Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ពួក​ចៅ‌ហ្វាយ 6:36 - អាល់គីតាប

36 ពេល​នោះ លោក​គេឌាន​ជម្រាបអុលឡោះ‌តាអាឡា​ដូច​ត​ទៅ៖ «ទ្រង់​មាន​បន្ទូល​ថា ទ្រង់​នឹង​សង្គ្រោះ​អ៊ីស្រ‌អែល តាម​រយៈ​ខ្ញុំ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

36 ពេល​នោះ គេឌាន​ទូល​ដល់​ព្រះ​ថា៖ «ប្រសិន‌បើ​ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​សង្គ្រោះ​អ៊ីស្រា‌អែល ដោយ‌សារ​ដៃ​របស់​ទូល‌បង្គំ ដូច​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មែន

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

36 ពេល​នោះ លោក​គេឌាន​ទូល​ព្រះ‌អម្ចាស់​ដូច​ត​ទៅ៖ «ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា ទ្រង់​នឹង​សង្គ្រោះ​អ៊ីស្រា‌អែល តាម​រយៈ​ទូលបង្គំ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

36 ស្រេច​ហើយ គេឌាន​ទូល​ដល់​ព្រះ​ថា បើ​សិន​ជា​ព្រះ‌អង្គ​ទ្រង់​សព្វ​ព្រះ‌ហឫទ័យ​នឹង​ជួយ​សង្គ្រោះ​ដល់​សាសន៍​អ៊ីស្រាអែល ដោយ‌សារ​ដៃ​របស់​ទូលបង្គំ ដូច​ជា​ទ្រង់​បាន​មាន​បន្ទូល​ហើយ

សូមមើលជំពូក ចម្លង




ពួក​ចៅ‌ហ្វាយ 6:36
12 ការដាក់ឲ្យឆ្លើយតបគ្នា  

អ៊ីប្រាំ​មាន​ប្រសាសន៍​ទៅ​កាន់​អុលឡោះ​វិញ​ថា៖ «អុលឡោះ‌តាអាឡាជា​ម្ចាស់​អើយ! តើ​ធ្វើ​ម្តេច​ឲ្យ​ដឹង​ថា ខ្ញុំ​នឹង​ទទួល​ស្រុក​នេះ?»


ណាពី​អេសាយ​ជម្រាប​ស្តេច​ថា៖ «នេះ​ជា​ទី​សំគាល់​ដែលអុលឡោះ‌តាអាឡាប្រទាន​មក​ស្តេច ដើម្បី​ឲ្យ​ស្តេច​ជ្រាប​ថា អុលឡោះ‌តាអាឡា​នឹង​សម្រេច​តាម​បន្ទូល​របស់​ទ្រង់។ តើ​ស្រមោល​ថ្ងៃ​ដែល​ជះ​ទៅ​លើ​រង្វាស់​ម៉ោង នឹង​ដើរ​ទៅ​មុខ​ដប់​កាំ ឬ​ថយ​ក្រោយ​ដប់​កាំ?»។


«ស្តេច​ត្រូវ​សុំអុលឡោះ‌តាអាឡា​ជា​ម្ចាស់​របស់​ស្តេច សំដែង​នូវ​ទី​សំគាល់​មួយ ទោះ​បី​នៅ​លើ​ភ្នំ​ដ៏​ខ្ពស់​ក្ដី ឬ​ក្នុង​ទី​ដ៏​ជ្រៅ​ក្ដី ដើម្បី​បញ្ជាក់​ថា ទ្រង់​ពិត​ជា​នៅ​ជា​មួយ​ស្តេច»។


ហេតុ​នេះ អុលឡោះ‌តាអាឡា​ផ្ទាល់​នឹង​ប្រទាន ទី​សំគាល់​មួយ​ដល់​អ្នក​រាល់​គ្នា។ មើល៍! ស្ត្រី​ព្រហ្មចារី​នឹង​មាន​ផ្ទៃ​ពោះ នាង​នឹង​សំរាល​បាន​បុត្រា​មួយ ហើយ​ឲ្យ​ឈ្មោះ​ថា «អេម៉ា‌ញូអែល»។


ពេល​នោះ ពួក​ខាង​គណៈ​ផារីស៊ី និង​ពួក​ខាង​គណៈ​សាឌូ‌ស៊ី នាំ​គ្នា​ចូល​មក​ជួប​អ៊ីសា ក្នុង​គោល​បំណង​ចាប់​កំហុស​គាត់។ គេ​សុំ​ឲ្យ​អ៊ីសា​សំដែង​ទី​សំគាល់​មួយ​បញ្ជាក់​ថា អ៊ីសា​បាន​ទទួល​អំណាច​ពី​អុលឡោះ​មក។


អុលឡោះ‌តាអាឡា បែរ​មក​រក​គាត់ ហើយ​មាន​បន្ទូល​ថា៖ «ដោយ‌សារ​កម្លាំង​ដែល​អ្នក​មាន ចូរ​ទៅ​សង្គ្រោះ​អ៊ីស្រ‌អែល​ឲ្យ​រួច​ពី​កណ្តាប់​ដៃ​របស់​ជន‌ជាតិ​ម៉ាឌាន គឺ​យើង​ចាត់​អ្នក​ឲ្យ​ទៅ!»។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​គាត់​វិញ​ថា៖ «យើង​នឹង​ស្ថិត​នៅ​ជា​មួយ​អ្នក ហើយ​អ្នក​នឹង​វាយ​ឈ្នះ​ជន‌ជាតិ​ម៉ាឌាន ដូច​វាយ​ជា​មួយ​នឹង​មនុស្ស​តែ​ម្នាក់»។


ដូច្នេះ ខ្ញុំ​សូម​លាត​ស្បែក​ចៀម​នៅ​លើ​លាន​បោក​ស្រូវ។ ប្រសិន​បើ​ទឹក​សន្សើម​ធ្លាក់​តែ​លើ​ស្បែក​ចៀម ហើយ​ដី​នៅ​ជុំ‌វិញ​ស្ងួត នោះ​ខ្ញុំ​នឹង​ដឹង​ថា ទ្រង់​ពិត​ជា​ពេញ​ចិត្ត​សង្គ្រោះ​អ៊ីស្រ‌អែល តាម​រយៈ​ខ្ញុំ​ដូច​ទ្រង់​មាន​បន្ទូល​មែន»។


ប៉ុន្តែ បើ​សិន​ជា​ពួក​គេ​ប្រាប់​ថា “ចូរ​ឡើង​មក​រក​យើង!” នោះ​យើង​នឹង​ឡើង​ទៅ​ភ្លាម ដ្បិត​នេះ​ជា​សញ្ញា​សំគាល់​ឲ្យ​យើង​ដឹង​ថា អុលឡោះ‌តាអាឡា​ប្រគល់​ពួក​គេ​មក​ក្នុង​កណ្តាប់​ដៃ​របស់​យើង​ហើយ»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម