Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាកុស 9:15 - ព្រះគម្ពីរខ្មែរសាកល

15 ភ្លាមនោះ ហ្វូងមនុស្ស​ទាំងមូល​ឃើញ​ព្រះយេស៊ូវ ក៏​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ហើយ​រត់មក​ស្វាគមន៍​ព្រះអង្គ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

15 ពេល​បណ្ដាជន​ឃើញ​ព្រះអង្គ​ភ្លាម​ ក៏​អស្ចារ្យ​ក្នុង​ចិត្ដ​យ៉ាង​ខ្លាំង​ ទាំង​រត់​ទៅ​ទទួល​ព្រះអង្គ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 កាល​បណ្តាជន​ឃើញ​ព្រះ‌អង្គ​ភ្លាម គេ​មាន​សេចក្តី​អស្ចារ្យ​ជា​ខ្លាំង រួច​គេ​រត់​ទៅ​ទទួល​ព្រះ‌អង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 កាល​បណ្ដា‌ជន​ឃើញ​ព្រះ‌យេស៊ូ គេ​ស្រឡាំង‌កាំង​គ្រប់​គ្នា ហើយ​រត់​ទៅ​ថ្វាយ‌បង្គំ​ព្រះអង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 កាល​ហ្វូង​មនុស្ស​បាន​ឃើញ​ទ្រង់ ស្រាប់​តែ​កើត​មាន​សេចក្ដី​ស្រឡាំង‌កាំង រួច​រត់​ទៅ​ទទួល​ទ្រង់​ដោយ​គោរព

សូមមើលជំពូក ចម្លង

អាល់គីតាប

15 កាល​បណ្ដា‌ជន​ឃើញ​អ៊ីសា គេ​ស្រឡាំង​កាំង​គ្រប់​គ្នា ហើយ​រត់​ទៅ​គោរព​អ៊ីសា។

សូមមើលជំពូក ចម្លង




ម៉ាកុស 9:15
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះអង្គ​ទ្រង់​យក​ពេត្រុស យ៉ាកុប និង​យ៉ូហាន​ទៅ​ជាមួយ​។ ពេលនោះ ព្រះអង្គ​ទ្រង់​ចាប់ផ្ដើម​មានព្រះទ័យ​ភ័យស្លុត និង​ថប់បារម្ភយ៉ាងខ្លាំង


ស្ត្រីទាំងនោះ​ចូលទៅ​ក្នុង​រូងផ្នូរ ឃើញ​បុរសវ័យក្មេង​ម្នាក់​ដែល​ពាក់​អាវវែង​ពណ៌ស​អង្គុយ​នៅ​ខាងស្ដាំ ពួកនាង​ក៏​ភ័យស្លុត​យ៉ាងខ្លាំង​។


ប៉ុន្តែ​បុរសនោះ​និយាយ​នឹង​ពួកនាង​ថា​៖ “កុំ​ភ័យស្លុត​ឡើយ​! ពួកនាង​កំពុង​រក​ព្រះយេស៊ូវ​អ្នកណាសារ៉ែត ដែល​ត្រូវគេ​ឆ្កាង​។ ព្រះអង្គ​ត្រូវបាន​លើកឲ្យរស់ឡើងវិញ​ហើយ ព្រះអង្គ​មិន​គង់នៅ​ទីនេះ​ទេ​។ មើល៍! នេះហើយជា​កន្លែង​ដែល​គេ​ដាក់​ព្រះអង្គ​។


ព្រះអង្គ​ទ្រង់​សួរ​ថា​៖“តើ​អ្នករាល់គ្នា​ប្រកែក​នឹង​ពួកគេ​អំពី​អ្វី​?”។


នៅពេល​ឃើញ​ថា​ហ្វូងមនុស្ស​នាំគ្នារត់មក ព្រះយេស៊ូវ​ក៏​ស្ដីឲ្យ​វិញ្ញាណអសោច​នោះ​ថា​៖“វិញ្ញាណ​គ​ថ្លង់​! យើង​បញ្ជា​ឯង​ឲ្យ​ចេញ​ពី​ក្មេងនេះ​ទៅ កុំ​ចូល​វា​ទៀតឡើយ​!”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម