Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាកុស 14:23 - អាល់គីតាប

23 បន្ទាប់​មក អ៊ីសា​យក​ពែង​មក​កាន់ អរ​គុណ​អុលឡោះ រួច​ប្រទាន​ឲ្យ​ពួក​សិស្ស ពួក​សិស្ស​ក៏​បរិភោគ​ទាំង​អស់​គ្នា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

23 បន្ទាប់មក ព្រះអង្គ​ទ្រង់​យក​ពែង ហើយ​អរព្រះគុណ រួច​ប្រទាន​ដល់​ពួកគេ​។ ពួកគេ​ទាំងអស់គ្នា​ក៏​ផឹក​ពី​ពែងនោះ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

23 បន្ទាប់​មក​ ព្រះអង្គ​យក​ពែង​មក​អរ​ព្រះគុណ​ ហើយ​ឲ្យ​ពែង​នោះ​ដល់​ពួកគេ​ គេ​គ្រប់​គ្នា​ក៏​ផឹក​ពី​ពែង​នោះ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

23 បន្ទាប់​មក ព្រះ‌អង្គ​យក​ពែង​មក ហើយ​អរ​ព្រះ‌គុណ រួច​ប្រទាន​ដល់​ពួក​គេ គេ​ក៏​ផឹក​ពី​ពែង​នោះ​ទាំង​អស់​គ្នា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

23 បន្ទាប់​មក ព្រះអង្គ​យក​ពែង​មក​កាន់ អរ​ព្រះ‌គុណ​ព្រះ‌ជាម្ចាស់ រួច​ប្រទាន​ឲ្យ​ពួក​សិស្ស* ពួក​សិស្ស​ក៏​បរិ‌ភោគ​ទាំង​អស់​គ្នា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

23 នោះ​ទ្រង់​យក​ពែង​មក​អរ​ព្រះ‌គុណ រួច​ប្រទាន​ដល់​គេ ហើយ​គេ​ក៏​ផឹក​គ្រប់​គ្នា

សូមមើលជំពូក ចម្លង




ម៉ាកុស 14:23
6 ការដាក់ឲ្យឆ្លើយតបគ្នា  

បន្ទាប់​មក​អ៊ីសា​យក​ពែង​មក​កាន់ អរ​គុណ​អុលឡោះ រួច​ប្រទាន​ឲ្យ​ពួក​សិស្ស ទាំង​មាន​ប្រសាសន៍​ថា៖ «សុំ​យក​ពិសា​ទាំង​អស់​គ្នា​ចុះ


នៅ​ពេល​កំពុង​បរិភោគ អ៊ីសា​យក​នំបុ័ង​មក​កាន់ អ៊ីសា​សរសើរ​តម្កើង​អុលឡោះ ហើយ​កាច់​ប្រទាន​ឲ្យ​គេ ទាំង​មាន​ប្រសាសន៍​ថា៖ «សុំ​ពិសា​ចុះ នេះ​ជា​រូប​កាយ​របស់​ខ្ញុំ»។


អ៊ីសា​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «នេះ​ជា​ឈាម​របស់​ខ្ញុំ គឺ​ឈាម​នៃ​សម្ពន្ធ‌មេត្រី ដែល​ត្រូវ​បង្ហូរ​សម្រាប់​មនុស្ស​ទាំង​អស់។


អ៊ីសា​យក​ពែង​មួយ​មក​កាន់ ហើយ​អរ​គុណ​អុលឡោះ រួច​គាត់​មាន​ប្រសាសន៍​ថា៖ «ចូរ​យក​ទៅ​ចែក​គ្នា​ពិសា​ចុះ។


ចំពោះ​អ្នក​ដែល​ប្រកាន់​ថា​មាន​ថ្ងៃ​សំខាន់ ឬ​មិន​សំខាន់​នោះ គេ​ប្រកាន់​ដូច្នេះ ដើម្បី​គោរព​អ៊ីសា‌ជាអម្ចាស់។ អ្នក​ដែល​បរិភោគ​អ្វី​ទាំង​អស់ គេ​បរិភោគ​ដើម្បី​គោរព​អ៊ីសា‌ជាអម្ចាស់ ដ្បិត​គេ​អរ​គុណ​អុលឡោះ។ អ្នក​ដែល​មិន​បរិភោគ គេ​មិន​បរិភោគ ដើម្បី​គោរព​អ៊ីសា‌ជាអម្ចាស់ ហើយ​គេ​ក៏​អរ​គុណ​អុលឡោះ​ដែរ


ពេល​យើង​លើក​ពែង​នៃ​ពរ​ឡើង ដើម្បី​អរ​គុណ​អុលឡោះ មាន​ន័យ​ថា យើង​ចូល​រួម​ជា​មួយ​ឈាម​របស់​អាល់ម៉ា‌ហ្សៀស រីឯ​ពេល​ដែល​យើង​កាច់​នំបុ័ង ក៏​មាន​ន័យ​ថា យើង​ចូល​រួម​ជា​មួយ​រូប​កាយ​របស់​អាល់ម៉ា‌ហ្សៀស​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម