Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាកុស 6:19 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

19 ឯ​នាង​ហេរ៉ូ‌ឌាស ក៏​ចង​គំនុំ​ចង់​សំឡាប់​លោក តែ​មិន​បាន​ឱកាស​សោះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

19 ចំណែកឯ​ហេរ៉ូឌាស​ក៏​ចងគំនុំ​នឹង​យ៉ូហាន ហើយ​ចង់​សម្លាប់​គាត់ ប៉ុន្តែ​មិនអាច​ធ្វើ​បាន

សូមមើលជំពូក ចម្លង

Khmer Christian Bible

19 នាង​ហេរ៉ូឌាស​ក៏​ចង​គំនុំ​នឹង​លោក​យ៉ូហាន​ ហើយ​ចង់​សម្លាប់​គាត់​ តែ​នាង​មិន​អាច​ធ្វើ​បាន​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

19 ឯ​ព្រះនាង​ហេរ៉ូ‌ឌាស​ក៏​ចង​គំនុំ ហើយ​ចង់​សម្លាប់​លោក តែ​ព្រះនាង​ពុំ​អាច​ធ្វើ​កើត

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

19 ព្រះ‌នាង​ហេរ៉ូ‌ឌាស​ចង​គំនុំ ប៉ង​សម្លាប់​លោក​យ៉ូហាន តែ​រក​សម្លាប់​ពុំ​កើត

សូមមើលជំពូក ចម្លង

អាល់គីតាប

19 នាង​ហេរ៉ូឌាស​ចង​គំនុំ ប៉ង​សម្លាប់​យ៉ះយ៉ា តែ​រក​សម្លាប់​ពុំ​កើត

សូមមើលជំពូក ចម្លង




ម៉ាកុស 6:19
7 ការដាក់ឲ្យឆ្លើយតបគ្នា  

អ័ហាប់​មាន​បន្ទូល​តប​ថា ឱ​ខ្មាំង​សត្រូវ​យើង​អើយ តើ​ឯង​មក​តាម​យើង​ទាន់​ហើយ​ឬ លោក​ទូល​ឆ្លើយ​ថា ទាន់​ហើយ ពី​ព្រោះ​ព្រះ‌ករុណា​បាន​លក់​ព្រះ‌អង្គ​ទ្រង់ ឲ្យ​ធ្វើ​អំពើ​ដ៏​លាមក​អាក្រក់​នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា


កុំ​ឲ្យ​មាន​ចិត្ត​រហ័ស​ខឹង​ឡើយ ដ្បិត​សេចក្ដី​កំហឹង​រមែង​នៅ​ក្នុង​ទ្រូង​របស់​មនុស្ស​ល្ងី‌ល្ងើ​ទេ


ឯង​ឃើញ​ការ​ជា​ច្រើន​យ៉ាង តែ​មិន​ពិចារណា​ទេ ត្រចៀក​នៅ​ចំហ តែ​ស្តាប់​មិន​ឮ​សោះ


ដ្បិត​ហេរ៉ូឌ​បាន​ចាប់​ចង​យ៉ូហាន​ដាក់​ក្នុង​គុក ដោយ​ព្រោះ​ហេរ៉ូ‌ឌាស ជា​ភរិយា​ភីលីព អនុជ​ទ្រង់


មាន​សម័យ​១ ជា​ថ្ងៃ​ធ្វើ​បុណ្យ​ចំរើន​ព្រះ‌ជន្ម​ហេរ៉ូឌ នោះ​បុត្រី​ហេរ៉ូ‌ឌាស នាង​រាំ​នៅ​មុខ​ពួក​ភ្ញៀវ ជា​ទី​គាប់​ព្រះ‌ទ័យ​ដល់​ហេរ៉ូឌ​ណាស់


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម