មនុស្សទាំងអស់តែងតែចង់ចូលជួបស្តេចស៊ូឡៃម៉ាន ដើម្បីស្តាប់ការណែនាំប្រកបដោយប្រាជ្ញាដែលអុលឡោះប្រទានមកគាត់។
ម៉ាថាយ 12:42 - អាល់គីតាប នៅថ្ងៃដែលអុលឡោះវិនិច្ឆ័យទោសមនុស្សលោក មហាក្សត្រីស្រុកខាងត្បូង នឹងក្រោកឡើងជាមួយមនុស្សជំនាន់នេះ ព្រមទាំងចោទប្រកាន់គេផង ព្រោះកាលពីជំនាន់ដើម នាងបានមកពីតំបន់ដាច់ស្រយាលនៃផែនដី ដើម្បីស្ដាប់ប្រសាសន៍របស់ស៊ូឡៃម៉ាន ប្រកបដោយប្រាជ្ញាឈ្លាសវៃ។ រីឯនៅទីនេះមានម្នាក់ប្រសើរជាងស៊ូឡៃម៉ានទៅទៀត»។ ព្រះគម្ពីរខ្មែរសាកល នៅគ្រាជំនុំជម្រះ មហាក្សត្រិយានីនៃភាគខាងត្បូងនឹងត្រូវបានលើកឲ្យរស់ឡើងវិញជាមួយជំនាន់នេះ ហើយផ្ដន្ទាទោសជំនាន់នេះ ពីព្រោះព្រះនាងបានមកពីចុងបំផុតនៃផែនដី ដើម្បីស្ដាប់ប្រាជ្ញារបស់សាឡូម៉ូន ហើយមើល៍! អ្នកដែលធំជាងសាឡូម៉ូននៅទីនេះហើយ! Khmer Christian Bible នៅគ្រាជំនុំជម្រះ ម្ចាស់ក្សត្រីភាគខាងត្បូងនឹងក្រោកឡើងជាមួយមនុស្សជំនាន់នេះ រួចដាក់ទោសដល់ជំនាន់នេះ ដ្បិតព្រះនាងបានមកពីចុងបំផុតនៃផែនដី ដើម្បីស្ដាប់ប្រាជ្ញារបស់ស្ដេចសាឡូម៉ូន ប៉ុន្ដែមើល៍ ម្នាក់ដែលវិសេសជាងស្ដេចសាឡូម៉ូន គឺនៅទីនេះស្រាប់ហើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មហាក្សត្រិយ៍ស្រុកខាងត្បូងនឹងឈរឡើងជាមួយមនុស្សជំនាន់នេះ នៅគ្រាជំនុំជម្រះ ហើយកាត់ទោស ព្រោះព្រះនាងបានយាងមកពីចុងផែនដី ដើម្បីស្តាប់ប្រាជ្ញារបស់ព្រះបាទសាឡូម៉ូន ហើយមើល៍ នៅទីនេះ មានអ្វីមួយវិសេសជាងព្រះបាទសាឡូម៉ូនទៅទៀត»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅថ្ងៃដែលព្រះជាម្ចាស់វិនិច្ឆ័យទោសមនុស្សលោក មហាក្សត្រិយ៍ស្រុកខាងត្បូងនឹងក្រោកឡើងជាមួយមនុស្សជំនាន់នេះ ព្រមទាំងចោទប្រកាន់គេផង ព្រោះកាលពីជំនាន់ដើម ព្រះនាងបានយាងមកពីតំបន់ដាច់ស្រយាលនៃផែនដី ដើម្បីស្ដាប់ព្រះបន្ទូលរបស់ព្រះបាទសាឡូម៉ូន ប្រកបដោយប្រាជ្ញាឈ្លាសវៃ។ រីឯនៅទីនេះ មានម្នាក់ប្រសើរជាងព្រះបាទសាឡូម៉ូនទៅទៀត»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មហាក្សត្រីនៅស្រុកខាងត្បូង នឹងឈរឡើងជាមួយនឹងមនុស្សដំណនេះ ក្នុងគ្រាជំនុំជំរះ ហើយនឹងកាត់ទោសឲ្យផង ដោយព្រះនាងបានយាងមកពីចុងផែនដី ដើម្បីនឹងស្តាប់ចំណេះរបស់ហ្លួងសាឡូម៉ូន ហើយមើល នៅទីនេះមាន១អង្គវិសេសជាហ្លួងសាឡូម៉ូនទៅទៀត |
មនុស្សទាំងអស់តែងតែចង់ចូលជួបស្តេចស៊ូឡៃម៉ាន ដើម្បីស្តាប់ការណែនាំប្រកបដោយប្រាជ្ញាដែលអុលឡោះប្រទានមកគាត់។
ដូច្នេះ យើងនឹងធ្វើតាមការសូមរបស់អ្នក គឺយើងឲ្យអ្នកមានប្រាជ្ញា និងការយល់ដឹង ដែលគ្មាននរណាម្នាក់ អាចប្រៀបស្មើនឹងអ្នកបានឡើយ ទោះបីពីមុនក្តី ឬទៅអនាគតក្តី។
ប្រជាជនអ៊ីស្រអែលទាំងមូលបានដឹងអំពីការវិនិច្ឆ័យរបស់ស្តេចស៊ូឡៃម៉ាន ហើយពួកគេនាំគ្នាគោរពកោតខ្លាចស្តេច ព្រោះពួកគេយល់ឃើញថា អុលឡោះប្រទានប្រាជ្ញាញាណមកគាត់ ដើម្បីកាត់ក្តីនេះ។
ហេតុនេះសូមទ្រង់ប្រោសប្រទានឲ្យខ្ញុំមានប្រាជ្ញាឈ្លាសវៃ ដើម្បីគ្រប់គ្រងប្រជារាស្ត្ររបស់ទ្រង់ ហើយឲ្យខ្ញុំចេះវិនិច្ឆ័យ ស្គាល់ការល្អ ការអាក្រក់ បើមិនដូច្នោះទេ តើនរណាអាចគ្រប់គ្រងលើប្រជារាស្ត្រដ៏ច្រើន ឥតគណនារបស់ទ្រង់បាន?»។
អុលឡោះប្រទានប្រាជ្ញា និងសុភនិច្ឆ័យយ៉ាងលើសលប់ដល់ស៊ូឡៃម៉ាន ធ្វើឲ្យគាត់មានការយល់ដឹងទូលំទូលាយ ដូចខ្សាច់នៅតាមឆ្នេរសមុទ្រ។
ស្តេចទាំងឡាយនៅលើផែនដី បានឮគេនិយាយអំពីប្រាជ្ញាញាណរបស់ស្តេចស៊ូឡៃម៉ាន ក៏ចាត់មនុស្សម្នាពីគ្រប់ជាតិសាសន៍ ឲ្យមកស្តាប់គតិបណ្ឌិតរបស់ស្តេចស៊ូឡៃម៉ាន ដែលប្រកបដោយប្រាជ្ញាឈ្លាសវៃ។
អុលឡោះតាអាឡាប្រទានប្រាជ្ញាដល់ស្តេចស៊ូឡៃម៉ានតាមបន្ទូលសន្យា។ ស្តេចស៊ូឡៃម៉ាន និងស្តេចហ៊ីរ៉ាម ចងសម្ពន្ធមិត្តជាមួយគ្នា ហើយមានទំនាក់ទំនងទៅវិញទៅមកដោយសុខសាន្ត។
ហេតុនេះ អុលឡោះតាអាឡាផ្ទាល់នឹងប្រទាន ទីសំគាល់មួយដល់អ្នករាល់គ្នា។ មើល៍! ស្ត្រីព្រហ្មចារីនឹងមានផ្ទៃពោះ នាងនឹងសំរាលបានបុត្រាមួយ ហើយឲ្យឈ្មោះថា «អេម៉ាញូអែល»។
នៅថ្ងៃដែលអុលឡោះវិនិច្ឆ័យទោសមនុស្សលោក អ្នកក្រុងនីនីវេនឹងក្រោកឡើងជាមួយមនុស្សជំនាន់នេះ ព្រមទាំងចោទប្រកាន់គេផង ព្រោះកាលពីជំនាន់ដើមនៅពេលដែលអ្នកក្រុងនីនីវេ ឮសេចក្ដីយូនើសប្រកាស គេបានកែប្រែចិត្ដគំនិត។ រីឯនៅទីនេះ មានម្នាក់ប្រសើរជាងយូនើសទៅទៀត។
កាលពេត្រុសកំពុងតែនិយាយនៅឡើយ ស្រាប់តែមានពពកដ៏ភ្លឺមកគ្របបាំងគេទាំងអស់គ្នា ហើយមានសំឡេងបន្លឺពីក្នុងពពកមកថា៖ «នេះជាបុត្រាដ៏ជាទីស្រឡាញ់របស់យើង យើងពេញចិត្តនឹងគាត់ណាស់ ចូរស្ដាប់គាត់ចុះ!»។
ពេលនោះ មានសំឡេងពីលើមេឃមកថា៖ «នេះជាបុត្រាដ៏ជាទីស្រឡាញ់របស់យើង យើងពេញចិត្ដនឹងគាត់ណាស់!»។
បន្ទូលនៃអុលឡោះបានកើតមកជាមនុស្ស ហើយនៅក្នុងចំណោមយើងរាល់គ្នា យើងបានឃើញសិរីរុងរឿងរបស់គាត់ ជាសិរីរុងរឿងនៃបុត្រាតែមួយគត់ដែលមកពីអុលឡោះជាបិតា គាត់ពោរពេញទៅដោយសេចក្តីប្រណីសន្តោស និងសេចក្ដីពិត។
ពុំដែលមាននរណាម្នាក់បានឃើញអុលឡោះឡើយ មានតែបុត្រាមួយគត់ប៉ុណ្ណោះ ដែលបាននាំយើងឲ្យស្គាល់អុលឡោះ ដ្បិតបុត្រានៃអុលឡោះបាននៅរួមជាមួយអុលឡោះជាបិតា។
បទបញ្ជានេះក៏មិនស្ថិតនៅខាងនាយសមុទ្រ បណ្តាលឲ្យអ្នកពោលថា “តើបាននរណាឆ្លងទៅឯនាយសមុទ្រ យកបទបញ្ជានេះមកថ្លែងប្រាប់យើង ដើម្បីឲ្យយើងប្រតិបត្តិតាម?”។