យ៉ូហាន 5:18 - អាល់គីតាប18 កាលឮប្រសាសន៍នេះ ជនជាតិយូដារឹតតែចង់សម្លាប់អ៊ីសាខ្លាំងឡើងៗ មិនមែនមកពីអ៊ីសាមិនបានគោរពតាមហ៊ូកុំ សម្រាប់ថ្ងៃជំអាត់ប៉ុណ្ណោះទេ គឺមកពីអ៊ីសាមានប្រសាសន៍ថា អុលឡោះជាបិតារបស់គាត់ផ្ទាល់ថែមទៀត អ៊ីសាលើកខ្លួនឡើងស្មើនឹងអុលឡោះ។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល18 ហេតុនេះហើយបានជាពួកយូដាកាន់តែចង់ធ្វើគុតព្រះអង្គ ពីព្រោះព្រះអង្គមិនគ្រាន់តែល្មើសនឹងថ្ងៃសប្ប័ទប៉ុណ្ណោះទេ គឺថែមទាំងហៅព្រះថាជាបិតារបស់ខ្លួនទៀតផង ដោយលើកអង្គទ្រង់ស្មើនឹងព្រះ។ សូមមើលជំពូកKhmer Christian Bible18 ហេតុនេះហើយ ពួកជនជាតិយូដាចង់សម្លាប់ព្រះអង្គកាន់តែខ្លាំងឡើង ព្រោះព្រះអង្គមិនគ្រាន់តែល្មើសវិន័យថ្ងៃសប្ប័ទប៉ុណ្ណោះទេ ថែមទាំងហៅព្រះជាម្ចាស់ថាជាព្រះវរបិតារបស់ព្រះអង្គទៀត គឺព្រះអង្គលើកខ្លួនឯងស្មើនឹងព្រះជាម្ចាស់។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦18 ដោយហេតុនេះ ពួកសាសន៍យូដារកសម្លាប់ព្រះអង្គរឹតតែខ្លាំងឡើង ព្រោះព្រះអង្គមិនមែនគ្រាន់តែរំលងច្បាប់ថ្ងៃសប្ប័ទប៉ុណ្ណោះទេ គឺថែមទាំងហៅព្រះថា ជាព្រះវរបិតារបស់ព្រះអង្គផ្ទាល់ ហើយលើកអង្គទ្រង់ស្មើនឹងព្រះទៀតផង។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥18 កាលឮព្រះបន្ទូលនេះ ជនជាតិយូដារឹតតែចង់ធ្វើគុតព្រះអង្គខ្លាំងឡើងៗ មិនមែនមកពីព្រះអង្គមិនបានគោរពតាមវិន័យ*សម្រាប់ថ្ងៃសប្ប័ទប៉ុណ្ណោះទេ គឺមកពីព្រះអង្គមានព្រះបន្ទូលថា ព្រះជាម្ចាស់ជាព្រះបិតារបស់ព្រះអង្គផ្ទាល់ថែមទៀត ព្រះអង្គលើកខ្លួនឡើងស្មើនឹងព្រះជាម្ចាស់។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤18 ដោយហេតុពាក្យនោះ បានជាពួកសាសន៍យូដា គេរកសំឡាប់ទ្រង់រឹតតែខ្លាំងឡើង ពីព្រោះទ្រង់មិនមែនគ្រាន់តែរំលងច្បាប់នៃថ្ងៃឈប់សំរាកតែប៉ុណ្ណោះ គឺបានទាំងហៅព្រះថាជាព្រះវរបិតានៃទ្រង់ថែមទៀត ហើយលើកអង្គទ្រង់ស្មើនឹងព្រះផង។ សូមមើលជំពូក |