ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ម៉ាថាយ 13:3 - អាល់គីតាប

អ៊ីសា​មាន​ប្រសាសន៍​ទៅ​គេ​យ៉ាង​ច្រើន ដោយ​ប្រើ​ប្រស្នា​ដូច​ត​ទៅ៖ «មាន​បុរស​ម្នាក់​ចេញ​ទៅ​ព្រោះ​គ្រាប់​ពូជ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ព្រះអង្គ​មានបន្ទូល​អំពី​សេចក្ដី​ជាច្រើន​នឹង​ពួកគេ ដោយ​ពាក្យឧបមា​ថា​៖“មើល៍! មាន​អ្នកសាបព្រោះ​ម្នាក់​ចេញទៅ​សាបព្រោះ​។

សូមមើលជំពូក

Khmer Christian Bible

ព្រះអង្គ​មាន​បន្ទូល​ប្រាប់​ពួកគេ​អំពី​សេចក្ដី​ជា​ច្រើន​ជា​រឿង​ប្រៀប​ប្រដូច​ថា៖​ «មើល៍​ មាន​កសិករ​ម្នាក់​ចេញ​ទៅ​ព្រោះ​គ្រាប់​ពូជ​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ជា​រឿង​ប្រៀប​ធៀប​អំពី​សេចក្ដី​ជា​ច្រើន​ថា៖ «មើល៍ មាន​អ្នក​ព្រោះ​ពូជ​ម្នាក់​ចេញ​ទៅ​ព្រោះ

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​យ៉ាង​ច្រើន ដោយ​ប្រើ​ប្រស្នា​ដូច​ត​ទៅ៖ «មាន​បុរស​ម្នាក់​ចេញ​ទៅ​ព្រោះ​គ្រាប់​ពូជ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ទ្រង់​មាន​បន្ទូល​ទៅ​គេ ជា​ពាក្យ​ប្រៀប​ប្រដូច​អំពី​រឿង​ជា​ច្រើន​ថា មើល មាន​អ្នក​ព្រោះ​ពូជ​ម្នាក់​ចេញ​ទៅ​ព្រោះ

សូមមើលជំពូក



ម៉ាថាយ 13:3
27 ការដាក់ឲ្យឆ្លើយតបគ្នា  

ខ្ញុំ​នឹង​ផ្ចង់​ចិត្ត​ស្ដាប់​ពាក្យ​ប្រៀន‌ប្រដៅ របស់​អ្នក​ប្រាជ្ញ ហើយ​ខ្ញុំ​នឹង​ដោះ​ស្រាយ​ប្រស្នា ទាំង​លេង​ពិណ​កំដរ​ផង។


ខ្ញុំ​នឹង​ថ្លែង​ប្រាប់​អ្នក​រាល់​គ្នា នូវ​បទ​ពិសោធ​ពី​អតីតកាល ខ្ញុំ​នឹង​បរិយាយ​ប្រាប់​អ្នក​រាល់​គ្នា​អំពី​អត្ថ‌ន័យ លាក់​កំបាំង​នៃ​ព្រឹត្តិ‌ការណ៍​នៅ​បុរាណ​កាល។


«កូន​មនុស្ស​អើយ ចូរ​និទាន​រឿង​មួយ​ចោទ​ជា​ប្រស្នា​ដល់​ពូជ‌ពង្ស​អ៊ីស្រ‌អែល​ទៅ!


ខ្ញុំ​ជម្រាប​ទ្រង់​ថា៖ «អុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ! អ្នក​ទាំង​នោះ​តែង​តែ​ពោល​ថា ខ្ញុំ​ជា​អ្នក​និយាយ​ពាក្យ​ប្រស្នា»។


នៅ​ថ្ងៃ​នោះ មនុស្ស‌ម្នា​នឹង​យក​រឿង​របស់​អ្នក ទៅ​សើច​លេង ហើយ​ចង​ក្រង​បទ​សម្រាប់​ច្រៀង​រៀប​រាប់​ថា: “ពួក​យើង​បាត់​បង់​អ្វីៗ​ទាំង​អស់! ខ្មាំង​លេប​ទឹក​ដី​ដែល​ជា​មត៌ក​របស់​ពួក​យើង! បច្ចា‌មិត្ត​ដេញ​ពួក​យើង​ចេញ​ពី​ស្រុក រួច​យក​ទឹក​ដី​ចែក​គ្នា!”»។


ប៉ុន្តែ ប្រជា‌ជាតិ​ទាំង​នោះ​នាំ​គ្នា​និយាយ​ផ្លែ​ផ្កា ប្រមាថ​មាក់‌ងាយ​ពួក​គេ ដោយ​ពោល​ថា: អ្នក​មុខ​ជា​ត្រូវ​វេទនា​ពុំ‌ខាន ព្រោះ​អ្នក​ប្រមូល​ទ្រព្យ​អ្នក​ដទៃ យក​មក​ធ្វើ​ជា​ទ្រព្យ​របស់​ខ្លួន! តើ​អ្នក​ប្រព្រឹត្ត​ដូច្នេះ​ដល់​កាល​ណា​ទៀត? អ្នក​ជំពាក់​បំណុល​គេ​កាន់​តែ​ធ្ងន់​ទៅៗ


ពេល​គាត់​ព្រោះ មាន​គ្រាប់​ពូជ​ខ្លះ​ធ្លាក់​ទៅ​លើ​ផ្លូវ ហើយ​សត្វ​មក​ចឹក​ស៊ី​អស់​ទៅ។


កាល​អ៊ីសា​មាន​ប្រសាសន៍​ជា​ពាក្យ​ប្រស្នា​ទាំង​នេះ​ចប់​សព្វ​គ្រប់​ហើយ គាត់​ក៏​ចេញ​ពី​ទី​នោះ


អ៊ីសា​មាន​ប្រសាសន៍​ជា​ប្រស្នា​ទៅ​ពួក​គេ​ម្ដង​ទៀត​ថា៖


«ចូរ​អ្នក​រាល់​គ្នា​យក​ប្រស្នា​ស្ដី​អំពី​ដើម​ឧទុម្ពរ​ទៅ​រិះ‌គិត​ចុះ។ កាល​ណា​មែក​របស់​វា​មាន​ស្លឹក​លាស់​ខៀវ​ខ្ចី អ្នក​រាល់​គ្នា​ដឹង​ថា រដូវ​ប្រាំងជិត​មក​ដល់​ហើយ។


បន្ទាប់​មក អ៊ីសា​មាន​ប្រសាសន៍​ទៅ​គេ​ជា​ប្រស្នា​ថា៖ «មាន​បុរស​ម្នាក់​ដាំ​ទំពាំង‌បាយ‌ជូរ​មួយ​ចម្ការ។ គាត់​បាន​ធ្វើ​របង​ព័ទ្ធ​ជុំ‌វិញ គាត់​រៀប‌ចំ​កន្លែង​មួយ ដើម្បី​បញ្ជាន់​ផ្លែ​ទំពាំង‌បាយ‌ជូរ ព្រម​ទាំង​សង់​ខ្ទម​មួយ​ផង។ បន្ទាប់​មក គាត់​ប្រវាស់​ឲ្យ​ពួក​កសិករ​មើល​ថែ‌ទាំ រួច​ចេញ​ដំណើរ​ពី​ស្រុក​នោះ​ទៅ។


ពួក​មេ​ដឹក​នាំ​សាសន៍​យូដា​យល់​ថា អ៊ីសា​មាន​ប្រសាសន៍​ជា​ពាក្យ​ប្រស្នា​នេះ សំដៅ​លើ​ពួក​គេ គេ​ក៏​នាំ​គ្នា​រក​មធ្យោ‌បាយ​ចាប់​អ៊ីសា ប៉ុន្ដែ​គេ​ខ្លាច​បណ្ដា‌ជន ដូច្នេះ​គេ​ក៏​ចាក​ចេញ​ពី​អ៊ីសា​ទៅ។


អ៊ីសា​ហៅ​គេ​មក រួច​មាន​ប្រសាសន៍​ជា​ប្រស្នា​ថា៖ «តើ​អ៊ីព្លេស‌ហ្សៃតន​អាច​ដេញ​អ៊ីព្លេស​ដូច​ម្ដេច​កើត?


អ៊ីសា​មាន​ប្រសាសន៍​ទៀត​ថា៖ «បើ​អ្នក​រាល់​គ្នា​មិន​យល់​ប្រស្នា​នេះ​ផង ធ្វើ​ម្ដេច​ឲ្យ​អ្នក​រាល់​គ្នា​យល់​ប្រស្នា​ឯ​ទៀតៗ​បាន!


អ៊ីសា​តែង​ប្រកាស​បន្ទូល​នៃ​អុលឡោះ ដោយ​ប្រើ​ជា​ពាក្យ​ប្រស្នា​របៀប​នេះ តាម​តែ​គេ​អាច​យល់​បាន។


ពេត្រុស​សួរ​អ៊ីសា​ថា៖ «អ៊ីសា‌ជាអម្ចាស់​អើយ! តើ​លោក​ម្ចាស់​មាន​ប្រសាសន៍​ជា​ពាក្យ​ប្រស្នា​នេះ សម្រាប់​ប្រៀន‌ប្រដៅ​យើង​ខ្ញុំ​តែ​ប៉ុណ្ណោះ ឬ​មួយ​សម្រាប់​ប្រៀន‌ប្រដៅ​មនុស្ស​គ្រប់​ៗ​គ្នា​ដែរ?»។


អ៊ីសា​ឆ្លើយ​ថា៖ «អុលឡោះ​បាន​ប្រោស​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា យល់​គម្រោង‌ការ​ដ៏​លាក់​កំបាំង​នៃ​នគរ​របស់​ទ្រង់។ ចំពោះ​អ្នក​ដទៃ ទ្រង់​ប្រើ​ជា​ពាក្យ​ប្រស្នា​វិញ។ ដូច្នេះ ទោះ​បី​គេ​មើល ក៏​ពុំ​ឃើញ ទោះ​បី​គេ​ស្ដាប់ ក៏​ពុំ​យល់​ដែរ។


«ខ្ញុំ​បាន​និយាយ​ប្រាប់​អ្នក​រាល់​គ្នា អំពី​សេចក្ដី​ទាំង​នេះ ដោយ​ប្រើ​ប្រស្នា។ បន្ដិច​ទៀត ខ្ញុំ​នឹង​និយាយ​ប្រាប់​អ្នក​រាល់​គ្នា​យ៉ាង​ច្បាស់ៗ​អំពី​អុលឡោះ​ជា​បិតា​មិន​ប្រើ​ប្រស្នា​ទៀត​ទេ។