ហារូន និងជនជាតិអ៊ីស្រអែលទាំងអស់ ឃើញផ្ទៃមុខរបស់ម៉ូសាបញ្ចេញរស្មីដូច្នេះ ពួកគេមិនហ៊ានចូលទៅជិតគាត់ឡើយ។
ម៉ាកុស 9:15 - អាល់គីតាប កាលបណ្ដាជនឃើញអ៊ីសា គេស្រឡាំងកាំងគ្រប់គ្នា ហើយរត់ទៅគោរពអ៊ីសា។ ព្រះគម្ពីរខ្មែរសាកល ភ្លាមនោះ ហ្វូងមនុស្សទាំងមូលឃើញព្រះយេស៊ូវ ក៏ភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយរត់មកស្វាគមន៍ព្រះអង្គ។ Khmer Christian Bible ពេលបណ្ដាជនឃើញព្រះអង្គភ្លាម ក៏អស្ចារ្យក្នុងចិត្ដយ៉ាងខ្លាំង ទាំងរត់ទៅទទួលព្រះអង្គ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលបណ្តាជនឃើញព្រះអង្គភ្លាម គេមានសេចក្តីអស្ចារ្យជាខ្លាំង រួចគេរត់ទៅទទួលព្រះអង្គ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កាលបណ្ដាជនឃើញព្រះយេស៊ូ គេស្រឡាំងកាំងគ្រប់គ្នា ហើយរត់ទៅថ្វាយបង្គំព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលហ្វូងមនុស្សបានឃើញទ្រង់ ស្រាប់តែកើតមានសេចក្ដីស្រឡាំងកាំង រួចរត់ទៅទទួលទ្រង់ដោយគោរព |
ហារូន និងជនជាតិអ៊ីស្រអែលទាំងអស់ ឃើញផ្ទៃមុខរបស់ម៉ូសាបញ្ចេញរស្មីដូច្នេះ ពួកគេមិនហ៊ានចូលទៅជិតគាត់ឡើយ។
អ៊ីសានាំពេត្រុស យ៉ាកកូប និងយ៉ូហាន ទៅជាមួយ។ ពេលនោះអ៊ីសាចាប់ផ្ដើមភ័យតក់ស្លុត ព្រមទាំងចុកចាប់អន្ទះសាពន់ប្រមាណ។
នាងចូលទៅក្នុងផ្នូរឃើញកំលោះម្នាក់អង្គុយខាងស្ដាំ មានសម្លៀកបំពាក់ពណ៌ស ពួកនាងភ័យស្រឡាំងកាំង។
អ្នកនោះពោលមកកាន់នាងថា៖ «កុំភ័យស្រឡាំងកាំងធ្វើអ្វី! នាងនាំគ្នាមករកអ៊ីសា ជាអ្នកភូមិណាសារ៉ែតដែលគេបានឆ្កាង អុលឡោះបានប្រោសគាត់ឲ្យរស់ឡើងវិញ ហើយអ៊ីសាមិននៅទីនេះទេ មើលចុះ ទីនេះហើយដែលគេបានដាក់សពគាត់។
ពេលនោះអ៊ីសាឃើញបណ្ដាជនរត់មក អ៊ីសាក៏គំរាមអ៊ីព្លេសដោយបញ្ជាថា៖ «នែ៎អ៊ីព្លេសគថ្លង់! យើងដាក់បញ្ជាថា ចេញពីក្មេងនេះទៅ កុំចូលវាទៀតឲ្យសោះ!»។