អ៊ីសាចូលក្រុងកាពើណិមជាមួយពួកសិស្ស។ នៅថ្ងៃជំអាត់ អ៊ីសាចូលក្នុងសាលាប្រជុំ ហើយគាត់បង្រៀនអ្នកស្រុក។
ម៉ាកុស 1:29 - អាល់គីតាប អ៊ីសា និងសិស្សនាំគ្នាចេញពីសាលាប្រជុំទៅផ្ទះលោកស៊ីម៉ូន និងលោកអនទ្រេ យ៉ាកកូប និងយ៉ូហាន ក៏ទៅជាមួយដែរ។ ព្រះគម្ពីរខ្មែរសាកល នៅពេលចេញពីសាលាប្រជុំភ្លាម ព្រះយេស៊ូវក៏យាងចូលក្នុងផ្ទះរបស់ស៊ីម៉ូន និងអនទ្រេ ជាមួយយ៉ាកុប និងយ៉ូហាន។ Khmer Christian Bible កាលព្រះអង្គ និងពួកសិស្សចេញពីសាលាប្រជុំភ្លាម ក៏នាំគ្នាចូលទៅក្នុងផ្ទះរបស់លោកស៊ីម៉ូន និងលោកអនទ្រេជាមួយលោកយ៉ាកុប និងលោកយ៉ូហានផងដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលព្រះអង្គ និងពួកសិស្សចេញពីសាលាប្រជុំភ្លាម គេក៏ចូលទៅក្នុងផ្ទះស៊ីម៉ូន និងអនទ្រេ ហើយយ៉ាកុប និងយ៉ូហានក៏ទៅជាមួយដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះយេស៊ូ និងសិស្ស*នាំគ្នាចេញពីសាលាប្រជុំ*ទៅផ្ទះលោកស៊ីម៉ូន ហើយលោកអនទ្រេ លោកយ៉ាកុប និងលោកយ៉ូហាន ក៏ទៅជាមួយដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលបានចេញពីសាលាប្រជុំមក ក៏ដំរង់ទៅក្នុងផ្ទះស៊ីម៉ូន នឹងអនទ្រេ នាំទាំងយ៉ាកុប ហើយនឹងយ៉ូហានទៅជាមួយ |
អ៊ីសាចូលក្រុងកាពើណិមជាមួយពួកសិស្ស។ នៅថ្ងៃជំអាត់ អ៊ីសាចូលក្នុងសាលាប្រជុំ ហើយគាត់បង្រៀនអ្នកស្រុក។
នៅពេលនោះ ក្នុងសាលាប្រជុំមានបុរសម្នាក់ដែលមានអ៊ីព្លេសនៅក្នុងខ្លួន ស្រែកឡើងថា៖
ម្ដាយក្មេករបស់លោកស៊ីម៉ូនកំពុងតែគ្រុន សម្រាន្តនៅលើគ្រែ។ ពេលអ៊ីសាទៅដល់គេជម្រាបអ៊ីសាភ្លាមថាគាត់ឈឺ។
អ៊ីសាមានប្រសាសន៍ទៅគាត់វិញថា៖ «សត្វកញ្ជ្រោងមានរូងរបស់វា បក្សាបក្សីក៏មានសំបុករបស់វាដែរ ប៉ុន្តែ បុត្រាមនុស្សគ្មានទីជំរកសម្រាកសោះឡើយ»។