ផ្ទុយទៅវិញ អុលឡោះបានជ្រើសរើសអ្វីៗដែលមនុស្សលោកចាត់ទុកថាលេលាមកផ្ចាញ់ពួកអ្នកប្រាជ្ញ អុលឡោះបានជ្រើសរើសអ្វីៗដែលមនុស្សលោកចាត់ទុកថាទន់ខ្សោយ មកផ្ចាញ់ពួកអ្នកខ្លាំងពូកែ។
ពួកចៅហ្វាយ 7:13 - អាល់គីតាប ពេលលោកគេឌានទៅដល់ គាត់ឮបុរសម្នាក់និយាយប្រាប់មិត្តភក្តិ អំពីសុបិនរបស់ខ្លួនដូចតទៅ៖ «គ្នាបានយល់សប្តិឃើញនំបុ័ងមួយ រមៀលចុះរមៀលឡើង នៅក្នុងទីតាំងទ័ពរបស់យើង នំបុ័ងរមៀលទៅបុកនឹងតង់ត៍ធ្វើឲ្យតង់ត៍នោះរលំ»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលគេឌានបានទៅដល់ នោះមានបុរសម្នាក់កំពុងតែនិយាយអំពីយល់សប្តិ ប្រាប់គូកនរបស់ខ្លួនថា៖ «មើល៍ អញយល់សប្តិឃើញនំបុ័ងម្សៅឱកមួយដុំ រមៀលចុះមកក្នុងជំរំទ័ពរបស់ពួកម៉ាឌានយើងនេះ ហើយមកទង្គិចនឹងត្រសាល ធ្វើឲ្យរលំផ្ងារឡើង រាបទៅនឹងដី»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលលោកគេឌានទៅដល់ លោកឮបុរសម្នាក់និយាយប្រាប់មិត្តភក្ដិអំពីសុបិនរបស់ខ្លួនដូចតទៅ៖ «គ្នាបានយល់សប្ដិឃើញនំប៉័ងមួយរមៀលចុះ រមៀលឡើង នៅក្នុងទីតាំងទ័ពរបស់យើង នំប៉័ងរមៀលទៅបុកនឹងតង់ត៍ធ្វើឲ្យតង់ត៍នោះរលំ» ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលគេឌានមកដល់ហើយ នោះមានមនុស្សម្នាក់កំពុងតែនិយាយសប្តិប្រាប់ដល់គូកនខ្លួនថា មើល អញយល់សប្តិឃើញ មាននំបុ័ងម្សៅឱក១ដុំ រមៀលចុះមកក្នុងទីបោះទ័ពនៃពួកម៉ាឌានយើងនេះ ក៏មកទង្គិចនឹងត្រសាលធ្វើឲ្យរលំផ្ងារឡើងរាបទៅនឹងដី |
ផ្ទុយទៅវិញ អុលឡោះបានជ្រើសរើសអ្វីៗដែលមនុស្សលោកចាត់ទុកថាលេលាមកផ្ចាញ់ពួកអ្នកប្រាជ្ញ អុលឡោះបានជ្រើសរើសអ្វីៗដែលមនុស្សលោកចាត់ទុកថាទន់ខ្សោយ មកផ្ចាញ់ពួកអ្នកខ្លាំងពូកែ។
ជនជាតិអ៊ីស្រអែលស្រែកអង្វរអុលឡោះតាអាឡា ទ្រង់ក៏ធ្វើឲ្យមានអ្នកសង្គ្រោះម្នាក់ងើបឡើងសង្គ្រោះពួកគេ គឺលោកអេហ៊ូដ ជាកូនរបស់លោកកេរ៉ា ក្នុងកុលសម្ព័ន្ធពុនយ៉ាមីន លោកអេហ៊ូដប្រើតែដៃឆ្វេងប៉ុណ្ណោះ។ នៅគ្រានោះ ជនជាតិអ៊ីស្រអែលចាត់លោកអេហ៊ូដឲ្យនាំសួយសារអាករទៅជូនស្តេចអេក្លូនជាស្តេចស្រុកម៉ូអាប់។
បន្ទាប់ពីលោកអេហ៊ូដ លោកសាំកើរ ជាកូនរបស់លោកអណាត ក៏បានសង្គ្រោះជនជាតិអ៊ីស្រអែលដែរ គឺគាត់បានសម្លាប់ជនជាតិភីលីស្ទីន អស់ប្រាំមួយរយនាក់ ដោយប្រើជន្លួញគោ។
ដោយនឿយហត់ខ្លាំងពេក លោកស៊ីសេរ៉ាក៏សម្រាន្តលក់ទៅ។ នាងយ៉ាអែលយកញញួរ និងចម្រឹងដែក ហើយដើរលបៗចូលទៅជិតលោកស៊ីសេរ៉ា រួចបោះចម្រឹងនោះចំត្រង់សៀតផ្ការបស់លោកស៊ីសេរ៉ា ធ្លុះដល់ដីស្លាប់ទៅ។
លោកស្រីដេបូរ៉ាតបថា៖ «បាន! ខ្ញុំនឹងទៅជាមួយគាត់ ប៉ុន្តែ គាត់មិនបានទទួលកិត្តិយសក្នុងចំបាំងនេះទេ ដ្បិតអុលឡោះតាអាឡានឹងប្រគល់ស៊ីសេរ៉ា មកក្នុងកណ្តាប់ដៃមនុស្សស្រី»។ លោកស្រីដេបូរ៉ាក៏ធ្វើដំណើរជាមួយលោកបារ៉ាក់ទៅភូមិកេដែស។
លោកគេឌានឆ្លើយថា៖ «អុលឡោះជាអម្ចាស់អើយ ធ្វើដូចម្តេចឲ្យខ្ញុំអាចសង្គ្រោះអ៊ីស្រអែលបាន? ដ្បិតក្នុងកុលសម្ព័ន្ធម៉ាណាសេអំបូររបស់ខ្ញុំខ្សត់ខ្សោយជាងគេ ហើយក្នុងគ្រួសាររបស់ខ្ញុំទៀតសោត ក៏ខ្ញុំក្មេងជាងគេដែរ»។
ជនជាតិម៉ាឌាន ជនជាតិអាម៉ាឡេក និងពួកពនេចរទាំងប៉ុន្មានពីទិសខាងកើតបោះជំរំនៅពាសពេញវាលទំនាប ពួកគេមានចំនួនច្រើនដូចហ្វូងកណ្ដូប ហើយអូដ្ឋរបស់គេ ក៏មានចំនួនច្រើនឥតគណនាដូចគ្រាប់ខ្សាច់នៅឆ្នេរសមុទ្រ។
មិត្តភក្តិរបស់គាត់ពោលឡើងថា៖ «គ្មានអ្វីក្រៅពីដាវរបស់លោកគេឌាន កូនរបស់លោកយ៉ូអាស ជាជនជាតិអ៊ីស្រអែលឡើយ។ អុលឡោះបានប្រគល់ជនជាតិម៉ាឌាន និងកងទ័ពនេះទាំងមូល ទៅក្នុងកណ្តាប់ដៃរបស់លោកហើយ»។
រីឯស្តេចសេបាស និងស្តេចសាល់មូណាបានទៅដល់តំបន់កើកូរជាមួយកងទ័ពរបស់គេ ប្រមាណមួយម៉ឺនប្រាំពាន់នាក់ ដែលនៅសល់ពីកងទ័ពទាំងមូលរបស់ពួកពនេចរពីស្រុកខាងកើត ដ្បិតពួកគេស្លាប់អស់មួយសែនពីរម៉ឺននាក់ហើយ។