ស្តេចអហាប់មានប្រសាសន៍មកគាត់ថា៖ «នែ៎សត្រូវអើយ! តើអ្នកមកជួបយើងទៀត ហើយឬ?»។ អេលីយ៉េសជម្រាបថា៖ «ខ្ញុំមកជួបស្តេច ព្រោះស្តេចលក់ខ្លួនទៅប្រព្រឹត្តអំពើអាក្រក់ ដែលមិនគាប់បំណងអុលឡោះតាអាឡា។
ម៉ាកុស 6:19 - អាល់គីតាប នាងហេរ៉ូឌាសចងគំនុំ ប៉ងសម្លាប់យ៉ះយ៉ា តែរកសម្លាប់ពុំកើត ព្រះគម្ពីរខ្មែរសាកល ចំណែកឯហេរ៉ូឌាសក៏ចងគំនុំនឹងយ៉ូហាន ហើយចង់សម្លាប់គាត់ ប៉ុន្តែមិនអាចធ្វើបាន Khmer Christian Bible នាងហេរ៉ូឌាសក៏ចងគំនុំនឹងលោកយ៉ូហាន ហើយចង់សម្លាប់គាត់ តែនាងមិនអាចធ្វើបាន ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯព្រះនាងហេរ៉ូឌាសក៏ចងគំនុំ ហើយចង់សម្លាប់លោក តែព្រះនាងពុំអាចធ្វើកើត ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះនាងហេរ៉ូឌាសចងគំនុំ ប៉ងសម្លាប់លោកយ៉ូហាន តែរកសម្លាប់ពុំកើត ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯនាងហេរ៉ូឌាស ក៏ចងគំនុំចង់សំឡាប់លោក តែមិនបានឱកាសសោះ |
ស្តេចអហាប់មានប្រសាសន៍មកគាត់ថា៖ «នែ៎សត្រូវអើយ! តើអ្នកមកជួបយើងទៀត ហើយឬ?»។ អេលីយ៉េសជម្រាបថា៖ «ខ្ញុំមកជួបស្តេច ព្រោះស្តេចលក់ខ្លួនទៅប្រព្រឹត្តអំពើអាក្រក់ ដែលមិនគាប់បំណងអុលឡោះតាអាឡា។
អ្នកបានឃើញហេតុការណ៍ជាច្រើន តែអ្នកពុំបានយកចិត្តទុកដាក់ចងចាំទេ អ្នកផ្ទៀងត្រចៀកស្ដាប់ តែពុំឮអ្វីសោះឡើយ។
ស្តេចហេរ៉ូដបានចាប់យ៉ះយ៉ាដាក់ច្រវាក់យកទៅឃុំឃាំង ដោយស្តេចជឿតាមពាក្យនាងហេរ៉ូឌាស ដែលត្រូវជាប្រពន្ធរបស់ស្ដេចភីលីពជាប្អូន
នៅថ្ងៃបុណ្យខួបចំរើនអាយុរបស់ស្តេចហេរ៉ូដ កូនរបស់នាងហេរ៉ូឌាសចូលមករាំនៅមុខភ្ញៀវ ធ្វើឲ្យស្ដេចពេញចិត្ដយ៉ាងខ្លាំង