ម៉ាថាយ 1:24 - អាល់គីតាប លុះយូសុះភ្ញាក់ឡើង គាត់ក៏ធ្វើតាមបង្គាប់ម៉ាឡាអ៊ីកាត់របស់អុលឡោះជាអម្ចាស់ គឺគាត់ទទួលនាងម៉ារីយំមកធ្វើជាភរិយា ព្រះគម្ពីរខ្មែរសាកល យ៉ូសែបក្រោកពីដំណេក ក៏ធ្វើដូចដែលទូតសួគ៌របស់ព្រះអម្ចាស់បានបង្គាប់គាត់ គឺគាត់ទទួលនាងជាប្រពន្ធ Khmer Christian Bible បន្ទាប់ពីលោកយ៉ូសែបក្រោកពីដំណេក គាត់ក៏ធ្វើតាមដូចដែលទេវតារបស់ព្រះអម្ចាស់បានបង្គាប់ គឺគាត់បានទទួលយកប្រពន្ធរបស់គាត់វិញ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលយ៉ូសែបភ្ញាក់ពីដេកឡើង លោកក៏ធ្វើតាមពាក្យដែលទេវតារបស់ព្រះអម្ចាស់បានបង្គាប់ គឺលោកបានយកនាងធ្វើជាប្រពន្ធ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លុះលោកយ៉ូសែបភ្ញាក់ឡើង លោកក៏ធ្វើតាមបង្គាប់ទេវតា*របស់ព្រះអម្ចាស់ គឺលោកទទួលនាងម៉ារីមកធ្វើជាភរិយា ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លុះយ៉ូសែបភ្ញាក់ពីដេកឡើង នោះគាត់ក៏ធ្វើតាមបង្គាប់របស់ទេវតានៃព្រះអម្ចាស់ គឺគាត់យកប្រពន្ធមកនៅជាមួយ |
គេលាតក្រណាត់បាំងជំរំសក្ការៈ ដាក់ក្រណាត់គ្របពីលើ ដូចអុលឡោះតាអាឡាបង្គាប់ម៉ូសា។
ពេលពួកគាត់ចូលទៅក្នុងជំរំ ឬចូលទៅជិតអាសនៈ ពួកគាត់តែងតែធ្វើពិធីលាងជម្រះ ដូចអុលឡោះតាអាឡាបានបង្គាប់មកម៉ូសា។
«មើល! ស្ដ្រីព្រហ្មចារីនឹងមានផ្ទៃពោះ នាងនឹងសំរាលបានបុត្រាមួយដែលគេនឹងដាក់ ឈ្មោះថា “អេម៉ាញូអែល”» ប្រែថា «អុលឡោះនៅជាមួយយើង»។
ប៉ុន្ដែ យូសុះពុំបានរួមបវេណីជាមួយនាង រហូតដល់នាងសំរាលបានកូនដែលគាត់ដាក់ឈ្មោះថា “អ៊ីសា”។
បើអ្នករាល់គ្នាប្រព្រឹត្ដតាមសេចក្ដីដែលខ្ញុំបានបង្គាប់មក អ្នករាល់គ្នាពិតជាមិត្ដសម្លាញ់របស់ខ្ញុំមែន។
ពេលនោះ ម៉ាឡាអ៊ីកាត់របស់អុលឡោះជាអម្ចាស់មកដល់ ហើយមានពន្លឺភ្លឺក្នុងទីឃុំឃាំង។ ម៉ាឡាអ៊ីកាត់ដាស់ពេត្រុសដោយកេះគាត់ពីចំហៀង ទាំងពោលថា៖ «សូមក្រោកឡើងជាប្រញាប់!»។ ច្រវាក់ក៏របូតធ្លាក់ពីដៃគាត់។
លុះដល់យប់ មានម៉ាឡាអ៊ីកាត់របស់អុលឡោះជាអម្ចាស់ មកបើកទ្វារពន្ធធនាគារឲ្យក្រុមសាវ័កចេញទាំងពោលថា៖