Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ពួក​ចៅ‌ហ្វាយ 7:16 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

16 លោក​ក៏​ចែក​ពួក​៣០០​នាក់​ចេញ​ជា​៣​ពួក ប្រគល់​ត្រែ​ឲ្យ​កាន់​គ្រប់ៗ​គ្នា ព្រម​ទាំង​ក្អម​មាន​ចន្លុះ​នៅ​ខាង​ក្នុង​ផង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

16 លោក​បាន​ចែក​មនុស្ស​បីរយ​នាក់​ចេញ​ជា​បី​ពួក ហើយ​ប្រគល់​ត្រែ​ឲ្យ​កាន់​គ្រប់ៗ​គ្នា ព្រម​ទាំង​ក្អម​ទទេ ដែល​មាន​ចន្លុះ​នៅ​ខាង​ក្នុង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

16 លោក​គេឌាន​បំបែក​ទ័ព​បី​រយ​នាក់ ជា​បី​ក្រុម លោក​ក៏​ប្រគល់​ស្នែង ក្អម​ទទេ និង​ចន្លុះ​សម្រាប់​ដាក់​ក្នុង​ក្អម​ឲ្យ​ពួក​គេ​កាន់​គ្រប់ៗ​គ្នា។

សូមមើលជំពូក ចម្លង

អាល់គីតាប

16 លោក​គេឌាន​បំបែក​ទ័ព​បី​រយ​នាក់ ជា​បី​ក្រុម គាត់​ក៏​ប្រគល់​ស្នែង ក្អម​ទទេ និង​ចន្លុះ​សម្រាប់​ដាក់​ក្នុង​ក្អម​ឲ្យ​ពួក​គេ​កាន់​គ្រប់ៗ​គ្នា។

សូមមើលជំពូក ចម្លង




ពួក​ចៅ‌ហ្វាយ 7:16
6 ការដាក់ឲ្យឆ្លើយតបគ្នា  

គាត់​ចែក​ពួក​បាវ​ឲ្យ​ទៅ​ទាស់​នឹង​គេ​ទាំង​យប់ ក៏​វាយ​គេ ហើយ​ដេញ​តាម​រហូត​ដល់​ហូបា ដែល​នៅ​ជា​ខាង​ឆ្វេង​នៃ​ក្រុង​ដាម៉ាស


រួច​ទ្រង់​ចែក​គេ​ជា​៣​កង ចាត់​ឲ្យ​ចេញ​ទៅ ១​កង​នៅ​ក្រោម​អំណាច​យ៉ូអាប់ មួយ​ទៀត នៅ​ក្រោម​អំណាច​អ័ប៊ី‌សាយ ជា​ប្អូន​យ៉ូអាប់ កូន​សេរូយ៉ា ហើយ​មួយ​ទៀត នៅ​ក្រោម​អំណាច​អ៊ីត‌តាយ ជា​ពួក​កាថ​ស្តេច​ទ្រង់​មាន​បន្ទូល​ទៅ​គេ​ថា យើង​នឹង​ចេញ​ទៅ​ជា​មួយ​នឹង​ឯង​រាល់​គ្នា​ដែរ


យើង​មាន​ទ្រព្យ​សម្បត្តិ​នេះ​នៅ​ក្នុង​ភាជនៈ​ដី ដើម្បី​ឲ្យ​ឥទ្ធិ‌ឫទ្ធិ​ដ៏​លើស‌លប់​បាន​មក​ពី​ព្រះ មិន​មែន​ពី​យើង​ខ្ញុំ​ទេ


នោះ​ក៏​កើត​ដូច្នោះ​មែន កាល​គេឌាន​បាន​ឮ​រឿង​នៃ​សប្តិ​នោះ នឹង​សេចក្ដី​សំរាយ​ដូច្នេះ នោះ​លោក​ក៏​ក្រាប​ថ្វាយ‌បង្គំ រួច​ត្រឡប់​មក​ឯ​ទី​បោះ​ទ័ព​ខាង​ពួក​អ៊ីស្រាអែល​ប្រាប់​ថា ចូរ​ក្រោក​ឡើង ដ្បិត​ព្រះ‌យេហូវ៉ា​បាន​ប្រគល់​ពួក​កង‌ទ័ព​ម៉ាឌាន​មក​ក្នុង​កណ្តាប់​ដៃ​ឯង​រាល់​គ្នា​ហើយ


រួច​បង្គាប់​ថា ចូរ​មើល​មក​អញ ហើយ​ធ្វើ​តាម​អញ​ចុះ គឺ​កាល​ណា​អញ​ទៅ​ដល់​ទី​បោះ​ទ័ព ដែល​នៅ​ខាង​ក្រៅ​បំផុត នោះ​ត្រូវ​ឲ្យ​ឯង​ធ្វើ​ដូច​ជា​អញ


លុះ​ដល់​ថ្ងៃ​ស្អែក​ឡើង សូល​លោក​រៀប​ពល​ទ័ព​ជា​៣​កង ចូល​ទៅ​ដល់​ទី​បោះ​ទ័ព​របស់​គេ​នៅ​វេលា​យាម​ព្រឹក ហើយ​វាយ​សាសន៍​អាំម៉ូន​នោះ ដរាប​ដល់​ថ្ងៃ​ក្តៅ ឯ​ពួក​អ្នក​ដែល​នៅ​សល់ ក៏​ត្រូវ​ខ្ចាត់​ខ្ចាយ​ទៅ ដល់​ម៉្លេះ​បាន​ជា​គ្មាន​២​នាក់​នៅ​ជា​មួយ​គ្នា​ឡើយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម