ប៉ុន្តែ ក្រោយមក ពួកគេបានលើកគ្នាបះបោរ ប្រឆាំងនឹងទ្រង់ ពួកគេបោះបង់ចោលហ៊ូកុំរបស់ទ្រង់ ហើយសម្លាប់ពួកណាពី ដែលដាស់តឿនពួកគេឲ្យបែរចិត្ត មករកទ្រង់វិញ ពួកគេនាំគ្នាប្រមាថទ្រង់យ៉ាងខ្លាំង។
ម៉ាកុស 10:5 - អាល់គីតាប អ៊ីសាប្រាប់ទៅគេថា៖ «ម៉ូសាចែងហ៊ូកុំទាំងនេះឲ្យអ្នករាល់គ្នា ព្រោះតែអ្នករាល់គ្នាមានចិត្ដរឹងរូស។ ព្រះគម្ពីរខ្មែរសាកល ព្រះយេស៊ូវមានបន្ទូលនឹងពួកគេថា៖“ម៉ូសេបានសរសេរបទបញ្ជានេះសម្រាប់អ្នករាល់គ្នា ដោយសារតែភាពរឹងរូសនៃចិត្តរបស់អ្នករាល់គ្នា។ Khmer Christian Bible ព្រះយេស៊ូមានបន្ទូលទៅពួកគេថា៖ «នោះព្រោះតែអ្នករាល់គ្នាមានចិត្ដរឹងរូស បានជាលោកម៉ូសេសរសេរបញ្ញត្ដិនេះសម្រាប់អ្នករាល់គ្នា ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ ព្រះយេស៊ូវមានព្រះបន្ទូលទៅគេថា៖ «លោកបានចែងបទបញ្ជាដូច្នេះសម្រាប់អ្នករាល់គ្នា ព្រោះតែអ្នករាល់គ្នាមានចិត្តរឹងរូស។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «លោកម៉ូសេចែងបទបញ្ជា*ទាំងនេះឲ្យអ្នករាល់គ្នា ព្រោះតែអ្នករាល់គ្នាមានចិត្តរឹងរូស។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់មានបន្ទូលឆ្លើយថា ដែលលោកបានតែងច្បាប់នោះឲ្យអ្នករាល់គ្នា គឺដោយព្រោះតែចិត្តអ្នករាល់គ្នារឹងរូសប៉ុណ្ណោះ |
ប៉ុន្តែ ក្រោយមក ពួកគេបានលើកគ្នាបះបោរ ប្រឆាំងនឹងទ្រង់ ពួកគេបោះបង់ចោលហ៊ូកុំរបស់ទ្រង់ ហើយសម្លាប់ពួកណាពី ដែលដាស់តឿនពួកគេឲ្យបែរចិត្ត មករកទ្រង់វិញ ពួកគេនាំគ្នាប្រមាថទ្រង់យ៉ាងខ្លាំង។
អ៊ីសាមានប្រសាសន៍ទៅគេថា៖ «ណាពីម៉ូសាអនុញ្ញាតឲ្យអ្នករាល់គ្នាលែងភរិយាបាន ព្រោះអ្នករាល់គ្នាមានចិត្ដរឹងរូស តែកាលដើមឡើយមិនមែនដូច្នោះទេ។
អស់លោកចិត្ដរឹងរូសអើយ! អស់លោកមានចិត្ដមានត្រចៀកដូចសាសន៍ដទៃ ចេះតែជំទាស់ប្រឆាំងនឹងរសអុលឡោះដ៏វិសុទ្ធជានិច្ច គឺមិនខុសពីបុព្វបុរសរបស់អស់លោកទេ!
«ពេលណាបុរសម្នាក់រៀបការជាមួយស្ត្រីម្នាក់ ហើយក្រោយមកគេឈប់ស្រឡាញ់នាង ព្រោះគេមិនពេញចិត្តនឹងនាងត្រង់កន្លែងណាមួយ គេត្រូវធ្វើលិខិតលែងលះ ហើយប្រគល់លិខិតនោះឲ្យនាង រួចបើកឲ្យនាងទៅចុះ។
ដ្បិតខ្ញុំដឹងថាអ្នកមានគំនិតបះបោរ និងមានចិត្តរឹងរូស។ ពេលខ្ញុំនៅរស់ អ្នកបះបោរប្រឆាំងនឹងអុលឡោះតាអាឡាយ៉ាងនេះទៅហើយ ចុះទំរាំបើខ្ញុំស្លាប់ តើអ្នកនឹងបះបោរយ៉ាងណាទៅទៀត!
ដូច្នេះ ចូរទទួលស្គាល់ថា អុលឡោះតាអាឡាប្រទានទឹកដីដ៏ល្អនេះឲ្យអ្នកទុកជាកម្មសិទ្ធិ មិនមែនមកពីអ្នកសុចរិតទេ ដ្បិតអ្នកជាប្រជាជនដែលមានចិត្តរឹងរូស»។