តាំងពីខ្ញុំបានទៅជួបស្តេចហ្វៀរ៉អ៊ូន ក្នុងនាមរបស់អុលឡោះមក ស្តេចនោះបានធ្វើបាបប្រជាជននេះ តែទ្រង់មិនបានរំដោះប្រជារាស្ត្ររបស់ទ្រង់សោះ»។
ម៉ាកុស 9:26 - អាល់គីតាប វាក៏ស្រែកឡើង ព្រមទាំងធ្វើឲ្យក្មេងនោះប្រកាច់ប្រកិនយ៉ាងខ្លាំង រួចចេញទៅ។ ពេលនោះក្មេងនៅដេកស្ដូកស្ដឹងដូចមនុស្សស្លាប់ ធ្វើឲ្យមនុស្សជាច្រើនស្មានថាវាស្លាប់បាត់ទៅហើយ។ ព្រះគម្ពីរខ្មែរសាកល វិញ្ញាណនោះក៏ស្រែកឡើងទាំងធ្វើឲ្យក្មេងនោះប្រកាច់ប្រកិនយ៉ាងខ្លាំង ហើយចេញទៅ។ ក្មេងនោះបានដូចជាមនុស្សស្លាប់ ដូច្នេះមនុស្សជាច្រើននិយាយថា៖ “វាស្លាប់ហើយ!”។ Khmer Christian Bible វាក៏ស្រែកឡើង ហើយធ្វើឲ្យក្មេងនោះប្រកាច់យ៉ាងខ្លាំង រួចក៏ចេញទៅ ឯក្មេងនោះដូចជាមនុស្សស្លាប់ ដូច្នេះបានជាមនុស្សជាច្រើននិយាយថា ក្មេងនោះស្លាប់ហើយ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ វាក៏ស្រែកឡើង ទាំងធ្វើឲ្យក្មេងនោះប្រកាច់ជាខ្លាំង រួចចេញទៅ ឯក្មេងនោះត្រឡប់ដូចជាស្លាប់ ហើយមនុស្សជាច្រើននិយាយថា៖ «វាស្លាប់ហើយ!» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ វាក៏ស្រែកឡើង ព្រមទាំងធ្វើឲ្យក្មេងនោះប្រកាច់ប្រកិនយ៉ាងខ្លាំង រួចចេញទៅ។ ពេលនោះ ក្មេងនៅដេកស្ដូកស្ដឹងដូចមនុស្សស្លាប់ ធ្វើឲ្យមនុស្សជាច្រើនស្មានថាវាស្លាប់បាត់ទៅហើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ វាក៏ស្រែកឡើង ទាំងជាន់ក្មេងនោះឲ្យប្រកាច់ជាខ្លាំង រួចក៏ចេញទៅ ក្មេងនោះត្រឡប់ដូចជាស្លាប់ ដល់ម៉្លេះបានជាមនុស្សជាច្រើនបានថា វាស្លាប់ហើយ |
តាំងពីខ្ញុំបានទៅជួបស្តេចហ្វៀរ៉អ៊ូន ក្នុងនាមរបស់អុលឡោះមក ស្តេចនោះបានធ្វើបាបប្រជាជននេះ តែទ្រង់មិនបានរំដោះប្រជារាស្ត្ររបស់ទ្រង់សោះ»។
មានស្ដ្រីសាសន៍កាណានម្នាក់ដែលរស់នៅស្រុកនោះចូលមកជួបអ៊ីសា ហើយអង្វរថា៖ «ឱអ៊ីសាជាអម្ចាស់ជាពូជពង្សរបស់ទតអើយ សូមអាណិតមេត្ដាខ្ញុំផង! កូនស្រីខ្ញុំត្រូវអ៊ីព្លេសចូលបណ្ដាលឲ្យវេទនាខ្លាំងណាស់»។
អ៊ីព្លេសក៏ធ្វើឲ្យបុរសនោះដួលប្រកាច់ប្រកិន ហើយវាចេញទៅទាំងស្រែកយ៉ាងខ្លាំងផង។
នៅទីណាក៏ដោយ ពេលអ៊ីព្លេសចូលម្ដងៗ វាផ្ដួលកូនខ្ញុំលើដីឲ្យបែកពពុះមាត់ សង្កៀតធ្មេញ ហើយរឹងខ្លួន។ ខ្ញុំបានសុំសិស្សរបស់តួនឲ្យដេញអ៊ីព្លេសនេះដែរ ប៉ុន្ដែ គេពុំអាចដេញវាចេញបានសោះ»។
គេក៏នាំវាចូលមកជិតអ៊ីសា។ កាលអ៊ីព្លេសឃើញអ៊ីសា វាផ្ដួលក្មេងនោះឲ្យប្រកាច់ប្រកិន ព្រមទាំងននៀលបែកពពុះមាត់។
ពេលនោះអ៊ីសាឃើញបណ្ដាជនរត់មក អ៊ីសាក៏គំរាមអ៊ីព្លេសដោយបញ្ជាថា៖ «នែ៎អ៊ីព្លេសគថ្លង់! យើងដាក់បញ្ជាថា ចេញពីក្មេងនេះទៅ កុំចូលវាទៀតឲ្យសោះ!»។
ហេតុនេះសូរ៉កា និងអស់អ្នកដែលរស់នៅក្នុងសូរ៉កាអើយ ចូរមានអំណរសប្បាយឡើង! រីឯផែនដី និងសមុទ្រវិញ អ្នកត្រូវវេទនាជាពុំខាន! ដ្បិតអ៊ីព្លេសបានចុះទៅរកអ្នករាល់គ្នាទាំងមានកំហឹងយ៉ាងខ្លាំងផង ព្រោះវាដឹងថា វានៅសល់ពេលតែបន្ដិចប៉ុណ្ណោះ»។