ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ពួក​ចៅ‌ហ្វាយ 6:35 - អាល់គីតាប

គាត់​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​ដែន​ដី​របស់​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​ទាំង​មូល ដើម្បី​កេណ្ឌ​មនុស្ស​មក​តាម​គាត់។ គាត់​បាន​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​ដែន​ដី​របស់​កុល‌សម្ព័ន្ធ​អេស៊ើរ សាប់‌យូ‌ឡូន និង​ណែប‌ថាលី​ដែរ ហើយ​ពួក​គេ​ក៏​នាំ​គ្នា​មក​រក​គាត់។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

លោក​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​ពាស​ពេញ​ស្រុក​ម៉ាណា‌សេ​ទាំង​មូល ហើយ​កោះ​ហៅ​ពួក​គេ​ឲ្យ​មក​តាម​លោក​ដែរ។ លោក​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​ឯ​ពួក​អេស៊ើរ ពួក​សាប់‌យូឡូន និង​ពួក​ណែប‌ថា‌លី​ទៀត ហើយ​គេ​ក៏​ឡើង​មក​ជួប​លោក។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​ដែន​ដី​របស់​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​ទាំង​មូល ដើម្បី​កេណ្ឌ​មនុស្ស​មក​តាម​លោក។ លោក​បាន​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​ដែន​ដី​របស់​កុល‌សម្ព័ន្ធ​អេ‌ស៊ើរ សាប់យូ‌ឡូន និង​ណែប‌ថាលី​ដែរ ហើយ​ពួក​គេ​ក៏​នាំ​គ្នា​មក​រក​លោក។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

រួច​លោក​ចាត់​មនុស្ស​ឲ្យ​ទៅ​គ្រប់​ក្នុង​ស្រុក​ម៉ាន៉ាសេ គេ​ក៏​មូល​គ្នា​មក​តាម​លោក​ដែរ រួច​គាត់​ចាត់​មនុស្ស​ឲ្យ​ទៅ​ឯ​ពួក​អេស៊ើរ ពួក​សាប់‌យូល៉ូន នឹង​ពួក​ណែប‌ថាលី​ទៀត គេ​ក៏​មូល​មក​ឯ​លោក​ទាំង​អស់​គ្នា។

សូមមើលជំពូក



ពួក​ចៅ‌ហ្វាយ 6:35
6 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​ទី​នោះ លោក​បារ៉ាក់​បាន​កោះ​ហៅ​កុល‌សម្ព័ន្ធ​សាប់‌យូឡូន និង​ណែប‌ថា‌លី ឲ្យ​មក​ជួប​ជុំ​គ្នា​នៅ​កេដែស។ មាន​មនុស្ស​មួយ​ម៉ឺន​នាក់​សម្រេច​ចិត្ត​ទៅ​ជា​មួយ​គាត់ ហើយ​លោក​ស្រី​ដេបូ‌រ៉ា​ក៏​ទៅ​ជា​មួយ​ដែរ។


ថ្ងៃ​មួយ​លោក​ស្រី​ដេបូ‌រ៉ា​បាន​កោះ​ហៅ​លោក​បារ៉ាក់ ជា​កូន​របស់​លោក​អប៊ី‌ណោម ដែល​រស់​នៅ​ភូមិ​កេដែស ក្នុង​ដែន​ដី​ណែប‌ថា‌លី ហើយ​និយាយ​ទៅ​គាត់​ថា៖ «អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល មាន​បន្ទូល​មក​គាត់​ដូច​ត​ទៅ​នេះ: “ចូរ​ទៅ​កេណ្ឌ​មនុស្ស​មួយ​ម៉ឺន​នាក់ ក្នុង​កុល‌សម្ព័ន្ធ​ណែប‌ថា‌លី និង​សាប់‌យូឡូន ហើយ​នាំ​គេ​ឡើង​ទៅ​លើ​ភ្នំ​តា‌បោរ។


រីឯ​កុល‌សម្ព័ន្ធ​សាប់‌យូ‌ឡូន ក៏​ដូច​ជា​កុល‌សម្ព័ន្ធ ណែប‌ថា‌លី​ដែរ ប្រជា‌ជន​របស់​គេ​ស៊ូ​ប្តូរ​ជីវិត​ក្នុង​សមរ‌ភូមិ នៅ​តាម​តំបន់​ភ្នំ។


ជន‌ជាតិ​អ៊ីស្រ‌អែល​នៃ​កុល‌សម្ព័ន្ធ​ណែប‌ថាលី កុល‌សម្ព័ន្ធ​អេស៊ើរ និង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ ទាំង​មូល​ប្រមូល​គ្នា​មក ហើយ​ដេញ​តាម​ជន‌ជាតិ​ម៉ាឌាន។


ដូច្នេះ ចូរ​ប្រកាស​ប្រាប់​ពល​ទ័ព​ដូច​ត​ទៅ: អ្នក​ណា​ខ្លាច និង​ភ័យ​តក់‌ស្លុត អ្នក​នោះ​ត្រូវ​ចុះ​ពី​ភ្នំ​កាឡាដ វិល​ត្រឡប់​ទៅ​វិញ​ចុះ»។ ពេល​នោះ ពល​ទ័ព​ពីរ​ម៉ឺន​ពីរ​ពាន់​នាក់ នាំ​គ្នា​វិល​ត្រឡប់​ទៅ​វិញ នៅ​សល់​តែ​មួយ​ម៉ឺន​នាក់​ប៉ុណ្ណោះ។