ម៉ាកុស 10:26 - អាល់គីតាប ពួកសិស្សរឹតតែឆ្ងល់ថែមទៀត ហើយនិយាយគ្នាថា៖ «បើដូច្នេះ តើអ្នកណាអាចទទួលការសង្គ្រោះបាន?»។ ព្រះគម្ពីរខ្មែរសាកល ពួកសិស្សភ្ញាក់ផ្អើលកាន់តែខ្លាំង ទាំងនិយាយគ្នាថា៖ “បើដូច្នេះ តើនរណាអាចទទួលការសង្គ្រោះបាន?”។ Khmer Christian Bible ពួកគេកាន់តែឆ្ងល់ថែមទៀត ហើយនិយាយគ្នាថា៖ «បើដូច្នោះ តើនរណាអាចទទួលសេចក្ដីសង្គ្រោះបាន?» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកសិស្សនឹកប្លែកក្នុងចិត្តជាខ្លាំង ហើយនិយាយគ្នាទៅវិញទៅមកថា៖ «ដូច្នេះ តើអ្នកណាអាចទទួលការសង្គ្រោះបាន?» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកសិស្សរឹតតែឆ្ងល់ថែមទៀត ហើយនិយាយគ្នាថា៖ «បើដូច្នេះ តើអ្នកណាអាចទទួលការសង្គ្រោះបាន?»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេក៏មានសេចក្ដីប្លែកក្នុងចិត្តជាខ្លាំង ទាំងនិយាយគ្នាទៅវិញទៅមកថា ចុះបើដូច្នេះ តើអ្នកណាអាចនឹងបានសង្គ្រោះ |
អ៊ីសាមើលគេ រួចមានប្រសាសន៍ថា៖ «ការនេះមនុស្សធ្វើពុំកើតទេ តែអុលឡោះធ្វើកើត ដ្បិតទ្រង់ធ្វើគ្រប់ការទាំងអស់បាន»។
បន្ទាប់មក អ៊ីសាចូលក្នុងទូកជាមួយគេ ហើយខ្យល់ក៏ស្ងប់។ ពួកសិស្សងឿងឆ្ងល់ពន់ពេកណាស់
មនុស្សម្នាងឿងឆ្ងល់ពន់ពេកណាស់ ហើយពោលថា៖ «គ្រប់កិច្ចការដែលលោកធ្វើ សុទ្ធតែល្អទាំងអស់ សូម្បីតែមនុស្សថ្លង់ ក៏លោកធ្វើឲ្យឮបាន មនុស្សគក៏លោកធ្វើឲ្យនិយាយបានដែរ»។
មានបុរសម្នាក់សួរអ៊ីសាថា៖ «អ៊ីសាជាអម្ចាស់អើយ! អ្នកដែលអុលឡោះសង្គ្រោះមានចំនួនតិចទេឬ?»។ អ៊ីសាប្រាប់វិញថា៖
អស់អ្នកដែលឮពាក្យរបស់អ៊ីសា ពោលឡើងថា៖ «បើដូច្នេះ តើអ្នកណាអាចទទួលការសង្គ្រោះបាន?»។
លោកតបទៅគាត់វិញថា៖ «សូមជឿលើអ៊ីសាជាអម្ចាស់ទៅ នោះអុលឡោះនឹងសង្គ្រោះលោក ព្រមទាំងសង្គ្រោះក្រុមគ្រួសាររបស់លោកផងដែរ»។
អ្នកទាំងនោះជាអ្នកបម្រើរបស់អាល់ម៉ាហ្សៀសឬ? ខ្ញុំសូមនិយាយដូចជាមនុស្សវង្វេងស្មារតីទាំងស្រុងទៅចុះថា ខ្ញុំជាអ្នកបម្រើរបស់អ៊ីសាលើសអ្នកទាំងនោះទៅទៀត។ ខ្ញុំធ្វើការនឿយហត់ច្រើនជាងអ្នកទាំងនោះ ខ្ញុំបានជាប់ឃុំឃាំងច្រើនជាង ខ្ញុំត្រូវគេវាយដំច្រើនជាងហួសប្រមាណ ហើយខ្ញុំក៏មានគ្រោះថ្នាក់ជិតស្លាប់ជាញឹកញាប់ដែរ។