កាលអ៊ីសាដើរតាមឆ្នេរសមុទ្រកាលីឡេអ៊ីសាឃើញលោកស៊ីម៉ូន និងលោកអនទ្រេ ជាប្អូនរបស់គាត់ កំពុងតែបង់សំណាញ់ ព្រោះអ្នកទាំងពីរជាអ្នកនេសាទត្រី។
ម៉ាកុស 3:16 - អាល់គីតាប អ៊ីសាបានតែងតាំងសាវ័កដប់ពីរនាក់នេះ គឺស៊ីម៉ូនដែលអ៊ីសាដាក់ឈ្មោះថា ពេត្រុស ព្រះគម្ពីរខ្មែរសាកល ដូច្នេះ ព្រះអង្គបានតែងតាំងដប់ពីរនាក់: ស៊ីម៉ូន——ព្រះអង្គដាក់ឈ្មោះថា ពេត្រុស; Khmer Christian Bible ព្រះអង្គបានតែងតាំងសាវកទាំងដប់ពីរដូចតទៅ ព្រះអង្គដាក់ឈ្មោះលោកស៊ីម៉ូនថា «ពេត្រុស» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នកទាំងដប់ពីរដែលព្រះអង្គបានតែងតាំងមាន ស៊ីម៉ូន ដែលទ្រង់ដាក់ឈ្មោះថា ពេត្រុស ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គបានតែងតាំងអ្នកដប់ពីររូបនេះ គឺស៊ីម៉ូនដែលព្រះអង្គដាក់ឈ្មោះថា ពេត្រុស ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺស៊ីម៉ូន១ដែលទ្រង់ប្រទានឲ្យមានឈ្មោះថា ពេត្រុស ថែមទៀត |
កាលអ៊ីសាដើរតាមឆ្នេរសមុទ្រកាលីឡេអ៊ីសាឃើញលោកស៊ីម៉ូន និងលោកអនទ្រេ ជាប្អូនរបស់គាត់ កំពុងតែបង់សំណាញ់ ព្រោះអ្នកទាំងពីរជាអ្នកនេសាទត្រី។
យ៉ាកកូបជាកូនរបស់លោកសេបេដេ និងយ៉ូហានជាប្អូនរបស់គាត់ ដែលអ៊ីសាដាក់ឈ្មោះថា “បោនអ៊ើកេ” ប្រែថា “អ្នកដែលមានចិត្ដខ្លាំងដូចផ្គរលាន់”
លុះព្រលឹមឡើង អ៊ីសាត្រាស់ហៅសិស្សមក ក្នុងចំណោមសិស្សទាំងនោះ អ៊ីសាជ្រើសយកដប់ពីរនាក់ ហើយឲ្យងារជាសាវ័ករបស់គាត់
គាត់ក៏នាំលោកស៊ីម៉ូនទៅជួបអ៊ីសា។ អ៊ីសាសម្លឹងមើលលោកស៊ីម៉ូន ក៏មានប្រសាសន៍ថា៖ «អ្នកឈ្មោះស៊ីម៉ូន ជាកូនរបស់យ៉ូហាន អំណើះតទៅ អ្នកត្រូវមានឈ្មោះថា“កេផាស”(ពាក្យ “កេផាស” នេះ ប្រែថា ពេត្រុស)»។
លុះបានមកដល់ផ្ទះហើយ គេឡើងទៅបន្ទប់ខាងលើ ជាកន្លែងដែលគេធ្លាប់ស្នាក់នៅ។ សាវ័កទាំងនោះ គឺពេត្រុស យ៉ូហាន យ៉ាកកូប លោកអនទ្រេ លោកភីលីព លោកថូម៉ាស លោកបារថូឡូមេ លោកម៉ាថាយ យ៉ាកកូបជាកូនលោកអាល់ផាយ លោកស៊ីម៉ូនហៅអ្នកជាតិនិយម និងលោកយូដាសជាកូនរបស់យ៉ាកកូប។
គឺម្នាក់ពោលថា «ខ្ញុំជាកូនចៅរបស់លោកប៉ូល!» ម្នាក់ថា «ខ្ញុំជាកូនចៅរបស់លោកអប៉ូឡូស!» ម្នាក់ថា «ខ្ញុំជាកូនចៅរបស់លោកកេផាស!» និងម្នាក់ទៀតថា «ខ្ញុំជាកូនចៅរបស់អាល់ម៉ាហ្សៀស!»។
ទោះបីប៉ូលក្ដី លោកអប៉ូឡូសក្ដី លោកកេផាសក្ដី ពិភពលោកនេះក្ដី ជីវិតក្ដី សេចក្ដីស្លាប់ក្ដី អ្វីៗដែលមាននៅពេលនេះ ឬនៅពេលអនាគតក្ដី សុទ្ធតែសម្រាប់បម្រើបងប្អូនទាំងអស់។
តើយើងគ្មានសិទ្ធិនឹងនាំប្រពន្ធម្នាក់ដែលមានជំនឿទៅជាមួយ ដូចសាវ័កឯទៀតៗ ដូចបងប្អូនរបស់អ៊ីសាជាអម្ចាស់ និងដូចលោកកេផាសទេឬ?
ខ្ញុំ ស៊ីម៉ូនពេត្រុស ជាអ្នកបម្រើ និងជាសាវ័ករបស់អ៊ីសាអាល់ម៉ាហ្សៀស សូមជម្រាបមកបងប្អូនដែលបានទទួលជំនឿ ដោយសារសេចក្ដីសុចរិតរបស់អ៊ីសាអាល់ម៉ាហ្សៀសជាម្ចាស់ និងជាអ្នកសង្គ្រោះរបស់យើង។ ជំនឿរបស់បងប្អូន ក៏មានតម្លៃដូចជំនឿរបស់យើងដែរ។