សូមជម្រាបម្ចាស់នៃជនជាតិអ៊ីស្រអែលឥឡូវនេះ សូមសម្រេចតាមបន្ទូលដែលទ្រង់បានសន្យាជាមួយអ្នកបម្រើទ្រង់ គឺទត ជាបិតារបស់ខ្ញុំ!
ពួកចៅហ្វាយ 9:46 - អាល់គីតាប នៅពេលដែលឮដំណឹងនេះ ពួកអ្នកមុខអ្នកការទាំងប៉ុន្មានដែលស្ថិតនៅក្នុងប៉មស៊ីគែម នាំគ្នាទៅជ្រកនៅក្នុងរូងភ្នំ ដែលនៅក្រោមវិហារព្រះបេរីត។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលពួកមេដឹកនាំទាំងប៉ុន្មាននៅប៉មស៊ីគែមឮដំណឹងនេះ គេក៏ចូលទៅក្នុងជម្រកការពារនៃវិហារព្រះបេរីត។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅពេលឮដំណឹងនេះ ពួកអ្នកមុខអ្នកការទាំងប៉ុន្មាន ដែលស្ថិតនៅក្នុងប៉មស៊ីគែម នាំគ្នាទៅជ្រកនៅក្នុងគុហា ដែលនៅក្រោមវិហារព្រះបេរីត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលពួកមនុស្សនៅប៉មស៊ីគែមបានឮដំណឹងនោះ គេក៏ចូលទៅក្នុងបន្ទាយមានកំផែងមាំមួន ត្រង់វិហារព្រះបេរីត |
សូមជម្រាបម្ចាស់នៃជនជាតិអ៊ីស្រអែលឥឡូវនេះ សូមសម្រេចតាមបន្ទូលដែលទ្រង់បានសន្យាជាមួយអ្នកបម្រើទ្រង់ គឺទត ជាបិតារបស់ខ្ញុំ!
សូមឲ្យអស់អ្នកដែលបានសូន ធ្វើរូបព្រះក្លែងក្លាយ ហើយផ្ញើជីវិតស្តេចទាំងនោះ បានដូចរូបព្រះទាំងនោះដែរ។
ថ្ងៃមួយ ពេលស្ដេចកំពុងតែថ្វាយបង្គំព្រះនីសរ៉ុក នៅក្នុងវិហារ នោះបុត្រាពីរនាក់របស់ស្ដេច គឺអ័ឌរ៉ាម៉ាឡេក និងសារេស៊ើរ បានសម្លាប់ស្ដេចដោយមុខដាវ រួចនាំគ្នាគេចខ្លួនទៅតំបន់អារ៉ារ៉ាត។ បុត្រាមួយនាក់ទៀតនាមអេសារ-ហាដោន បានឡើងស្នងរាជ្យ។
យ៉ូស្វេមានប្រសាសន៍ថា៖ «ចូរប្រមៀលផ្ទាំងថ្មដ៏ធំបិទមាត់រូង ហើយដាក់ទាហានឲ្យចាំយាមនៅទីនោះផង។
ក្រោយពីលោកគេឌានស្លាប់ផុតទៅ ជនជាតិអ៊ីស្រអែលនាំគ្នាក្បត់អុលឡោះសាជាថ្មី ហើយបែរទៅគោរពព្រះបាល គឺគេយកព្រះបាល-បេរីត ធ្វើជាម្ចាស់របស់គេ
ពួកគេចេញទៅចម្ការ បេះផ្លែទំពាំងបាយជូរ ហើយគាបយកទឹក រួចនាំគ្នាធ្វើបុណ្យយ៉ាងសប្បាយ។ បន្ទាប់មក គេចូលទៅក្នុងវិហារព្រះរបស់គេ គេនាំគ្នាស៊ីផឹក ហើយដាក់បណ្តាសាលោកអប៊ីម៉ាឡេក។
ពួកគេយកប្រាក់ម្ភៃតម្លឹង ពីវិហាររបស់ព្រះបាលបេរីតជូនគាត់។ លោកអប៊ីម៉ាឡេក យកប្រាក់នេះទៅជួលមនុស្សពាល និងមនុស្សអានាថា ឲ្យមកតាមគាត់។