ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ម៉ាកុស 2:27 - អាល់គីតាប

អ៊ីសា​មាន​ប្រសាសន៍​ទៅ​គេ​ទៀត​ថា៖ «អុលឡោះ​បាន​បង្កើត​ថ្ងៃ​ជំអាត់ ដើម្បី​ជា​ប្រយោជន៍​ដល់​មនុស្ស ទ្រង់​មិន​បាន​បង្កើត​មនុស្ស ដើម្បី​ឲ្យ​បម្រើ​ថ្ងៃ​ជំអាត់​ឡើយ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

រួច​ព្រះអង្គ​មានបន្ទូល​នឹង​ពួកគេ​ថា​៖“ថ្ងៃសប្ប័ទ​ត្រូវបាន​បង្កើតឡើង​សម្រាប់​មនុស្ស មិនមែន​មនុស្ស​សម្រាប់​ថ្ងៃសប្ប័ទ​ទេ​។

សូមមើលជំពូក

Khmer Christian Bible

រួច​ព្រះអង្គ​មាន​បន្ទូល​ទៅ​គេ​ថា៖​ «ថ្ងៃ​សប្ប័ទ​តាំង​ឡើង​សម្រាប់​មនុស្ស​ ប៉ុន្ដែ​មិន​មែន​មនុស្ស​សម្រាប់​ថ្ងៃ​សប្ប័ទ​ទេ​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

បន្ទាប់​មក ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​ទៅ​ពួក​ផារិ‌ស៊ី​ថា៖ «ព្រះ​បាន​បង្កើត​ថ្ងៃ​សប្ប័ទ​សម្រាប់​មនុស្ស មិន​មែន​មនុស្ស​សម្រាប់​ថ្ងៃ​សប្ប័ទ​ទេ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ទៀត​ថា៖ «ព្រះ‌ជាម្ចាស់​បាន​បង្កើត​ថ្ងៃ​សប្ប័ទ ដើម្បី​ជា​ប្រយោជន៍​ដល់​មនុស្ស ព្រះអង្គ​មិន​បាន​បង្កើត​មនុស្ស ដើម្បី​ឲ្យ​បម្រើ​ថ្ងៃ​សប្ប័ទ​ឡើយ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

រួច​ទ្រង់​មាន​បន្ទូល​ទៅ​ពួក​ផារិស៊ី​ថា ថ្ងៃ​ឈប់​សំរាក​បាន​តាំង​សំរាប់​ឲ្យ​មនុស្ស មិន​មែន​ជា​មនុស្ស​សំរាប់​ថ្ងៃ​ឈប់​សំរាក​ទេ

សូមមើលជំពូក



ម៉ាកុស 2:27
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ក្នុង​រយៈ​ពេល​ប្រាំ​មួយ​ថ្ងៃ អ្នក​អាច​ធ្វើ​ការ​ងារ​របស់​អ្នក​បាន ប៉ុន្តែ នៅ​ថ្ងៃ​ទី​ប្រាំ​ពីរ អ្នក​ត្រូវ​គោរព​ថ្ងៃ​ឈប់​សម្រាក​ដើម្បី​ឲ្យ​គោ និង​លា​របស់​អ្នក​បាន​សម្រាក ហើយ​ឲ្យ​ខ្ញុំ​បម្រើ និង​ជន​បរទេស​បាន​សម្រាក​ដែរ។


ប្រសិន​បើ​អ្នក​មិន​ធ្វើ​ការ​រក​ស៊ី​នៅ​ថ្ងៃ​ឈប់​សម្រាក ប្រសិន​បើ​អ្នក​មិន​ស្វែង​រក​កំរៃ នៅ​ថ្ងៃ​ដ៏‌វិសុទ្ធ​របស់​យើង ប្រសិន​បើ​អ្នក​ចាត់​ទុក​ថ្ងៃ​ឈប់​សម្រាក ថា​ជា​ថ្ងៃ​មួយ​ដ៏​សប្បាយ ជា​ថ្ងៃ​ដ៏‌វិសុទ្ធ​របស់អុលឡោះ‌តាអាឡា ហើយ​ប្រសិន​បើ​អ្នក​គោរព​ថ្ងៃ​នោះ​ពិត​មែន គឺ​មិន​រក​ស៊ី មិន​រក​កំរៃ និង​មិន​និយាយ​ត‌ថ្លៃ​នោះ​ទេ


យើង​ក៏​តាំង​ឲ្យ​មាន​ថ្ងៃ​ឈប់​សម្រាក​ទុក​ជា​ទី​សំគាល់​សម្រាប់​យើង និង​ពួក​គេ ដើម្បី​ឲ្យ​ពួក​គេ ទទួល​ស្គាល់​ថា យើង​ជាអុលឡោះ‌តាអាឡា​ដែល​ប្រោស​ពួក​គេ​ឲ្យ​បាន​វិសុទ្ធ។


ចូរ​ចាត់​ទុក​ថ្ងៃ​ឈប់​សម្រាក​របស់​យើង​ជា​ថ្ងៃ​ដ៏‌វិសុទ្ធ ដ្បិត​ថ្ងៃ​ឈប់​សម្រាក​នេះ​ជា​ទី​សំគាល់​សម្រាប់​យើង និង​អ្នក​រាល់​គ្នា ដើម្បី​រំលឹក​ឲ្យ​ដឹង​ថា យើង​ជាអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា”។


ហេតុ​នេះ​ហើយ​បាន​ជា​បុត្រា​មនុស្ស ជា​ម្ចាស់​លើ​ថ្ងៃ​ជំអាត់»។


អ៊ីសា​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «ខ្ញុំ​សុំ​សួរ​អ្នក​រាល់​គ្នា​ថា នៅ​ថ្ងៃ​ជំអាត់ តើ​មនុស្ស​មាន​សិទ្ធិ​ធ្វើ​អំពើ​ល្អ ឬ​ធ្វើ​អំពើ​អាក្រក់? តើ​ត្រូវ​សង្គ្រោះ​ជីវិត​មនុស្ស ឬ​ធ្វើ​ឲ្យ​វិនាស​អន្ដរាយ?»។


បើ​អ្នក​រាល់​គ្នា​ធ្វើ​ពិធី​ខតាន់​នៅ​ថ្ងៃ​ជំអាត់ តែ​ឥត​បំពាន​លើ​ហ៊ូកុំ​របស់​ណាពី​ម៉ូសា​ទេ​នោះ ចុះ​ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​រាល់​គ្នា​ខឹង​ខ្ញុំ ដែល​បាន​ប្រោស​មនុស្ស​មួយ​នាក់​ទាំង​មូល​ឲ្យ​បាន​ជា​នៅ​ថ្ងៃ​ជំអាត់​ដូច្នេះ?


ហេតុ‌ការណ៍​ទាំង​នេះ​កើត​ឡើង ជា​ប្រយោជន៍​ដល់​បង​ប្អូន គឺ​ឲ្យ​ក្តី​មេត្តា​របស់​អុលឡោះ​បាន​ចំរើន​កាន់​តែ​ច្រើន​ឡើងៗ ដើម្បី​ឲ្យ​មាន​គ្នា​មួយ​ចំនួន​ធំ អរ​គុណ​អុលឡោះ​កាន់​តែ​ច្រើន​ឡើង និង​លើក​តម្កើង​សិរី‌រុង‌រឿង​របស់​ទ្រង់។


ចូរ​គោរព​ថ្ងៃ​ឈប់​សម្រាក ហើយ​ញែក​ថ្ងៃ​នោះ​ទុក​ជា​ថ្ងៃ​ដ៏​វិសុទ្ធ ដូចអុលឡោះ‌តាអាឡា​ជា​ម្ចាស់​របស់​អ្នក​បាន​បង្គាប់​ដល់​អ្នក។


តែ​ថ្ងៃ​ទី​ប្រាំ​ពីរ ជា​ថ្ងៃ​ឈប់​សម្រាក​របស់អុលឡោះ‌តាអាឡាជា​ម្ចាស់​នៃ​អ្នក។ ដូច្នេះ នៅ​ថ្ងៃ​នោះ ទាំង​អ្នក ទាំង​កូន​ប្រុស កូន​ស្រី​របស់​អ្នក ទាំង​អ្នក​បម្រើ​ប្រុស​ស្រី ទាំង​គោ ទាំង​លា ទាំង​ហ្វូង​សត្វ និង​ជន​បរទេស​ដែល​រស់​នៅ​ជា​មួយ​អ្នក មិន​ត្រូវ​ធ្វើ​ការ​អ្វី​ឡើយ។ ត្រូវ​ឲ្យ​អ្នក​បម្រើ​ប្រុស​ស្រី​របស់​អ្នក បាន​សម្រាក​ដូច​អ្នក​ដែរ។


ហេតុ​នេះ មិន​ត្រូវ​ឲ្យ​នរណា​ម្នាក់​ថ្កោល​ទោស​បង​ប្អូន អំពី​រឿង​ចំណី​អាហារ ភេសជ្ជៈ ឬ​អំពី​រឿង​បុណ្យ​ទាន ថ្ងៃ​ចូល​ខែ និង​ថ្ងៃ​ជំអាត់​នោះ​ឡើយ។