Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាកុស 10:27 - អាល់គីតាប

27 អ៊ីសា​មើល​គេ រួច​មាន​ប្រសាសន៍​ថា៖ «ការ​នេះ​មនុស្ស​ធ្វើ​ពុំ​កើត​ទេ តែ​អុលឡោះ​ធ្វើ​កើត ដ្បិត​ទ្រង់​ធ្វើ​គ្រប់​ការ​ទាំង​អស់​បាន»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

27 ព្រះយេស៊ូវ​ទ្រង់​សម្លឹងមើល​ពួកគេ ហើយ​មានបន្ទូលថា​៖“សម្រាប់មនុស្ស​ធ្វើ​មិនកើត​ទេ ប៉ុន្តែ​សម្រាប់​ព្រះ​មិនមែន​ដូច្នេះ​ឡើយ ដ្បិត​សម្រាប់​ព្រះ ធ្វើកើត​ទាំងអស់”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

27 ប៉ុន្ដែ​ព្រះយេស៊ូ​ទត​ទៅ​ពួកគេ​ ហើយ​មាន​បន្ទូល​ថា៖​ «មនុស្ស​មិន​អាច​ធ្វើ​ការ​នេះ​បាន​ទេ​ ប៉ុន្ដែ​ព្រះជាម្ចាស់​អាច​ធ្វើ​បាន​ ព្រោះ​ព្រះជាម្ចាស់​អាច​ធ្វើ​គ្រប់​ការ​ទាំង​អស់​បាន»​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

27 ព្រះ‌យេស៊ូវ​ទត​ទៅ​គេ ហើយ​មាន​ព្រះ​បន្ទូល​ថា៖ «ការ​នេះ​មនុស្ស​មិន​អាច​ធ្វើ​បាន​ទេ តែ​ព្រះ​អាច​ធ្វើ​បាន ដ្បិត​ព្រះ​អាច​ធ្វើ​គ្រប់​ការ​ទាំង​អស់​បាន»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

27 ព្រះ‌យេស៊ូ​ទត​មើល​គេ រួច​មាន​ព្រះ‌បន្ទូល​ថា៖ «ការ​នេះ​មនុស្ស​ធ្វើ​ពុំ​កើត​ទេ តែ​ព្រះ‌ជាម្ចាស់​ធ្វើ​កើត ដ្បិត​ព្រះអង្គ​ធ្វើ​គ្រប់​ការ​ទាំង​អស់​បាន»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

27 ព្រះ‌យេស៊ូវ​ទ្រង់​ទត​ទៅ​គេ មាន​បន្ទូល​ថា ការ​នោះ​មនុស្ស​លោក​ធ្វើ​ពុំ​កើត​ទេ តែ​ព្រះ‌ទ្រង់​ធ្វើ​កើត ដ្បិត​ព្រះ‌ទ្រង់​អាច​នឹង​ធ្វើ​កើត​ទាំង​អស់​បាន

សូមមើលជំពូក ចម្លង




ម៉ាកុស 10:27
15 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្តែ នេះ​ជា​ការ​តូច‌តាច នៅ​ចំពោះអុលឡោះ‌តាអាឡា​ប៉ុណ្ណោះ។ ទ្រង់​នឹង​ប្រគល់​ជន‌ជាតិ​ម៉ូអាប់ មក​ក្នុង​កណ្តាប់​ដៃ​របស់​ស្តេច។


អង្គ‌រក្ស​របស់​ស្តេច​ឆ្លើយ​ទៅ​អ្នក​ជំនិត​របស់​អុលឡោះ​វិញ​ថា៖ «ទោះ​បីអុលឡោះ‌តាអាឡា​បើក​ទ្វារ​មេឃ​ក្តី ក៏​ហេតុ‌ការណ៍​នោះ​មិន​អាច​កើត​មាន​ដែរ?»។ អេលី‌យ៉ាសាក់​មាន​ប្រសាសន៍​ថា៖ «ចាំ​មើល​ចុះ​លោក​មុខ​ជា​ឃើញ​ផ្ទាល់​នឹង​ភ្នែក តែ​លោក​ពុំ​បាន​បរិភោគ​ទេ»។


«ខ្ញុំ​ទទួល​ស្គាល់​ថា ទ្រង់​អាច​ធ្វើ​គ្រប់​កិច្ចការ​ទាំង​អស់​បាន ហើយ​គ្មាន​ការ​អ្វី​មួយ​ដែល​ធ្វើ​ឲ្យ​ទ្រង់ ទាល់​តម្រិះ​ឡើយ។


អុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ! ទ្រង់​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី​ដោយ​អំណាច និង​បារមី​របស់​ទ្រង់។ តើ​មាន​ការ​អស្ចារ្យ​អ្វី​ដែល​ទ្រង់​ធ្វើ​មិន​កើត?


«យើង​ជាអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​មនុស្ស​លោក​ទាំង​មូល គ្មាន​ការ​អស្ចារ្យ​អ្វី​ដែល​យើង​ធ្វើ​មិន​កើត​នោះ​ឡើយ។


អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​បន្ទូល​ថា: នៅ​គ្រា​នោះ ប្រជា‌ជន​ដែល​នៅ​សេស‌សល់​យល់​ថា ហេតុ‌ការណ៍​នេះ​ដូច​ជា​អស្ចារ្យ​ពេក ក៏​ប៉ុន្តែ យើង​យល់​ថា​មិន​មែន​ជា​ការ​អស្ចារ្យ​ពេក​ទេ - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល។


អ៊ីសា​មើល​គេ រួច​មាន​ប្រសាសន៍​ថា៖ «ការ​នេះ​មនុស្ស​ធ្វើ​ពុំ​កើត​ទេ រីឯ​អុលឡោះ​វិញ អ្វី​ក៏​ដោយ​ទ្រង់​ធ្វើ​កើត​ទាំង​អស់»។


ពួក​សិស្ស​រឹត​តែ​ឆ្ងល់​ថែម​ទៀត ហើយ​និយាយ​គ្នា​ថា៖ «បើ​ដូច្នេះ តើ​អ្នក​ណា​អាច​ទទួល​ការ​សង្គ្រោះ​បាន?»។


ព្រោះ​គ្មាន​ការ​អ្វី​ដែល​អុលឡោះ​ធ្វើ​មិន​កើត​នោះ​ឡើយ»។


អ៊ីសា​ឆ្លើយ​ថា៖ «ការ​អ្វី​ដែល​មនុស្ស​ធ្វើ​ពុំ​កើត អុលឡោះ​ធ្វើ​កើត​ទាំង​អស់»។


គាត់​នឹង​បំផ្លាស់​បំប្រែ​រូប​កាយ​ដ៏​ថោក​ទាប​របស់​យើង​នេះ ឲ្យ​បាន​ដូច​រូប‌កាយ ប្រកប​ដោយ​សិរី‌រុង‌រឿង​របស់​គាត់​ដោយ​អំណាច ដែល​ធ្វើ​ឲ្យ​គាត់​បង្ក្រាប​អ្វីៗ​ទាំង​អស់​នៅ​ក្រោម​អំណាច​របស់​គាត់។


អ៊ីព្រហ៊ីម​យល់​ឃើញ​ថា អុលឡោះ​មាន​អំណាច​អាច​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ​បាន។ ហេតុ​នេះ គាត់​ក៏​បាន​ទទួល​កូន​មក​វិញ​ដែល​ជា​និមិត្ដ‌រូប​មួយ។


ហេតុ​នេះ​ហើយ​បាន​ជា​អ៊ីសា​ក៏​អាច​សង្គ្រោះ​អស់​អ្នក​ដែល​ចូល​មក​ជិត​អុលឡោះ តាម​រយៈ​គាត់​បាន​ជា​ស្ថាពរ ដ្បិត​គាត់​មាន​ជីវិត​រស់​រហូត ដើម្បី​សូម‌អង្វរ​អុលឡោះ​ឲ្យ​ពួក​គេ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម