ម៉ូសាយកឈាមទៅប្រោះលើប្រជាជន ទាំងពោលថា៖ «នេះជាឈាមនៃសម្ពន្ធមេត្រីដែលអុលឡោះតាអាឡាបានចងជាមួយអ្នករាល់គ្នា ដោយមានបន្ទូលទាំងនេះជាកិច្ចព្រមព្រៀង»។
ម៉ាកុស 14:24 - អាល់គីតាប អ៊ីសាមានប្រសាសន៍ទៅគេថា៖ «នេះជាឈាមរបស់ខ្ញុំ គឺឈាមនៃសម្ពន្ធមេត្រី ដែលត្រូវបង្ហូរសម្រាប់មនុស្សទាំងអស់។ ព្រះគម្ពីរខ្មែរសាកល ព្រះយេស៊ូវមានបន្ទូលនឹងពួកគេថា៖“នេះជាឈាមរបស់ខ្ញុំ ជាឈាមនៃសម្ពន្ធមេត្រីដែលបង្ហូរសម្រាប់មនុស្សជាច្រើន។ Khmer Christian Bible រួចព្រះអង្គមានបន្ទូលទៅពួកគេថា៖ «នេះជាឈាមរបស់ខ្ញុំ គឺជាឈាមនៃកិច្ចព្រមព្រៀងដែលបានបង្ហូរសម្រាប់មនុស្សជាច្រើន ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «នេះជាឈាមរបស់ខ្ញុំ ជាឈាមនៃសេចក្ដីសញ្ញា ដែលត្រូវបង្ហូរចេញសម្រាប់មនុស្សជាច្រើន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «នេះជាលោហិតរបស់ខ្ញុំ គឺលោហិតនៃសម្ពន្ធមេត្រី ដែលត្រូវបង្ហូរសម្រាប់មនុស្សទាំងអស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់មានបន្ទូលថា នេះហើយជាឈាមខ្ញុំ គឺជាឈាមនៃសញ្ញាថ្មី ដែលត្រូវច្រួចសំរាប់មនុស្សជាច្រើន |
ម៉ូសាយកឈាមទៅប្រោះលើប្រជាជន ទាំងពោលថា៖ «នេះជាឈាមនៃសម្ពន្ធមេត្រីដែលអុលឡោះតាអាឡាបានចងជាមួយអ្នករាល់គ្នា ដោយមានបន្ទូលទាំងនេះជាកិច្ចព្រមព្រៀង»។
អុលឡោះតាអាឡាមានបន្ទូលថា៖ «បន្តិចទៀតយើងនឹងចងសម្ពន្ធមេត្រីមួយថ្មីជាមួយពូជពង្សរបស់អ៊ីស្រអែល និងពូជពង្សរបស់យូដា។
ចំណែកឯអ្នកវិញ ដោយយល់ដល់ឈាមនៃ សម្ពន្ធមេត្រីដែលយើងបានចងជាមួយអ្នក យើងនឹងដោះលែងប្រជាជនរបស់អ្នក ដែលជាប់ទោស ឲ្យរួចពីរណ្ដៅដែលគ្មានទឹក។
ដ្បិតបុត្រាមនុស្សមកក្នុងពិភពលោកនេះ មិនមែនដើម្បីឲ្យគេបម្រើគាត់ឡើយ គឺគាត់មកបម្រើគេវិញ ព្រមទាំងលះបង់ជីវិត ដើម្បីលោះមនុស្សទាំងអស់ផង»។
បន្ទាប់មក អ៊ីសាយកពែងមកកាន់ អរគុណអុលឡោះ រួចប្រទានឲ្យពួកសិស្ស ពួកសិស្សក៏បរិភោគទាំងអស់គ្នា។
ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា ខ្ញុំនឹងមិនពិសាស្រាទំពាំងបាយជូរទៀតឡើយ រហូតដល់ថ្ងៃដែលខ្ញុំនឹងពិសាស្រាទំពាំងបាយជូរថ្មី នៅក្នុងនគរអុលឡោះ»។
លុះជប់លៀងរួចហើយ អ៊ីសាធ្វើតាមបែបដដែល គាត់យកពែងមកកាន់ ទាំងមានប្រសាសន៍ថា៖ «នេះជាពែងនៃសម្ពន្ធមេត្រថ្មីចងឡើង ដោយសារឈាមខ្ញុំ ដែលត្រូវបង្ហូរសម្រាប់អ្នករាល់គ្នា។
អ៊ីសាមានប្រសាសន៍ទៅគេថា៖ «ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា ប្រសិនបើអ្នករាល់គ្នាមិនពិសាសាច់ និងឈាមរបស់បុត្រាមនុស្សទេ អ្នករាល់គ្នាគ្មានជីវិតក្នុងខ្លួនឡើយ។
ពេលយើងលើកពែងនៃពរឡើង ដើម្បីអរគុណអុលឡោះ មានន័យថា យើងចូលរួមជាមួយឈាមរបស់អាល់ម៉ាហ្សៀស រីឯពេលដែលយើងកាច់នំបុ័ង ក៏មានន័យថា យើងចូលរួមជាមួយរូបកាយរបស់អាល់ម៉ាហ្សៀសដែរ។
លុះជប់លៀងរួចហើយ គាត់ធ្វើតាមបែបដដែល គាត់យកពែងមកកាន់ ទាំងបាននិយាយថា “នេះជាពែងនៃសម្ពន្ធមេត្រីថ្មី ចងឡើង ដោយឈាមរបស់ខ្ញុំ។ គ្រប់ពេលដែលអ្នករាល់គ្នាពិសា ចូរធ្វើដូច្នេះ ដើម្បីរំលឹកដល់ខ្ញុំ”។