ម៉ាថាយ 12:14 - អាល់គីតាប ពួកខាងគណៈផារីស៊ីចេញពីសាលាប្រជុំ ហើយពិគ្រោះគ្នា រកមធ្យោបាយសម្លាប់អ៊ីសា។ ព្រះគម្ពីរខ្មែរសាកល ពួកផារិស៊ីបានចេញទៅ ពិគ្រោះគ្នាទាស់នឹងព្រះអង្គ ដើម្បីបំផ្លាញជីវិតព្រះអង្គ។ Khmer Christian Bible ពួកអ្នកខាងគណៈផារិស៊ីបានចេញទៅ ហើយពិគ្រោះគ្នា ដើម្បីរកវិធីសម្លាប់ព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ ពួកផារិស៊ីបានចេញទៅ ហើយពិគ្រោះគ្នារកហេតុនឹងធ្វើគុតព្រះអង្គ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកខាងគណៈផារីស៊ី*ចេញពីសាលាប្រជុំ* ហើយពិគ្រោះគ្នារកមធ្យោបាយធ្វើគុតព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលពួកផារិស៊ីបានចេញទៅក្រៅ គេក៏ពិគ្រោះគ្នារកហេតុនឹងធ្វើឲ្យទ្រង់វិនាស |
លុះព្រឹកឡើងពួកអ៊ីមុាំ និងអះលីជំអះទាំងអស់របស់ប្រជាជនប្រជុំគ្នា ហើយសម្រេចចិត្ដសម្លាប់អ៊ីសា។
នៅពីរថ្ងៃមុនបុណ្យរំលង និងបុណ្យនំបុ័ងឥតមេ ក្រុមអ៊ីមុាំ និងពួកតួន នាំគ្នារកមធ្យោបាយ ដើម្បីចាប់អ៊ីសាដោយកលល្បិចយកទៅសម្លាប់។
ពួកខាងគណៈផារីស៊ីចេញពីសាលាប្រជុំ ហើយទៅពិគ្រោះជាមួយបក្សពួកស្ដេចហេរ៉ូដភ្លាម ដើម្បីរកមធ្យោបាយសម្លាប់អ៊ីសា។
ពួកគេក្ដៅក្រហាយយ៉ាងខ្លាំង ហើយពិគ្រោះគ្នា គិតធ្វើយ៉ាងណាដើម្បីប្រឆាំងនឹងអ៊ីសា។
ពួកអ៊ីមុាំ និងពួកខាងគណៈផារីស៊ីបានចេញបញ្ជាថា បើអ្នកណាដឹងអ៊ីសានៅឯណា ត្រូវប្រាប់គេ ដើម្បីឲ្យគេចាប់អ៊ីសា។
កាលឮប្រសាសន៍នេះ ជនជាតិយូដារឹតតែចង់សម្លាប់អ៊ីសាខ្លាំងឡើងៗ មិនមែនមកពីអ៊ីសាមិនបានគោរពតាមហ៊ូកុំ សម្រាប់ថ្ងៃជំអាត់ប៉ុណ្ណោះទេ គឺមកពីអ៊ីសាមានប្រសាសន៍ថា អុលឡោះជាបិតារបស់គាត់ផ្ទាល់ថែមទៀត អ៊ីសាលើកខ្លួនឡើងស្មើនឹងអុលឡោះ។
ពេលនោះ ពួកគេរកចាប់អ៊ីសា ប៉ុន្ដែ គ្មាននរណាហ៊ានលូកដៃចាប់គាត់ទេ ព្រោះពេលកំណត់របស់គាត់ ពុំទាន់បានមកដល់នៅឡើយ។
ពួកខាងគណៈផារីស៊ីបានដឹងសេចក្ដីទាំងអស់ដែលបណ្ដាជនខ្សឹបខ្សៀវគ្នាអំពីអ៊ីសា។ ពេលនោះពួកអ៊ីមុាំ និងពួកខាងគណៈផារីស៊ី ក៏ចាត់កងរក្សាម៉ាស្ជិទឲ្យមកចាប់អ៊ីសា។
ក្នុងចំណោមបណ្ដាជន មានអ្នកខ្លះចង់ចាប់អ៊ីសា ប៉ុន្ដែ គ្មាននរណាហ៊ានចាប់គាត់ឡើយ។
ពួកគេក៏រើសដុំថ្មបម្រុងនឹងគប់សម្លាប់អ៊ីសា ប៉ុន្ដែ អ៊ីសាភៀសខ្លួនចេញពីម៉ាស្ជិទបាត់ទៅ។