ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ពួក​ចៅ‌ហ្វាយ 7:24 - អាល់គីតាប

លោក​គេឌាន​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​ប្រកាស​ប្រាប់ ក្នុង​តំបន់​ភ្នំ​អេប្រា‌អ៊ីម​ទាំង​មូល​ថា៖ «ចូរ​នាំ​គ្នា​ចុះ​មក ហើយ​ស្ទាក់​ផ្លូវ​ពួក​ម៉ាឌាន ដោយ​កាន់​កាប់​ប្រភព​ទឹក​ទាំង​ប៉ុន្មាន​រហូត​ដល់​បេត‌បា‌រ៉ា និង​ទន្លេ​យ័រ‌ដាន់»។ កុល‌សម្ព័ន្ធ​អេប្រា‌អ៊ីម​ទាំង​មូល​នាំ​គ្នា​ទៅ​កាន់​កាប់​ប្រភព​ទឹក​ទាំង​ប៉ុន្មាន រហូត​ដល់​បេតបា‌រ៉ា និង​ទន្លេ​យ័រ‌ដាន់។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពេល​នោះ គេឌាន​ចាត់​អ្នក​នាំ​សារ ឲ្យ​ទៅ​ពាស​ពេញ​ស្រុក​ភ្នំ​អេប្រាអិម ប្រាប់​ថា៖ «ចូរ​នាំ​គ្នា​ចុះ​មកច្បាំង​នឹង​សាសន៍​ម៉ាឌាន ហើយ​ចាប់​យក​ប្រភព​ទឹក​ទាំង​ប៉ុន្មាន រហូត​ដល់​បេត-បារ៉ា ព្រម​ទាំង​ទន្លេ​យ័រ‌ដាន់​ផង»។ ដូច្នេះ ពួក​អេប្រាអិម​ទាំង​ប៉ុន្មាន​ក៏​នាំ​គ្នា​ចេញ​មក ហើយ​គេ​ចាប់​យក​ប្រភព​ទឹក​ទាំង​ប៉ុន្មាន រហូត​ដល់​បេត-បារ៉ា ព្រម​ទាំង​ទន្លេ​យ័រ‌ដាន់​ផង​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​គេឌាន​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​ប្រកាស​ប្រាប់ ក្នុង​តំបន់​ភ្នំ​អេប្រាអ៊ីម​ទាំង​មូល​ថា៖ «ចូរ​នាំ​គ្នា​ចុះ​មក ហើយ​ស្ទាក់​ផ្លូវ​ពួក​ម៉ាឌាន ដោយ​កាន់​កាប់​ប្រភព​ទឹក​ទាំង​ប៉ុន្មាន​រហូត​ដល់​បេត‌បា‌រ៉ា និង​ទន្លេ​យ័រដាន់»។ កុល‌សម្ព័ន្ធ​អេប្រាអ៊ីម​ទាំង​មូល​នាំ​គ្នា​ទៅ​កាន់​កាប់​ប្រភព​ទឹក​ទាំង​ប៉ុន្មាន រហូត​ដល់​បេតបា‌រ៉ា និង​ទន្លេ​យ័រដាន់។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​គេឌាន​ក៏​ចាត់​មនុស្ស​ឲ្យ​ទៅ​ពេញ​ក្នុង​ស្រុក​ភ្នំ​អេប្រា‌អិម ប្រាប់​ថា ចូរ​នាំ​គ្នា​ចុះ​មក ចាំ​ស្កាត់​ផ្លូវ​សាសន៍​ម៉ាឌាន ត្រង់​អស់​ទាំង​ទី​ឆ្លង​ទន្លេ​យ័រដាន់ រហូត​ដល់​បេត-បារ៉ា​ទៅ ដូច្នេះ ពួក​អេប្រា‌អិម​ទាំង​ប៉ុន្មាន​ក៏​មូល​គ្នា​ទៅ​ចាំ​ស្កាត់​ត្រង់​ផ្លូវ​ទឹក​ទាំង​អស់ តាម​ទន្លេ​យ័រដាន់​រហូត​ដល់​បេត-បារ៉ា

សូមមើលជំពូក



ពួក​ចៅ‌ហ្វាយ 7:24
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ខ្ញុំ​ឃើញ​ជំរំ​របស់​ជន‌ជាតិ​គូសាន រលាយ​សូន្យ ជំរក​របស់​ស្រុក​ម៉ាឌាន​ត្រូវ​ញ័រ​កក្រើក។


ហេតុ‌ការណ៍​នេះ​កើត​មាន​នៅ​ភូមិ​បេត‌ថានី ខាង​នាយ​ទន្លេ​យ័រ‌ដាន់ ត្រង់​កន្លែង​យ៉ះយ៉ា​ធ្វើ​ពិធី​ជ្រមុជ​ទឹក។


បង​ប្អូន​អើយ ខ្ញុំ​សូម​ដាស់‌តឿន​បង​ប្អូន ក្នុង​នាម​អាល់ម៉ា‌ហ្សៀស​ជា‌អម្ចាស់​នៃ​យើង និង​ដោយ​សេចក្ដី​ស្រឡាញ់​ដែល​មក​ពី​រស‌អុលឡោះ​ថា សូម​តយុទ្ធ​ជា​មួយ​ខ្ញុំ​ដោយ​អង្វរ​អុលឡោះ​ឲ្យ​ខ្ញុំ​ផង


សូម​បង​ប្អូន​កាន់​កិរិយា​មារយាទ ឲ្យ​បាន​សមរម្យ​នឹង​ដំណឹង‌ល្អ​របស់​អាល់ម៉ា‌ហ្សៀស​ផង ទោះ​បី​ខ្ញុំ​មក​ឃើញ​បង​ប្អូន​ក្ដី ឬ​នៅ​ឆ្ងាយ​បាន​ឮ​ដំណឹង​ពី​បង​ប្អូន​ក្ដី សូម​ឲ្យ​ខ្ញុំ​បាន​ដឹង​ថា បង​ប្អូន​មាន​ជំហរ​មាំ‌មួន​ដោយ​មាន​ចិត្ដ​គំនិត​តែ​មួយ ព្រម​ទាំង​រួម​ចិត្ដ​ថ្លើម​គ្នា​តយុទ្ធ​ដើម្បី​ជំនឿ​លើ​ដំណឹង‌ល្អទៀត​ផង


អ្នក​ស្រុក​កាឡាដ​វាយ​យក​បាន​កន្លែង​ឆ្លង​ទន្លេ​យ័រ‌ដាន់ ហើយ​កាន់​កាប់​ច្រក​ចូល​ទៅ​ស្រុក​អេប្រា‌អ៊ីម។ ពេល​ណា​មាន​ពួក​អេប្រា‌អ៊ីម​ដែល​បាក់​ទ័ព រត់​មក​សុំ​ឆ្លង​ពួក​កាឡាដ​សួរ​ទៅ​គេ​ថា: «តើ​អ្នក​ជា​ពួក​អេប្រា‌អ៊ីម​ឬ?»។ ប្រសិន​បើ​គេ​ឆ្លើយ​ថា«ទេ»


អុលឡោះ​បាន​ប្រគល់​មេ​ដឹក​នាំ​នៃ​ពួក​ម៉ាឌាន គឺ​អូរិប និង​សៀប មក​ក្នុង​កណ្តាប់​ដៃ​របស់​បង‌ប្អូន។ ខ្ញុំ​មិន​បាន​ធ្វើ​អ្វី​ឲ្យ​ស្មើ​នឹង​កិច្ចការ​ដែល​បង‌ប្អូន​ធ្វើ​ឡើយ»។ កាល​ឮ​លោក​គេឌាន​និយាយ​ដូច្នេះ​ហើយ ពួក​គេ​ក៏​បាត់​ខឹង។