ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា បណ្ដាមនុស្សដែលកើតមកក្នុងលោកនេះ គ្មាននរណាមានឋានៈធំជាងយ៉ះយ៉ាជាអ្នកធ្វើពិធីជ្រមុជទឹកឡើយ។ ប៉ុន្ដែ អ្នកណាតូចជាងគេនៅក្នុងនគរនៃអុលឡោះ អ្នកនោះប្រសើរលើសយ៉ះយ៉ាទៅទៀត។
ម៉ាថាយ 14:2 - អាល់គីតាប ស្តេចនិយាយទៅពួកអ្នកបម្រើថា៖ «យ៉ះយ៉ាជាអ្នកធ្វើពិធីជ្រមុជទឹកបានរស់ឡើងវិញហើយ បានជាគាត់មានអំណាច សំដែងការអស្ចារ្យយ៉ាងនេះ»។ ព្រះគម្ពីរខ្មែរសាកល ក៏មានរាជឱង្ការនឹងពួកមន្ត្រីថា៖ “អ្នកនេះគឺយ៉ូហានអ្នកធ្វើពិធីជ្រមុជទឹក! គាត់ត្រូវបានលើកឲ្យរស់ឡើងវិញពីចំណោមមនុស្សស្លាប់ហើយ ហេតុនេះហើយបានជាមហិទ្ធិឫទ្ធិទាំងនេះកំពុងចេញឥទ្ធិពលនៅក្នុងគាត់”។ Khmer Christian Bible ស្ដេចមានបន្ទូលទៅពួកបាវបម្រើថា៖ «ម្នាក់នេះជាយ៉ូហានអ្នកធ្វើពិធីជ្រមុជទឹក បានរស់ពីស្លាប់ឡើងវិញ ហេតុនេះហើយបានជាមានការអស្ចារ្យកើតឡើងតាមរយៈគាត់»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទ្រង់ក៏មានរាជឱង្ការទៅពួកមន្ត្រីថា៖ «នេះច្បាស់ជាយ៉ូហាន-បាទីស្ទ ដែលបានរស់ពីស្លាប់ឡើងវិញហើយ បានជាគាត់មានអំណាចធ្វើការអស្ចារ្យដូច្នេះ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្ដេចមានរាជឱង្ការទៅពួកបរិពារថា៖ «យ៉ូហានបាទីស្ដបានរស់ឡើងវិញហើយ បានជាគាត់មានឫទ្ធានុភាព សម្តែងការអស្ចារ្យយ៉ាងនេះ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់ក៏មានបន្ទូលទៅពួកមហាតលិកថា នោះគឺជាយ៉ូហាន-បាទីស្ទ គាត់បានរស់ពីស្លាប់ឡើងវិញហើយ បានជាមានការឫទ្ធិបារមីកើតមក ដោយសារគាត់ដូច្នេះ |
ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា បណ្ដាមនុស្សដែលកើតមកក្នុងលោកនេះ គ្មាននរណាមានឋានៈធំជាងយ៉ះយ៉ាជាអ្នកធ្វើពិធីជ្រមុជទឹកឡើយ។ ប៉ុន្ដែ អ្នកណាតូចជាងគេនៅក្នុងនគរនៃអុលឡោះ អ្នកនោះប្រសើរលើសយ៉ះយ៉ាទៅទៀត។
គេឆ្លើយថា៖ «អ្នកខ្លះថាតួនជាយ៉ះយ៉ាជាអ្នកធ្វើពិធីជ្រមុជទឹក អ្នកខ្លះថាតួនជាណាពីអេលីយ៉េស អ្នកខ្លះទៀតថា តួនជាណាពីយេរេមា ឬជាណាពីណាមួយនាក់»។
នៅគ្រានោះយ៉ះយ៉ាជាអ្នកធ្វើពិធីជ្រមុជទឹកមកដល់ គាត់ប្រកាសនៅវាលរហោស្ថានស្រុកយូដាថា៖
ស្តេចហេរ៉ូដបានដឹងអំពីហេតុការណ៍ទាំងអស់នោះ ដ្បិតកិត្ដិនាមរបស់អ៊ីសាបានល្បីឮខ្ចរខ្ចាយ។ មានគេនិយាយថា៖ «យ៉ះយ៉ាជាអ្នកធ្វើពិធីជ្រមុជទឹកបានរស់ឡើងវិញ។ ហេតុនេះហើយបានជាគាត់មានអំណាចនឹងធ្វើការអស្ចារ្យយ៉ាងនេះ»។
ពួកសិស្សឆ្លើយថា៖ «អ្នកខ្លះថាតួនជាយ៉ះយ៉ាជាអ្នកធ្វើពិធីជ្រមុជទឹក អ្នកខ្លះថាតួនជាណាពីអេលីយ៉េស ហើយអ្នកខ្លះទៀតថាតួនជាណាពីមួយនាក់»។
កាលស្តេចហេរ៉ូដ ជ្រាបហេតុការណ៍ទាំងនោះហើយ ស្តេចមិនដឹងជាត្រូវគិតយ៉ាងណា ដ្បិតមានអ្នកខ្លះនិយាយថា “យ៉ះយ៉ាជាអ្នកធ្វើពិធីជ្រមុជទឹកបានរស់ឡើងវិញហើយ”។
មានមនុស្សជាច្រើននាំគ្នាមកជួបអ៊ីសា គេពោលថា៖ «យ៉ះយ៉ាពុំបានធ្វើទីសំគាល់ណាមួយឡើយ ប៉ុន្ដែ ពាក្យទាំងប៉ុន្មានដែលគាត់និយាយអំពីលោកនេះ សុទ្ធតែត្រូវទាំងអស់»។