ខ្ញុំនឹងផ្ចង់ចិត្តស្ដាប់ពាក្យប្រៀនប្រដៅ របស់អ្នកប្រាជ្ញ ហើយខ្ញុំនឹងដោះស្រាយប្រស្នា ទាំងលេងពិណកំដរផង។
ម៉ាកុស 4:2 - អាល់គីតាប អ៊ីសាប្រើពាក្យប្រស្នាបង្រៀនគេអំពីសេចក្ដីជាច្រើន។ អ៊ីសាបង្រៀនគេថា៖ ព្រះគម្ពីរខ្មែរសាកល ព្រះអង្គទ្រង់បង្រៀនអំពីសេចក្ដីជាច្រើនដល់ពួកគេ ដោយពាក្យឧបមា ហើយនៅក្នុងសេចក្ដីបង្រៀនរបស់ព្រះអង្គ ព្រះអង្គមានបន្ទូលនឹងពួកគេថា៖ Khmer Christian Bible ព្រះអង្គបានបង្រៀនពួកគេអំពីសេចក្ដីជាច្រើនជារឿងប្រៀបប្រដូច ហើយនៅក្នុងសេចក្ដីបង្រៀននោះ ព្រះអង្គមានបន្ទូលទៅគេថា៖ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គចាប់ផ្ដើមបង្រៀនពីសេចក្តីជាច្រើនដល់ពួកគេជារឿងប្រៀបធៀប ហើយនៅក្នុងសេចក្ដីបង្រៀនរបស់ព្រះអង្គ ទ្រង់មានព្រះបន្ទូលទៅគេថា៖ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គប្រើពាក្យប្រស្នាបង្រៀនគេអំពីសេចក្ដីជាច្រើន។ ព្រះអង្គបង្រៀនគេថា៖ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់បង្រៀនសេចក្ដីជាច្រើនដល់គេ ដោយពាក្យប្រៀបធៀប ក៏មានបន្ទូលក្នុងន័យដែលទ្រង់បង្រៀនថា |
ខ្ញុំនឹងផ្ចង់ចិត្តស្ដាប់ពាក្យប្រៀនប្រដៅ របស់អ្នកប្រាជ្ញ ហើយខ្ញុំនឹងដោះស្រាយប្រស្នា ទាំងលេងពិណកំដរផង។
ខ្ញុំនឹងថ្លែងប្រាប់អ្នករាល់គ្នា នូវបទពិសោធពីអតីតកាល ខ្ញុំនឹងបរិយាយប្រាប់អ្នករាល់គ្នាអំពីអត្ថន័យ លាក់កំបាំងនៃព្រឹត្តិការណ៍នៅបុរាណកាល។
ពេលនោះ ពួកសិស្សនាំគ្នាចូលមកជិតអ៊ីសាសុំសួរថា៖ «ហេតុដូចម្ដេចបានជាតួនមានប្រសាសន៍ទៅកាន់បណ្ដាជន ដោយប្រើពាក្យប្រស្នាដូច្នេះ?»។
អ៊ីសាមានប្រសាសន៍ទៅគេយ៉ាងច្រើន ដោយប្រើប្រស្នាដូចតទៅ៖ «មានបុរសម្នាក់ចេញទៅព្រោះគ្រាប់ពូជ។
កាលអ៊ីសាមានប្រសាសន៍ទាំងនេះ ចប់សព្វគ្រប់ហើយ មហាជនងឿងឆ្ងល់យ៉ាងខ្លាំងអំពីសេចក្ដីដែលគាត់ប្រៀនប្រដៅ
អ៊ីសាចេញពីទីនោះឆ្ពោះទៅស្រុកយូដា និងត្រើយខាងនាយទន្លេយ័រដាន់។ មហាជននាំគ្នាទៅរកអ៊ីសាសាជាថ្មី អ៊ីសាក៏ចាប់ផ្ដើមបង្រៀនគេតាមទម្លាប់របស់គាត់។
បន្ទាប់មក អ៊ីសាមានប្រសាសន៍ទៅគេជាប្រស្នាថា៖ «មានបុរសម្នាក់ដាំទំពាំងបាយជូរមួយចម្ការ។ គាត់បានធ្វើរបងព័ទ្ធជុំវិញ គាត់រៀបចំកន្លែងមួយ ដើម្បីបញ្ជាន់ផ្លែទំពាំងបាយជូរ ព្រមទាំងសង់ខ្ទមមួយផង។ បន្ទាប់មក គាត់ប្រវាស់ឲ្យពួកកសិករមើលថែទាំ រួចចេញដំណើរពីស្រុកនោះទៅ។
អ៊ីសាបង្រៀនគេថា៖ «ចូរប្រយ័ត្ននឹងពួកតួនឲ្យមែនទែនអ្នកទាំងនោះចូលចិត្ដពាក់អាវវែង ដើរចុះដើរឡើងហើយចូលចិត្ដឲ្យគេគោរពនៅតាមផ្សារ
អ៊ីសាហៅគេមក រួចមានប្រសាសន៍ជាប្រស្នាថា៖ «តើអ៊ីព្លេសហ្សៃតនអាចដេញអ៊ីព្លេសដូចម្ដេចកើត?
អ៊ីសាឆ្លើយថា៖ «អុលឡោះបានប្រោសប្រទានឲ្យអ្នករាល់គ្នាយល់គម្រោងការដ៏លាក់កំបាំងនៃនគររបស់ទ្រង់។ រីឯអ្នកដទៃ គេឮសេចក្ដីទាំងអស់ជាពាក្យប្រស្នាវិញ។