ហើយមានប្រសាសន៍ថា៖ «លោកម្ចាស់ បើពេញចិត្តនឹងខ្ញុំមែន សូមមេត្តាកុំអញ្ជើញទៅហួសអ្នកបម្រើរបស់លោកឡើយ។
ពួកចៅហ្វាយ 6:20 - អាល់គីតាប ម៉ាឡាអ៊ីកាត់របស់អុលឡោះពោលមកគាត់ថា៖ «ចូរដាក់សាច់ និងនំបុ័ងឥតមេលើថ្មនេះទៅ រួចចាក់ទឹកសម្លពីលើផង»។ លោកគេឌានធ្វើតាម។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទេវតារបស់ព្រះពោលមកកាន់លោកថា៖ «ចូរយកសាច់ និងនំបុ័ងឥតដំបែនោះ មកដាក់នៅលើថ្មនេះ ហើយចាក់ទឹកសម្លពីលើទៅ»។ លោកក៏ធ្វើតាមដូច្នោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទេវតាពោលមកលោកថា៖ «ចូរដាក់សាច់ និងនំប៉័ងឥតមេលើថ្មនេះទៅ រួចចាក់ទឹកសម្លពីលើផង»។ លោកគេឌានធ្វើតាម។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះទេវតានៃព្រះក៏មានបន្ទូលប្រាប់ថា ចូរយកសាច់ នឹងនំបុ័ងឥតដំបែនោះ មកដាក់នៅលើថ្មនេះ ហើយចាក់ទឹកសំឡពីលើទៅ លោកក៏ធ្វើតាមដូច្នោះ |
ហើយមានប្រសាសន៍ថា៖ «លោកម្ចាស់ បើពេញចិត្តនឹងខ្ញុំមែន សូមមេត្តាកុំអញ្ជើញទៅហួសអ្នកបម្រើរបស់លោកឡើយ។
លោកម៉ាណូអាពោលទៅកាន់ម៉ាឡាអ៊ីកាត់របស់អុលឡោះតាអាឡាថា៖ «សូមអ្នកមេត្តារង់ចាំនៅទីនេះសិនហើយ យើងខ្ញុំទៅរៀបចំកូនពពែមួយជូនអ្នក»។
ម៉ាឡាអ៊ីកាត់ឆ្លើយថា៖ «ទោះបីយើងនៅ ក៏យើងមិនបរិភោគអាហារដែលអ្នករៀបចំដែរ។ ប៉ុន្តែ បើអ្នកចង់ធ្វើគូរបានដុតជូនអុលឡោះតាអាឡា ចូរធ្វើចុះ!»។ លោកម៉ាណូអាពុំដឹងថា ជាម៉ាឡាអ៊ីកាត់របស់អុលឡោះតាអាឡាទេ
បន្ទាប់មក លោកម៉ាណូអាក៏យកកូនពពែ និងម្សៅដែលត្រូវជូនជាមួយ មកដុតនៅលើថ្ម ធ្វើជាគូរបានដុតដល់អុលឡោះតាអាឡា។ ពេលលោកម៉ាណូអា និងភរិយាកំពុងអង្គុយសម្លឹងមើល ស្រាប់តែមានហេតុការណ៍ដ៏អស្ចារ្យមួយ
លោកគេឌានចូលទៅយកកូនពពែមួយមករៀបចំធ្វើម្ហូប និងយកម្សៅមួយថាំងមកធ្វើនំបុ័ងឥតមេ។ គាត់ស្រង់សាច់ដាក់ក្នុងកញ្ច្រែង ហើយដួសទឹកសម្លដាក់ក្នុងចានមួយ រួចយកទៅជូនម៉ាឡាអ៊ីកាត់របស់អុលឡោះតាអាឡានៅក្រោមដើមជ្រៃ។
ម៉ាឡាអ៊ីកាត់របស់អុលឡោះតាអាឡាយកចុងដំបងដែលគាត់កាន់ទៅពាល់សាច់ និងនំបុ័ងឥតមេ ពេលនោះ មានភ្លើងផុសចេញពីថ្ម ហើយឆេះសាច់ និងនំបុ័ងអស់ទៅ។ បន្ទាប់មក ម៉ាឡាអ៊ីកាត់របស់អុលឡោះតាអាឡាក៏កំបាំងបាត់ទៅ។