ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ម៉ាថាយ 11:14 - អាល់គីតាប

ជឿ​ខ្ញុំ​ចុះ យ៉ះយ៉ា​ហ្នឹង​ហើយ​ជា​ណាពី​អេលី‌យ៉េស​ដែល​ត្រូវ​មក។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ប្រសិនបើ​អ្នករាល់គ្នា​ព្រម​ទទួល​សេចក្ដីនេះ គឺ​យ៉ូហាន​ហ្នឹងហើយ ជា​អេលីយ៉ា​ដែល​រៀបនឹង​មក​។

សូមមើលជំពូក

Khmer Christian Bible

ហើយ​បើ​អ្នក​រាល់​គ្នា​ព្រម​ទទួល​សេចក្ដីនេះ​ គឺ​លោក​ហើយ​ ជា​លោក​អេលីយ៉ា​ដែល​ត្រូវ​មក។​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ហើយ​បើ​អ្នក​រាល់​គ្នា​ព្រម​ទទួល​សេចក្ដី​នេះ នោះ​គឺ​លោក​យ៉ូហាន​ហ្នឹង​ហើយ ជា​អេលីយ៉ា​ដែល​ត្រូវ​មក។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ជឿ​ខ្ញុំ​ចុះ លោក​យ៉ូហាន​ហ្នឹង​ហើយ​ជា​ព្យាការី​អេលីយ៉ា​ដែល​ត្រូវ​មក។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ហើយ​បើ​សិន​ជា​អ្នក​រាល់​គ្នា​ព្រម​ទទួល​ពាក្យ​នេះ នោះ​គឺ​លោក​នេះ​ហើយ ជា​លោក​អេលីយ៉ា​ដែល​ត្រូវ​មក

សូមមើលជំពូក



ម៉ាថាយ 11:14
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ទោះ​បី​ពួក​គេ​ស្ដាប់ ឬ​មិន​ស្ដាប់​ក្ដី -ដ្បិត​ពួក​គេ​ជា​ពូជ​អ្នក​បះ‌បោរ- ពួក​គេ​នឹង​ដឹង​ថា មាន​ណាពី​មួយ​នាក់​ស្ថិត​នៅ​ក្នុង​ចំណោម​ពួក​គេ។


អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល មាន​បន្ទូល​ថា៖ «យើង​ចាត់​អ្នក​នាំ​សារ​របស់​យើង​ឲ្យ​ទៅ​មុន ដើម្បី​រៀបចំ​ផ្លូវ​សម្រាប់​យើង។ រំពេច​នោះ អុលឡោះ​ជា​អម្ចាស់​ដែល​អ្នក​រាល់​គ្នា​ស្វែង​រក នឹង​ចូល​ក្នុង​ម៉ាស្ជិទ​របស់​ទ្រង់។ រីឯ​ទូត​នៃ​សម្ពន្ធ‌មេត្រី ដែល​អ្នក​រាល់​គ្នា​រង់‌ចាំ កំពុង​តែ​មក​ហើយ»។


ចំណែក​ឯ​យើង​វិញ យើង​នឹង​ចាត់​ណាពី​អេលី‌យ៉េស​ឲ្យ​មក មុន​ថ្ងៃ​របស់អុលឡោះ‌តាអាឡា ជា​ថ្ងៃ​ដ៏​ឧត្ដុង្គ‌ឧត្ដម គួរ​ឲ្យ​ស្ញែង​ខ្លាច។


តាំង​ពី​ដើម រហូត​មក​ដល់​ជំនាន់​យ៉ះយ៉ា ណាពី​ទាំង​អស់​បាន​ថ្លែង​ទុក​អំពី​នគរ​នេះ ហើយ​ក្នុង​ហ៊ូកុំ​ក៏​មាន​ចែង​ទុក​ដែរ។


កូន​នោះ​នឹង​មក​មុន​លោក​អម្ចាស់ ហើយ​មាន​វិញ្ញាណ​ប្រកប​ដោយ​អំណាច ដូច​ណាពី​អេលី‌យ៉េស​បាន​ទទួល ដើម្បី​បង្វែរ​ចិត្ដ​ឪពុក​ទៅ​រក​កូន ព្រម​ទាំង​បំបែរ​ចិត្ដ​មនុស្ស​រឹង​ទទឹង ឲ្យ​ត្រឡប់​មក​ជា​មនុស្ស​សុចរិត និង​រៀប‌ចំ​ប្រជា‌រាស្ដ្រ​មួយ​ជា​ស្រេច ទុក​សម្រាប់​ទទួល​លោក​អម្ចាស់»។


ខ្ញុំ​មាន​សេចក្ដី​ឯ​ទៀតៗ​ជា​ច្រើន ដែល​ត្រូវ​និយាយ​ប្រាប់​អ្នក​រាល់​គ្នា តែ​អ្នក​រាល់​គ្នា​ពុំ​អាច​ទទួល​នៅ​ពេល​នេះ​បាន​ទេ។


ខ្ញុំ​បាន​ឲ្យ​ទឹក​ដោះ​បង​ប្អូន​ពិសា គឺ​ពុំ​បាន​ឲ្យ​ចំណី​អាហារ​រឹងៗ​ទេ ព្រោះ​បង​ប្អូន​ពុំ​អាច​ទទួល​បាន។ សូម្បី​តែ​នៅ​ពេល​នេះ​ក្ដី ក៏​បង​ប្អូន​នៅ​តែ​ពុំ​អាច​ទទួល​បាន​ដែរ


ខ្ញុំ​ឃើញ​បល្ល័ង្ក​ជា​ច្រើន ហើយ​អស់​អ្នក​ដែល​អង្គុយ​នៅ​លើ​បល្ល័ង្ក​ទាំង​នោះ បាន​ទទួល​អំណាច​នឹង​វិនិច្ឆ័យ​ទោស។ ខ្ញុំ​ក៏​ឃើញ​ព្រលឹង​របស់​អស់​អ្នក​ដែល​ស្លាប់ ដោយ​គេ​កាត់​ក ព្រោះ​តែ​បាន​ផ្ដល់​សក្ខី‌ភាព​អំពី​អ៊ីសា និង​អំពី​បន្ទូល​របស់​អុលឡោះ។ ខ្ញុំ​ក៏​ឃើញ​ព្រលឹង​របស់​អស់​អ្នក​ដែល​មិន​បាន​ក្រាប​ថ្វាយ‌បង្គំ​សត្វ​តិរច្ឆាន ឬ​ថ្វាយ‌បង្គំ​រូប​ចម្លាក់​របស់​វា ហើយ​មិន​បាន​ទទួល​សញ្ញា​សំគាល់​លើ​ថ្ងាស និង​នៅ​លើ​ដៃ​ដែរ។ អ្នក​ទាំង​នោះ​មាន​ជីវិត​រស់​ឡើង​វិញ គ្រង​រាជ្យ​ជា​មួយ​អាល់ម៉ា‌ហ្សៀស​ក្នុង​រយៈ​ពេល​មួយ​ពាន់​ឆ្នាំ។