ម៉ាកុស 3:12 - អាល់គីតាប ប៉ុន្ដែអ៊ីសាបានគំរាមកំហែងវាយ៉ាងម៉ឺងម៉ាត់ មិនឲ្យនិយាយប្រាប់គេថា គាត់ជានរណាឡើយ។ ព្រះគម្ពីរខ្មែរសាកល ប៉ុន្តែព្រះអង្គទ្រង់ហាមពួកវាយ៉ាងតឹងរ៉ឹង មិនឲ្យពួកវាធ្វើឲ្យគេស្គាល់ព្រះអង្គឡើយ។ Khmer Christian Bible ប៉ុន្ដែព្រះអង្គបានហាមពួកវាយ៉ាងម៉ឺងម៉ាត់មិនឲ្យនិយាយប្រាប់គេថាព្រះអង្គជាអ្នកណាឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ ព្រះអង្គហាមផ្តាច់ មិនឲ្យវាប្រាប់គេថាព្រះអង្គជាអ្នកណាឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប៉ុន្តែ ព្រះយេស៊ូបានគំរាមកំហែងវាយ៉ាងម៉ឺងម៉ាត់ មិនឲ្យនិយាយប្រាប់គេថាព្រះអង្គជានរណាឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ប៉ុន្តែទ្រង់ហាមផ្តាច់ មិនឲ្យវាធ្វើឲ្យគេស្គាល់ទ្រង់ឡើយ។ |
អ៊ីសាប្រាប់ទៅគាត់ថា៖ «ចូរប្រយ័ត្នឲ្យមែនទែន កុំនិយាយប្រាប់ឲ្យនរណាដឹងរឿងនេះឡើយ ផ្ទុយទៅវិញ ត្រូវទៅបង្ហាញខ្លួនដល់អ៊ីមុាំ ហើយជូនជំនូនដូចណាពីម៉ូសាបានបង្គាប់មក ដើម្បីជាសក្ខីភាពបញ្ជាក់ថាអ្នកបានជាមែន»។
ពេលនោះ ភ្នែករបស់គេក៏បានភ្លឺ។ អ៊ីសាហាមប្រាមគេយ៉ាងតឹងតែងថា៖ «ចូរប្រយ័ត្ន កុំឲ្យនរណាដឹងឡើយ»។
អ៊ីសាប្រោសមនុស្សជាច្រើននាក់ ដែលមានជំងឺផ្សេងៗឲ្យបានជាសះស្បើយ ហើយអ៊ីសាដេញអ៊ីព្លេសជាច្រើនចេញពីមនុស្សផង អ៊ីសាមិនអនុញ្ញាតឲ្យអ៊ីព្លេសនិយាយជាដាច់ខាត ពីព្រោះពួកវាដឹងឋានៈរបស់អ៊ីសា។
នាងធ្វើបែបនេះអស់រយៈពេលជាច្រើនថ្ងៃ។ ដោយលោកប៉ូលទាស់ចិត្ដជាខ្លាំង ក៏ងាកទៅក្រោយ បញ្ជាអ៊ីព្លេសថា៖ «ក្នុងនាមអ៊ីសាអាល់ម៉ាហ្សៀសចូរចេញពីនាងទៅ!»។ អ៊ីព្លេសក៏ចេញពីនាងភ្លាម។