ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ម៉ាថាយ 11:2 - អាល់គីតាប

ពេល​នោះ យ៉ះយ៉ា​ជាប់​ក្នុង​មន្ទីរ​ឃុំ‌ឃាំង ហើយ​ឮ​គេ​និយាយ​អំពី​កិច្ចការ​ទាំង​ប៉ុន្មាន ដែល​អាល់ម៉ា‌ហ្សៀស​បាន​ធ្វើ។ លោក​ក៏​ចាត់​សិស្ស​ឲ្យ​ទៅ​សួរ​អ៊ីសា​ថា៖

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

រីឯ​យ៉ូហាន​វិញ ពេល​នៅក្នុង​គុក គាត់​បាន​ឮ​អំពី​កិច្ចការ​ទាំងប៉ុន្មាន​របស់​ព្រះ​គ្រីស្ទ គាត់​ក៏​ចាត់​ពួក​សិស្ស​របស់​គាត់​ឲ្យទៅ

សូមមើលជំពូក

Khmer Christian Bible

ឯ​លោក​យ៉ូហាន​ដែល​នៅ​ក្នុង​គុក​ កាល​បាន​ឮ​ពី​កិច្ចការ​ទាំងឡាយ​ដែល​ព្រះគ្រិស្ដ​បាន​ធ្វើ​ ក៏​ចាត់​សិស្ស​របស់​គាត់​ឲ្យ​មក​ទូល​សួរ​ព្រះអង្គ​ថា៖​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពេល​លោក​យ៉ូហាន​នៅ​ក្នុង​គុក​បាន​ឮ​ពី​កិច្ច‌ការ​ទាំង​ប៉ុន្មាន​ដែល​ព្រះ‌គ្រីស្ទ​បាន​ធ្វើ លោក​ក៏​ចាត់​សិស្ស​របស់​លោក​ឲ្យ​ទៅ​ទូល​សួរ​ព្រះ‌អង្គ​ថា៖

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពេល​នោះ លោក​យ៉ូហាន​ជាប់​ក្នុង​មន្ទីរ​ឃុំ‌ឃាំង ហើយ​ឮ​គេ​និយាយ​អំពី​កិច្ចការ​ទាំង​ប៉ុន្មាន ដែល​ព្រះ‌គ្រិស្ត*​បាន​ធ្វើ។ លោក​ក៏​ចាត់​សិស្ស​ឲ្យ​ទៅ​ទូល​សួរ​ព្រះ‌យេស៊ូ​ថា៖

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

រីឯ​យ៉ូហាន​ដែល​ជាប់​នៅ​ក្នុង​គុក គាត់​បាន​ឮ​ពី​ការ​ទាំង​ប៉ុន្មាន ដែល​ព្រះ‌គ្រីស្ទ​ទ្រង់​ធ្វើ ហើយ​ក៏​ចាត់​សិស្ស​គាត់​២​នាក់ ឲ្យ​ទៅ​ទូល​សួរ​ទ្រង់​ថា

សូមមើលជំពូក



ម៉ាថាយ 11:2
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ ចាប់​ពី​ណាពី​អ៊ីព្រហ៊ីម​មក​ទល់​ទត មាន​ដប់‌បួន​តំណ ចាប់​ពី​ទត​មក​ទល់​នឹង​គ្រា ដែល​គេ​កៀរ​ជន‌ជាតិ​អ៊ីស្រ‌អែល យក​ទៅ​ធ្វើ​ជា​ឈ្លើយ​នៅ​ស្រុក​បាប៊ី‌ឡូន មាន​ដប់‌បួន​តំណ ហើយ​ចាប់​ពី​គ្រា​ដែល​គេ​កៀរ​ជន‌ជាតិ​អ៊ីស្រ‌អែល យក​ទៅ​ធ្វើ​ជា​ឈ្លើយ​នៅ​ស្រុក​បាប៊ី‌ឡូន​មក​ទល់​អាល់ម៉ា‌ហ្សៀស ក៏​មាន​ដប់‌បួន​តំណ​ដែរ។


ស្តេច​ហេរ៉ូដ​បាន​ចាប់​យ៉ះយ៉ា​ដាក់​ច្រវាក់​យក​ទៅ​ឃុំ‌ឃាំង ដោយ​ស្តេច​ជឿ​តាម​ពាក្យ​នាង​ហេរ៉ូ‌ឌាស ដែល​ត្រូវ​ជា​ប្រពន្ធ​របស់​ស្ដេច​ភីលីព​ជា​ប្អូន


កាល​អ៊ីសា​ជ្រាប​ដំណឹង​ថា គេ​បាន​ចាប់​យ៉ះយ៉ា​យក​ទៅ​ឃុំ‌ឃាំង​ហើយ គាត់​ក៏​ភៀស​ចេញ​ទៅ​ស្រុក​កាលី‌ឡេ។


ពេល​នោះ ពួក​សិស្ស​របស់​យ៉ះយ៉ា​ចូល​មក​ជួប​អ៊ីសា ហើយ​សួរ​ថា៖ «យើង​ខ្ញុំ និង​ពួក​ខាង​គណៈ​ផារីស៊ី តម​អាហារ ចុះ​ហេតុ​ដូច​ម្ដេច​បាន​ជា​សិស្ស​របស់​លោក​មិន​តម​ដូច្នេះ?»។


ស្តេច​ហេរ៉ូដ​បាន​បញ្ជា​ឲ្យ​គេ​ចាប់​យ៉ះយ៉ា​ដាក់​ច្រវាក់​យក​ទៅ​ឃុំ‌ឃាំង ដោយ​ស្តេច​ជឿ​តាម​នាង​ហេរ៉ូឌាស ដែល​ត្រូវ​ជា​ប្រពន្ធ​របស់​ស្ដេច​ភីលីព ជា​ប្អូន ហើយ​ស្តេច​ហេរ៉ូដ​យក​មក​ធ្វើ​ជា​ប្រពន្ធ។


យ៉ះយ៉ា​ស្ដី​បន្ទោស​ស្តេច​ហេរ៉ូដ​ថែម​ទៀត ព្រោះ​ស្តេច​បាន​យក​នាង​ហេរ៉ូឌាស ដែល​ត្រូវ​ជា​ប្រពន្ធ​របស់​ប្អូន​មក​ធ្វើ​ជា​ប្រពន្ធ​របស់​ស្តេច​ផ្ទាល់។ មិន​តែ​ប៉ុណ្ណោះ​សោត យ៉ះយ៉ា​ស្ដី​បន្ទោស​ស្តេច​ហេរ៉ូដ ព្រោះ​ស្តេច​បាន​ធ្វើ​អំពើ​អាក្រក់​ជា​ច្រើន​ផង។


កាល​ស្តេច​ហេរ៉ូដ ជ្រាប​ហេតុ‌ការណ៍​ទាំង​នោះ​ហើយ ស្តេច​មិន​ដឹង​ជា​ត្រូវ​គិត​យ៉ាង​ណា ដ្បិត​មាន​អ្នក​ខ្លះ​និយាយ​ថា “យ៉ះយ៉ា​ជា​អ្នក​ធ្វើ​ពិធី​ជ្រមុជ​ទឹក​បាន​រស់​ឡើង​វិញ​ហើយ”។


អ៊ីសា​ជ្រាប​ថា​ពួក​ខាង​គណៈ​ផារីស៊ី​បាន​ឮ​គេ​និយាយ​ថា គាត់​មាន​សិស្ស​ច្រើន​ជាង​យ៉ះយ៉ា និង​បាន​ជ្រមុជ​ទឹក​ឲ្យ​មនុស្ស​ច្រើន​ជាង​ដែរ។