គាត់បានចែកកងទ័ពរបស់គាត់ជាក្រុមៗ រួចវាយស្តេចទាំងនោះ នៅពេលយប់។ គាត់វាយឈ្នះស្តេចទាំងនោះ ហើយដេញតាមរហូតដល់ក្រុងហូបា ដែលនៅខាងជើងក្រុងដាម៉ាស។
ពួកចៅហ្វាយ 7:16 - អាល់គីតាប លោកគេឌានបំបែកទ័ពបីរយនាក់ ជាបីក្រុម គាត់ក៏ប្រគល់ស្នែង ក្អមទទេ និងចន្លុះសម្រាប់ដាក់ក្នុងក្អមឲ្យពួកគេកាន់គ្រប់ៗគ្នា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកបានចែកមនុស្សបីរយនាក់ចេញជាបីពួក ហើយប្រគល់ត្រែឲ្យកាន់គ្រប់ៗគ្នា ព្រមទាំងក្អមទទេ ដែលមានចន្លុះនៅខាងក្នុង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកគេឌានបំបែកទ័ពបីរយនាក់ ជាបីក្រុម លោកក៏ប្រគល់ស្នែង ក្អមទទេ និងចន្លុះសម្រាប់ដាក់ក្នុងក្អមឲ្យពួកគេកាន់គ្រប់ៗគ្នា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លោកក៏ចែកពួក៣០០នាក់ចេញជា៣ពួក ប្រគល់ត្រែឲ្យកាន់គ្រប់ៗគ្នា ព្រមទាំងក្អមមានចន្លុះនៅខាងក្នុងផង |
គាត់បានចែកកងទ័ពរបស់គាត់ជាក្រុមៗ រួចវាយស្តេចទាំងនោះ នៅពេលយប់។ គាត់វាយឈ្នះស្តេចទាំងនោះ ហើយដេញតាមរហូតដល់ក្រុងហូបា ដែលនៅខាងជើងក្រុងដាម៉ាស។
គាត់ចែកពលទ័ពជាបីកង: កងទីមួយឲ្យនៅក្រោមបញ្ជារបស់លោកយ៉ូអាប់ កងទីពីរនៅក្រោមបញ្ជារបស់លោកអប៊ីសាយ ជាកូនរបស់អ្នកស្រីសេរូយ៉ា និងជាប្អូនរបស់លោកយ៉ូអាប់ ហើយកងទីបីនៅក្រោមបញ្ជារបស់លោកអ៊ីតតាយ ជាជនជាតិកាថ។ ស្តេចទតមានប្រសាសន៍ទៅកាន់ពលទ័ពថា៖ «យើងចង់ចេញទៅច្បាំងរួមជាមួយអ្នករាល់គ្នាដែរ»។
យើងមានមុខងារដ៏ប្រសើរនេះ ប្រៀបបីដូចជាឆ្នាំងដីដែលមានកំណប់នៅខាងក្នុង ដើម្បីឲ្យមនុស្សលោកឃើញថា អំណាចដ៏ប្រសើរខ្ពង់ខ្ពស់នេះជាអំណាចរបស់អុលឡោះ មិនមែនជារបស់យើងទេ។
ពេលលោកគេឌាន ឮគេនិយាយគ្នាអំពីសុបិន និងអត្ថន័យនៃសុបិននោះ គាត់ក៏ក្រាបថ្វាយបង្គំអុលឡោះ។ បន្ទាប់មក គាត់វិលទៅទីតាំងទ័ពរបស់ជនជាតិអ៊ីស្រអែលវិញ ហើយនិយាយថា៖ «ចូរនាំគ្នាក្រោកឡើង អុលឡោះតាអាឡាប្រគល់កងទ័ពម៉ាឌាន មកក្នុងកណ្តាប់ដៃរបស់អ្នករាល់គ្នាហើយ»។
រួចហើយគាត់បញ្ជាទៅពួកគេថា៖ «ចូរមើលមកខ្ញុំ បើខ្ញុំធ្វើអ្វីត្រូវនាំគ្នាធ្វើតាម ពេលខ្ញុំទៅដល់ក្បែរទីតាំងទ័ពរបស់គេ បើខ្ញុំធ្វើអ្វីនាំគ្នាធ្វើតាមទៅ។
ស្អែកឡើង ស្តេចសូលរៀបចំទ័ពជាបីកង រួចសំរុកចូលទីតាំងទ័ពពួកអាំម៉ូន តាំងពីព្រលឹមស្រាងៗ ហើយវាយប្រហារខ្មាំងរហូតដល់ថ្ងៃពេញកំដៅ។ រីឯខ្មាំងដែលនៅសេសសល់ រត់ខ្ចាត់ខ្ចាយបែកគ្នាអស់។