Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 11:11 - អាល់គីតាប

11 ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា បណ្ដា​មនុស្ស​ដែល​កើត​មក​ក្នុង​លោក​នេះ គ្មាន​នរណា​មាន​ឋានៈ​ធំ​ជាង​យ៉ះយ៉ា​ជា​អ្នក​ធ្វើ​ពិធី​ជ្រមុជ​ទឹក​ឡើយ។ ប៉ុន្ដែ អ្នក​ណា​តូច​ជាង​គេ​នៅ​ក្នុង​នគរ​នៃ​អុលឡោះ អ្នក​នោះ​ប្រសើរ​លើស​យ៉ះយ៉ា​ទៅ​ទៀត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

11 “ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា ក្នុងចំណោម​មនុស្ស​ដែលកើត​ពី​ស្ត្រី​មក មិនដែលមាន​អ្នកណា​ធំជាង​យ៉ូហាន​អ្នកធ្វើពិធីជ្រមុជទឹក​នោះ​ទេ​; ប៉ុន្តែ​អ្នកតូច​ជាងគេ​នៅក្នុង​អាណាចក្រស្ថានសួគ៌ ក៏​ធំជាង​យ៉ូហាន​ទៅទៀត​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

11 ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ប្រាកដ​ថា​ ក្នុង​ចំណោម​មនុស្ស​ដែល​កើត​ពី​ស្ត្រី​មក​ គ្មាន​អ្នកណា​វិសេស​ជាង​លោក​យ៉ូហាន​ អ្នក​ធ្វើ​ពិធី​ជ្រមុជ​ទឹក​ទេ​ ប៉ុន្ដែ​អ្នក​តូច​ជាង​គេ​នៅ​ក្នុង​នគរ​ស្ថានសួគ៌​វិសេស​ជាង​គាត់​ទៅ​ទៀត។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ក្នុង​ចំណោម​អស់​អ្នក​ដែល​កើត​ពី​ស្ត្រី គ្មាន​អ្នក​ណា​ធំ​ជាង​លោក​យ៉ូហាន-បាទីស្ទ​ឡើយ ប៉ុន្តែ អ្នក​ដែល​តូច​ជាង​គេ​ក្នុង​ព្រះរាជ្យ​នៃ​ស្ថាន‌សួគ៌ អ្នក​នោះ​ធំ​ជាង​លោក​ទៅ​ទៀត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា បណ្ដា​មនុស្ស​ដែល​កើត​មក​ក្នុង​លោក​នេះ គ្មាន​នរណា​មាន​ឋានៈ​ធំ​ជាង​លោក​យ៉ូហាន‌បាទីស្ដ​ឡើយ។ ប៉ុន្តែ អ្នក​ណា​តូច​ជាង​គេ​នៅ​ក្នុង​ព្រះ‌រាជ្យ*​នៃ​ស្ថាន​បរម‌សុខ* អ្នក​នោះ​ប្រសើរ​លើស​លោក​យ៉ូហាន​ទៅ​ទៀត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ក្នុង​បណ្តា​មនុស្ស​ដែល​កើត​ពី​ស្ត្រី​មក នោះ​គ្មាន​អ្នក​ណា​បាន​ធំ​ជាង​យ៉ូហាន-បាទីស្ទ​ទេ ប៉ុន្តែ​អ្នក​ណា​ដែល​តូច​ជាង​គេ​ក្នុង​នគរ​ស្ថាន‌សួគ៌ នោះ​ធំ​ជាង​គាត់​ហើយ

សូមមើលជំពូក ចម្លង




ម៉ាថាយ 11:11
31 ការដាក់ឲ្យឆ្លើយតបគ្នា  

មនុស្ស​ដែល​កើត​ពី​ស្ត្រី រមែង​មាន​អាយុ​ខ្លី ហើយ​មាន​ពោរ‌ពេញ​ដោយ​ទុក្ខ​កង្វល់។


គ្មាន​នរណា​ម្នាក់​អាច​យក​អ្វី​ដ៏​វិសុទ្ធ ចេញ​ពី​មនុស្ស​មិន​បរិសុទ្ធ​បាន​ឡើយ។


តើ​មនុស្ស​លោក​អាច​បរិសុទ្ធ​ដូច​ម្ដេច​កើត តើ​មនុស្ស​ដែល​កើត​ចេញ​មក​ពី​ស្ត្រី អាច​សុចរិត​ដូច​ម្ដេច​កើត?


ដូច្នេះ តើ​មនុស្ស​អាច​តវ៉ា​ថា​ខ្លួន​សុចរិត នៅ​ចំពោះ​អុលឡោះ​បាន​ឬ? តើ​អ្នក​ដែល​កើត​ចេញ​ពី​ស្ត្រី អះ‌អាង​ថា ខ្លួន​បរិសុទ្ធ​ដូច​ម្ដេច​កើត?


ខ្ញុំ​មាន​កំហុស​តាំង​ពី​កំណើត​មក ហើយ​ខ្ញុំ​មាន​បាប​តាំង​ពី នៅ​ក្នុង​ផ្ទៃ​ម្ដាយ​មក​ម៉្លេះ!


នៅ​ថ្ងៃ​ដែលអុលឡោះ‌តាអាឡា​រុំ​របួស​ឲ្យ ប្រជា‌រាស្ត្រ​របស់​ទ្រង់ នៅ​ពេល​ដែល​ទ្រង់​ព្យាបាល​គេ ឲ្យ​បាន​ជា​ពី​មុខ​របួស​ទាំង​អស់ ព្រះ‌ច័ន្ទ​នឹង​បញ្ចេញ​ពន្លឺ​ភ្លឺ​ដូច​ព្រះ‌អាទិត្យ ហើយ​ព្រះ‌អាទិត្យ​នឹង​ភ្លឺ​ជាង​ធម្មតា​ប្រាំ‌ពីរ​ដង គឺ​ប្រៀប​ដូច​ជា​មាន​ពន្លឺ​ថ្ងៃ​ចំនួន​ប្រាំ‌ពីរ​រួម​គ្នា។


នៅ​ថ្ងៃ​នោះ អុលឡោះ‌តាអាឡា​នឹង​ការពារ​ប្រជា‌ជន នៅ​ក្រុង​យេរូ‌សាឡឹម។ នៅ​ថ្ងៃ​នោះ​ក្នុង​ចំណោម​ពួក​គេ ប្រសិន​បើ​មាន​នរណា​ទន់​ខ្សោយ ទ្រង់​នឹង​ធ្វើ​ឲ្យ​គេ​មាន​កម្លាំង​ដូច​ស្តេច​ទត ហើយ​ពូជ‌ពង្ស​របស់​ស្តេច​ទត​នឹង​គ្រប់​គ្រង​ដោយ​យុត្តិធម៌​ប្រៀប​ដូច​អុលឡោះ​ឬ​ប្រៀប​ដូច​ជា​ម៉ាឡា‌អ៊ីកាត់​របស់អុលឡោះ‌តាអាឡា នៅ​មុខ​ពួក​គេ។


ដ្បិត​ក្នុង​គីតាប មាន​ចែង​អំពី​យ៉ះយ៉ា​ថា “យើង​ចាត់​អ្នក​នាំ​សារ​យើង​ឲ្យ​ទៅ​មុន​អ្នក ដើម្បី​រៀប‌ចំ​ផ្លូវ​របស់​អ្នក”។


តាំង​ពី​ជំនាន់​យ៉ះយ៉ា​ជា​អ្នក​ធ្វើ​ពិធី​ជ្រមុជ​ទឹក មក​ទល់​សព្វ​ថ្ងៃ នគរ​នៃ​អុលឡោះ​បាន​រង​នូវ​អំពើ​ឃោរ‌ឃៅ ហើយ​មនុស្ស​ឃោរ‌ឃៅ​បាន​នាំ​គ្នា​ប្រើ​កម្លាំង​ដណ្ដើម​យក​នគរ​នេះ​ផង។


នៅ​គ្រា​នោះ​យ៉ះយ៉ា​ជា​អ្នក​ធ្វើ​ពិធី​ជ្រមុជ​ទឹក​មក​ដល់ គាត់​ប្រកាស​នៅ​វាល​រហោ‌ស្ថាន​ស្រុក​យូដា​ថា៖


ខ្ញុំ​ធ្វើ​ពិធី​ជ្រមុជ​អ្នក​រាល់​គ្នា​ក្នុង​ទឹក ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​កែ​ប្រែ​ចិត្ដ​គំនិត ប៉ុន្ដែ អ្នក​ដែល​មក​ក្រោយ​ខ្ញុំ គាត់​មាន​កម្លាំង​ខ្លាំង​ជាង​ខ្ញុំ។ ខ្ញុំ​មាន​ឋានៈ​ទាប​ណាស់​សូម្បី​តែ​ដោះ​ស្បែក​ជើង​ជូន​គាត់ ក៏​មិន​សម​នឹង​ឋានៈ​ដ៏​ខ្ពង់‌ខ្ពស់​របស់​គាត់​ផង។ គាត់​នឹង​ធ្វើ​ពិធី​ជ្រមុជ​ឲ្យ​អ្នក​រាល់​គ្នា ក្នុង​រស‌អុលឡោះ​ដ៏​វិសុទ្ធ និង​ដោយ​ភ្លើង​វិញ។


អ្នក​ណា​ល្មើស​បទ​បញ្ជា​តូច​មួយ​នេះ ហើយ​បង្រៀន​អ្នក​ផ្សេង​ឲ្យ​ធ្វើ​តាម អ្នក​នោះ​នឹង​មាន​ឋានៈ​តូច​ជាង​គេ ក្នុង​នគរ​នៃ​អុលឡោះ។ ផ្ទុយ​ទៅ​វិញ អ្នក​ណា​ប្រព្រឹត្ដ​តាម​បទ​បញ្ជា​ទាំង​នេះ ហើយ​បង្រៀន​អ្នក​ផ្សេង​ឲ្យ​ប្រព្រឹត្ដ​តាម អ្នក​នោះ​នឹង​មាន​ឋានៈ​ធំ​ក្នុង​នគរ​នៃ​អុលឡោះ។


កូន​របស់​លោក​នឹង​មាន​ឋានៈ​ដ៏​ប្រសើរ​ឧត្ដម នៅ​ចំពោះ​អុលឡោះ‌ជាអម្ចាស់ មិន​ពិសា​សុរា ឬ​គ្រឿង​ស្រវឹង​ណា​មួយ​សោះ​ឡើយ។ កូន​នោះ​នឹង​បាន​ពោរ‌ពេញ​ទៅ​ដោយ​រស‌អុលឡោះ​ដ៏‌វិសុទ្ធ តាំង​ពី​ក្នុង​ផ្ទៃ​ម្ដាយ​មក។


ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា បណ្ដា​មនុស្ស​ដែល​កើត​មក​ក្នុង​លោក​នេះ ពុំ​មាន​នរណា​ម្នាក់​ប្រសើរ​ជាង​យ៉ះយ៉ា​ឡើយ។ ប៉ុន្តែ អ្នក​ណា​តូច​ជាង​គេ​នៅ​ក្នុង​នគរ​របស់​អុលឡោះ អ្នក​នោះ​ប្រសើរ​លើស​យ៉ះយ៉ា​ទៅ​ទៀត។


រួច​មាន​សាសន៍​ទៅ​គេ​ថា៖ «អ្នក​ណា​ទទួល​ក្មេង​នេះ​ក្នុង​នាម​ខ្ញុំ ក៏​ដូច​ជា​បាន​ទទួល​ខ្ញុំ​ដែរ ហើយ​អ្នក​ណា​ទទួល​ខ្ញុំ ក៏​ដូច​ជា​បាន​ទទួល​អុលឡោះ​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​នោះ​ដែរ ដ្បិត​អ្នក​ណា​មាន​ឋានៈ​ទាប​ជាង​គេ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា គឺ​អ្នក​នោះ​ហើយ​ជា​អ្នក​ធំ​ជាង​គេ»។


យ៉ះយ៉ា​បាន​ផ្ដល់​សក្ខី‌ភាព​អំពី​គាត់ ដោយ​ប្រកាស​ថា៖ «គឺ​គាត់​នេះ​ហើយ​ដែល​ខ្ញុំ​និយាយ​ថា “អ្នក​មក​ក្រោយ​ខ្ញុំ ប្រសើរ​ជាង​ខ្ញុំ ដ្បិត​គាត់​មាន​ជីវិត​មុន​ខ្ញុំ”»។


គាត់​មក​ក្រោយ​ខ្ញុំ គាត់​មាន​ឋានៈ​ខ្ពង់‌ខ្ពស់​ណាស់ សូម្បី​តែ​ឲ្យ​ខ្ញុំ​ស្រាយ​ខ្សែ​ស្បែក​ជើង​ជូន​គាត់ ក៏​មិន​សម​នឹង​ឋានៈ​របស់​គាត់​ផង»។


មាន​មនុស្ស​ជា​ច្រើន​នាំ​គ្នា​មក​ជួប​អ៊ីសា គេ​ពោល​ថា៖ «យ៉ះយ៉ា​ពុំ​បាន​ធ្វើ​ទី​សំគាល់​ណា​មួយ​ឡើយ ប៉ុន្ដែ ពាក្យ​ទាំង​ប៉ុន្មាន​ដែល​គាត់​និយាយ​អំពី​លោក​នេះ សុទ្ធ​តែ​ត្រូវ​ទាំង​អស់»។


អាល់ម៉ា‌ហ្សៀស​ត្រូវ​តែ​ចំរើន​ឡើង រីឯ​ខ្ញុំ​វិញ ខ្ញុំ​ត្រូវ​តែ​អន់​ថយ។


យ៉ះយ៉ា​នេះ​ប្រៀប​បាន​នឹង​ចង្កៀង​ដែល​កំពុង​ឆេះ​បំភ្លឺ ហើយ​អ្នក​រាល់​គ្នា​ក៏​ចង់​រីក‌រាយ​នឹង​ពន្លឺ​នោះ មួយ​ស្របក់​ដែរ។


អ៊ីសា​មាន​ប្រសាសន៍​ដូច្នេះ​សំដៅ​ទៅ​លើ​រស‌អុលឡោះ ដែល​អស់​អ្នក​ជឿ​លើ​គាត់​នឹង​ត្រូវ​ទទួល ដ្បិត​ពេល​នោះ អុលឡោះ​ពុំ​ទាន់​បាន​ប្រទាន​រស‌អុលឡោះ​មក​ទេ ពី‌ព្រោះ​អ៊ីសា​ពុំ​ទាន់​សំដែង​សិរី‌រុង‌រឿង​នៅ​ឡើយ។


ដ្បិត​ក្នុង​ចំណោម​សាវ័ក​ទាំង​អស់ ខ្ញុំ​ជា​អ្នក​តូច​ជាង​គេ ហើយ​មិន​សម​នឹង​មាន​ឈ្មោះ​ជា​សាវ័ក​ទៀត​ផង ព្រោះ​ខ្ញុំ​បាន​បៀត‌បៀន​ក្រុម‌ជំអះ​របស់​អុលឡោះ។


ពេល​បង​ប្អូន​មាន​រឿង​ប្ដឹង​ផ្ដល់​គ្នា​អំពី​បញ្ហា​ក្នុង​ជីវិត​នេះ ម្ដេច​ក៏​បង​ប្អូន​ទៅ​រក​ពួក​អ្នក​ដែល​ក្រុម‌ជំអះ​មិន​រាប់​រក ឲ្យ​មក​កាត់​ក្ដី​ដូច្នេះ។


រីឯ​យើង​ទាំង​អស់​គ្នា​វិញ ពី​ដើម​យើង​ក៏​ដូច​ពួក​គេ​ដែរ យើង​បាន​បណ្ដោយ​ខ្លួន​ទៅ​តាម​តណ្ហា​លោភ‌លន់​នៃ​និស្ស័យ​លោកីយ៍​របស់​យើង យើង​ប្រព្រឹត្ដ​អំពើ​ផ្សេងៗ​តាម​បំណង​ចិត្ដ​គំនិត​របស់​លោកីយ៍។ ពី​កំណើត​មក​យើង​ជា​មនុស្ស ដែល​ត្រូវ​តែ​ទទួល​ទោស​ពី​អុលឡោះ ដូច​មនុស្ស​ឯ​ទៀតៗ​ដែរ


ទោះ​បី​ខ្ញុំ​មាន​ឋានៈ​តូច​ជាង​គេ​បំផុត​ក្នុង​ចំណោម​ប្រជា‌ជន​ដ៏‌បរិសុទ្ធ​ក្ដី ក៏​អុលឡោះ​បាន​ផ្ដល់​គុណ​នេះ​មក​ខ្ញុំ ដើម្បី​នាំ​ដំណឹង‌ល្អ​ទៅ​ប្រាប់​សាសន៍​ដទៃ អំពី​ជីវិត​ដ៏​បរិបូណ៌​បំផុត​របស់​អាល់ម៉ា‌ហ្សៀស ដែល​មនុស្ស​លោក​គិត​មិន​ដល់​នោះ​ដែរ។


ឥឡូវ​នេះ អុលឡោះ​បាន​សំដែង​ឲ្យ​យើង​ស្គាល់ ចិត្ត​ប្រណី‌សន្ដោស​របស់​ទ្រង់ ដោយ​អាល់ម៉ា‌ហ្សៀស‌អ៊ីសា​ជា​អ្នក‌សង្គ្រោះ​របស់​យើង​មក​ក្នុង​លោក​នេះ។ អាល់ម៉ា‌ហ្សៀស​បាន​បំបាត់​អំណាច​នៃ​សេចក្ដី​ស្លាប់ ព្រម​ទាំង​បំភ្លឺ​យើង​ឲ្យ​ស្គាល់​ជីវិត​អមតៈ​ដោយ‌សារ​ដំណឹង‌ល្អ។


ដោយ​អុលឡោះ​គ្រោង​ទុក​ថា​នឹង​ប្រទាន​អ្វីៗ​ដ៏​ល្អ​ប្រសើរ​មក​យើង ទ្រង់​ពុំ​បាន​ប្រោស​អ្នក​ទាំង​នោះ​ឲ្យ​បាន​គ្រប់​លក្ខណៈ​មុន​យើង​ឡើយ។


ណាពី​ដែល​ថ្លែង​បន្ទូល​របស់​អុលឡោះ​អំពី​គុណ ដែល​បម្រុង​សម្រាប់​បង​ប្អូន បាន​នាំ​គ្នា​ស្រាវ​ជ្រាវ និង​រិះ​រក​ចង់​ដឹង​អំពី​ការ​សង្គ្រោះ​នេះ។


ហេតុ​នេះ អុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល​មាន​បន្ទូល​ដូច​ត​ទៅ: “យើង​ធ្លាប់​សន្យា​ពី​មុន​មក​ថា ពូជ‌ពង្ស​នៃ​បុព្វ‌បុរស​របស់​អ្នក គឺ​ពូជ‌ពង្ស​របស់​អ្នក នឹង​បម្រើ​យើង​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ។ ក៏​ប៉ុន្តែ ឥឡូវ​នេះ យើង​សូម​ប្រកាស​យ៉ាង​ឱឡា‌រឹក​ថា យើង​លុប​បំបាត់​ចោល​នូវ​ពាក្យ​សន្យា​នោះ​ហើយ! ដ្បិត​យើង​ផ្តល់​កិត្តិយស​ដល់​អស់​អ្នក​ដែល​លើក​កិត្តិយស​យើង តែ​បើ​អ្នក​ណា​មើល​ងាយ​យើង យើង​ក៏​លែង​រាប់​រក​អ្នក​នោះ​វិញ​ដែរ!


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម