៀស​រស់​នៅ​ក្នុង​លោក​នេះ​នៅ​ឡើយ គាត់​បាន​បន្លឺ​សំឡេង​យ៉ាង​ខ្លាំង និង​បង្ហូរ​ទឹក​ភ្នែក​ទូរអា​សូម​អុលឡោះ ដែល​អាច​សង្គ្រោះ​គាត់​ឲ្យ​រួច​ពី​ស្លាប់។ ដោយ​អាល់ម៉ា‌ហ្សៀស​បាន​គោរព​ប្រណិ‌ប័តន៍​អុលឡោះ នោះ​អុលឡោះ​ក៏​ប្រោស​ប្រទាន​តាម​ពាក្យ​សូម‌អង្វរ។


យើង​ពុំ​បាន​យក​រឿង​ប្រឌិត​ផ្សេងៗ មក​ណែ‌នាំ​បង​ប្អូន ឲ្យ​ស្គាល់​អំណាច​របស់​អ៊ីសា‌អាល់ម៉ា‌ហ្សៀស​ជាអម្ចាស់​នៃ​យើង និង​ឲ្យ​ដឹង​ថា គាត់​ត្រូវ​មក​នោះ​ឡើយ គឺ​យើង​បាន​ឃើញ​ភាព​ថ្កុំ‌ថ្កើង រុង‌រឿង​របស់​គាត់ ផ្ទាល់​នឹង​ភ្នែក​តែ​ម្ដង


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម