ឱអុលឡោះអើយ សូមកុំនៅសំងំស្ងៀមឡើយ! ឱអុលឡោះអើយ សូមកុំនៅស្ងៀមស្ងាត់ ឥតកំរើកដូច្នេះ!
ពួកចៅហ្វាយ 8:21 - អាល់គីតាប ស្តេចសេបា និងស្តេចសាល់មូណាពោលទៅកាន់លោកគេឌានថា៖ «សូមសម្លាប់យើងដោយដៃអ្នកផ្ទាល់ទៅ ដ្បិតគួរឲ្យមនុស្សពេញកម្លាំងសម្លាប់យើងវិញ!»។ ពេលនោះ លោកគេឌានក្រោកឡើង ហើយសម្លាប់ស្តេចសេបាស និងស្តេចសាល់មូណាចោល រួចដោះយកគ្រឿងលំអ ដែលពាក់នៅកអូដ្ឋរបស់ពួកគេផង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ សេបាស និងសាលមូណាពោលថា៖ «សូមលោកក្រោកឡើង ហើយសម្លាប់យើងដោយខ្លួនឯងទៅ ដ្បិតបើមនុស្សជាយ៉ាងណា នោះកម្លាំងរបស់គេក៏យ៉ាងនោះដែរ»។ ពេលនោះ គេឌានក៏ក្រោកឡើង ហើយសម្លាប់សេបាស និងសាលមូណាចោល រួចដោះយកគ្រឿងលម្អដែលពាក់នៅកសត្វអូដ្ឋរបស់គេផង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្ដេចសេបាស និងស្ដេចសាល់មូណាពោលទៅកាន់លោកគេឌានថា៖ «សូមសម្លាប់យើងដោយដៃលោកផ្ទាល់ទៅ ដ្បិតគួរឲ្យមនុស្សពេញកម្លាំងសម្លាប់យើងវិញ!»។ ពេលនោះ លោកគេឌានក្រោកឡើង ហើយសម្លាប់ស្ដេចសេបាស និងស្ដេចសាល់មូណាចោល រួចដោះយកគ្រឿងលំអ ដែលពាក់នៅកអូដ្ឋរបស់ពួកគេផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះសេបាស នឹងសាលមូន៉ា និយាយឡើងថា ចូរអ្នកក្រោកឡើង សំឡាប់យើងដោយខ្លួនអ្នកវិញ ដ្បិតបើមនុស្សជាយ៉ាងណា នោះកំឡាំងក៏យ៉ាងនោះដែរ នោះគេឌានក៏ក្រោកឡើងទៅសំឡាប់សេបាស នឹងសាលមូន៉ាចោលទៅ ព្រមទាំងដោះយកប្រដាប់លំអពីកនៃសត្វអូដ្ឋរបស់គេផង។ |
ឱអុលឡោះអើយ សូមកុំនៅសំងំស្ងៀមឡើយ! ឱអុលឡោះអើយ សូមកុំនៅស្ងៀមស្ងាត់ ឥតកំរើកដូច្នេះ!
សូមដាក់ទោសអ្នកដឹកនាំរបស់គេ ដូចទ្រង់បានដាក់ទោសស្ដេចអូរឹប និងស្ដេចសៀប ហើយដាក់ទោសមេរបស់គេ ដូចទ្រង់បានដាក់ទោសសេបា និងសាល់មូណាដែរ
នៅគ្រានោះ អុលឡោះតាអាឡានឹងយកគ្រឿងអលង្ការទាំងប៉ុន្មានចេញពីស្ត្រីទាំងនោះ គឺទ្រង់ដកក្រវិល ភ្នួងសក់ បន្តោងខ្សែក
យ៉ូស្វេប្រហារជីវិតស្តេចទាំងនោះ ហើយយកទៅព្យួរកនៅនឹងដើមឈើប្រាំដើម។ សពស្តេចទាំងនោះនៅជាប់នឹងដើមឈើរហូតដល់ល្ងាច។
នៅគ្រានោះ មនុស្សរកសេចក្ដីស្លាប់ តែរកមិនឃើញ គេចង់ស្លាប់ណាស់ តែសេចក្ដីស្លាប់រត់ចេញឆ្ងាយពីគេ។
ជនជាតិយូដាពោលទៀតថា៖ «យើងមកនេះ ដើម្បីចងអ្នកយកទៅប្រគល់ឲ្យជនជាតិភីលីស្ទីន»។ លោកសាំសុនស្នើទៅពួកគេថា៖ «ចូរអ្នករាល់គ្នាស្បថជាមួយខ្ញុំមកថា អ្នករាល់គ្នានឹងមិនសម្លាប់ខ្ញុំដោយផ្ទាល់ទេ»។
បន្ទាប់មក លោកបង្គាប់ទៅយេធើ ជាកូនច្បងរបស់គាត់ថា៖ «ចូរសម្លាប់ពួកគេចោលទៅ!»។ ប៉ុន្តែ យុវជននោះមិនហ៊ានហូតដាវទេ ដ្បិតគេខ្លាចដោយខ្លួននៅក្មេងពេក។
ក្រោយពីព្រឹត្តិការណ៍នោះមក ជនជាតិអ៊ីស្រអែលពោលទៅកាន់លោកគេឌានថា៖ «សូមអ្នកមេត្តាគ្រប់គ្រងលើយើងខ្ញុំ ហើយក្រោយមក សូមឲ្យកូន និងចៅរបស់អ្នកគ្រប់គ្រងលើយើងខ្ញុំតទៅទៀតដែរ ពីព្រោះអ្នកបានសង្គ្រោះយើងខ្ញុំ ឲ្យរួចពីកណ្តាប់ដៃរបស់ពួកម៉ាឌាន»។
ក្រវិលមាសទាំងអស់ដែលលោកគេឌានបានសុំពីគេនោះ មានទម្ងន់ប្រមាណប្រាំរយតម្លឹង។ គាត់ក៏បានទទួលគ្រឿងអលង្កា ទំហូ និងសម្លៀកបំពាក់ពណ៌ក្រហមទុំរបស់ស្តេចសាសន៍ម៉ាឌាន ព្រមទាំងគ្រឿងលំអដែលពាក់នៅកសត្វអូដ្ឋរបស់សត្រូវទៀតផង។
ភ្លាមនោះ លោកអប៊ីម៉ាឡេកហៅយុវជនដែលកាន់អាវុធរបស់គាត់មក ហើយបង្គាប់ថា៖ «ចូរហូតដាវសម្លាប់ខ្ញុំទៅ ដើម្បីកុំឲ្យគេនិយាយថា មានស្ត្រីម្នាក់បានសម្លាប់ខ្ញុំឡើយ»។ យុវជននោះក៏ចាក់ទម្លុះគាត់ ហើយគាត់ក៏ស្លាប់ទៅ។
បន្ទាប់មក ពួកគេសំរុកទៅលើស្តេចសូល ទ័ពបាញ់ព្រួញបានដេញតាមទាន់ស្តេចសូលធ្វើឲ្យស្តេចតក់ស្លុតយ៉ាងខ្លាំង។
កាលសេនាដែលកាន់គ្រឿងសាស្ត្រារបស់ស្តេចឃើញស្តេចស្លាប់ដូច្នេះ គាត់ក៏ហូតដាវ រួចផ្តួលខ្លួនទៅលើមុខដាវស្លាប់ជាមួយស្តេចដែរ។