ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ម៉ាកុស 5:37 - អាល់គីតាប

អ៊ីសា​មិន​អនុញ្ញាត​ឲ្យ​អ្នក​ណា​ទៅ​តាម​គាត់​ឡើយ លើក‌លែង​តែ​ពេត្រុស យ៉ាកកូប និង​យ៉ូហាន​ជា​ប្អូន​របស់​ពួក​គេ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ព្រះអង្គ​មិន​អនុញ្ញាត​ឲ្យ​អ្នកណា​ទៅ​ជាមួយ​ព្រះអង្គ​ឡើយ លើកលែងតែ​ពេត្រុស យ៉ាកុប និង​យ៉ូហាន​ប្អូនប្រុស​របស់​យ៉ាកុប​ប៉ុណ្ណោះ​។

សូមមើលជំពូក

Khmer Christian Bible

ព្រះអង្គ​មិន​អនុញ្ញាត​ឲ្យ​អ្នកណា​ម្នាក់​ដើរ​តាម​ព្រះអង្គ​ទេ​ លើក​លែង​តែ​លោក​ពេត្រុស​ លោក​យ៉ាកុប​ និង​លោក​យ៉ូហាន​ជា​ប្អូន​លោក​យ៉ាកុប។​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ព្រះ‌អង្គ​មិន​អនុញ្ញាត​ឲ្យ​អ្នក​ណា​ទៅ​តាម​ព្រះ‌អង្គ​ឡើយ លើក​លែង​តែ​ពេត្រុស យ៉ាកុប និង​យ៉ូហាន ជា​ប្អូន​យ៉ាកុប​ប៉ុណ្ណោះ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះអង្គ​មិន​អនុញ្ញាត​ឲ្យ​អ្នក​ណា​ទៅ​តាម​ព្រះអង្គ​ឡើយ លើក‌លែង​តែ​លោក​ពេត្រុស លោក​យ៉ាកុប និង​លោក​យ៉ូហាន​ជា​ប្អូន​របស់​គាត់។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ទ្រង់​មិន​ឲ្យ​អ្នក​ណា​ឯ​ទៀត​ទៅ​ជា​មួយ​ឡើយ លើក​តែ​ពេត្រុស យ៉ាកុប នឹង​យ៉ូហាន ជា​ប្អូន​យ៉ាកុប​ប៉ុណ្ណោះ

សូមមើលជំពូក



ម៉ាកុស 5:37
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ប្រាំ​មួយ​ថ្ងៃ​ក្រោយ​មក អ៊ីសា​នាំ​ពេត្រុស យ៉ាកកូប និង​យ៉ូហាន​ជា​ប្អូន ឡើង​ទៅ​លើ​ភ្នំ​ដាច់​ឡែក​ពី​គេ។


អ៊ីសា​នាំ​ពេត្រុស និង​កូន​របស់​លោក​សេបេដេ​ទាំង​ពីរ​នាក់​ទៅ​ជា​មួយ។ ពេល​នោះ គាត់​ចាប់​ផ្ដើម​ព្រួយ​ចិត្ត ហើយ​ចុក​ចាប់​អន្ទះ‌សា​ពន់‌ប្រមាណ


អ៊ីសា​នាំ​ពេត្រុស យ៉ាកកូប និង​យ៉ូហាន ទៅ​ជា​មួយ។ ពេល​នោះ​អ៊ីសា​ចាប់​ផ្ដើម​ភ័យ​តក់‌ស្លុត ព្រម​ទាំង​ចុក​ចាប់​អន្ទះ‌សា​ពន់​ប្រមាណ។


ប្រាំ​មួយ​ថ្ងៃ​ក្រោយ​មក អ៊ីសា​នាំ​លោក​ពេត្រុស​យ៉ាកកូប និង​យ៉ូហាន​ឡើង​ទៅ​លើ​ភ្នំ គឺ​អ៊ីសា​នាំ​តែ​អ្នក​ទាំង​បី​ទៅ​ដាច់​ឡែក​ពី​គេ។ ពេល​នោះ អ៊ីសា​ប្រែ​ជា​មាន​ទ្រង់​ទ្រាយ​ប្លែក​ពី​មុន​នៅ​មុខ​សិស្ស​ទាំង​បី​នាក់


លុះ​អ៊ីសា​ទៅ​ដល់​ផ្ទះ​ហើយ អ៊ីសា​មិន​អនុញ្ញាត​ឲ្យ​អ្នក​ណា​ចូល​ជា​មួយ​ឡើយ លើក‌លែង​តែ​ពេត្រុស យ៉ូហាន យ៉ាកកូប និង​ឪពុក‌ម្ដាយ​ក្មេង​ស្រី​នោះ​ប៉ុណ្ណោះ។


ពេត្រុស​សុំ​ឲ្យ​គេ​ចេញ​ទៅ​ក្រៅ​ទាំង​អស់​គ្នា រួច​គាត់​លុត​ជង្គង់​ទូរអា។ បន្ទាប់​មក គាត់​បែរ​ទៅ​រក​សព និយាយ​ថា៖ «តេប៊ីថា​អើយ ក្រោក​ឡើង!»។ ពេល​នោះ នាង​ក៏​បើក​ភ្នែក ហើយ​កាល​នាង​បាន​ឃើញ​ពេត្រុស នាង​ក្រោក​អង្គុយ។


នេះ​ជា​លើក​ទី​បី​ហើយ ដែល​ខ្ញុំ​មក​រក​បង​ប្អូន។ ត្រូវ​សំរួល​រឿង​ទាំង​អស់ ដោយ​មាន​សាក្សី​ពីរ ឬ​បី​នាក់។