ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ពួក​ចៅ‌ហ្វាយ 5:24 - អាល់គីតាប

សូម​អុលឡោះ​ប្រទាន​ពរ​ដល់​នាង​យ៉ាអែល ជា​ភរិយា​របស់​លោក​ហេប៊ើ ជន‌ជាតិ​កែន លើស​ស្ត្រី​ទាំង‌ឡាយ! សូម​ទ្រង់​ប្រទាន​ពរ​ដល់​នាង លើស​ស្ត្រី​ទាំង‌ឡាយ​ដែល​រស់​នៅ​ក្នុង​ជំរំ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

នាង​យ៉ាអែល​ជា​ប្រពន្ធ​ហេប៊ើរ សាសន៍​កែន នាង​មាន​ពរ​លើស​ជាង​អស់​ទាំង​ស្ត្រី គឺ​នាង​មាន​ពរ​លើស​ជាង​អស់​ទាំង​ស្ត្រី​ដែល​នៅ​ក្នុង​ត្រសាល។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

សូម​ព្រះ‌ជាម្ចាស់​ប្រទាន​ពរ​ដល់​នាង​យ៉ាអែល ជា​ភរិយា​របស់​លោក​ហេប៊ើ ជន‌ជាតិ​កែន លើស​ស្ត្រី​ទាំង‌ឡាយ! សូម​ព្រះអង្គ​ប្រទាន​ពរ​ដល់​នាង លើស​ស្ត្រី​ទាំង‌ឡាយ​ដែល​រស់​នៅ​ក្នុង​ជំរំ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

យ៉ាអែល ជា​ប្រពន្ធ​ហេប៊ើរ សាសន៍​កែន នាង​មាន​ពរ​លើស​ជាង​អស់​ទាំង​ស្ត្រី នាង​នឹង​មាន​ពរ​លើស​ជាង​គ្រប់​អស់​ទាំង​ស្ត្រី ដែល​នៅ​ក្នុង​ត្រសាល​ផង

សូមមើលជំពូក



ពួក​ចៅ‌ហ្វាយ 5:24
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្តេច​បាន​ឲ្យ​ពរ​អ៊ីប្រាំ​ថា៖ «សូម​អុលឡោះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត ដែល​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី ប្រទាន​ពរ​ដល់​អ៊ីប្រាំ


នាង​ត្រូវ​តែ​ទទួល​ផល​ពី​កិច្ចការ​ដែល​នាង​ធ្វើ ហើយ​ទទួល​ការ​កោត​សរសើរ​ពី​មនុស្ស​ទាំង​អស់​ក្នុង​ទីក្រុង។


ម៉ាឡា‌អ៊ីកាត់​ចូល​ទៅ​ក្នុង​ផ្ទះ​នាង​ម៉ារីយំ ហើយ​ពោល​ទៅ​កាន់​នាង​ថា៖ «ចូរ​មាន​អំណរ​សប្បាយ​ឡើង! អុលឡោះ‌ជាអម្ចាស់​គាប់​ចិត្ត​នឹង​នាង​ហើយ ទ្រង់​នៅ​ជា​មួយ​នាង»។


រួច​បន្លឺ​សំឡេង​ឡើង​ថា៖ «អុលឡោះ​បាន​ប្រទាន​ពរ​ដល់​នាង​លើស​ស្ដ្រី​នានា ហើយ​ទ្រង់​ក៏​ប្រទាន​ពរ​ដល់​កូន​នាង​ដែរ។


រីឯ​លោក​ស៊ីសេរ៉ា​វិញ គាត់​រត់​គេច​រហូត​ដល់​តង់ត៍​របស់​នាង​យ៉ាអែល ដែល​ត្រូវ​ជា​ប្រពន្ធ​របស់​លោក​ហេប៊ើរ ជន‌ជាតិ​កែន ដ្បិត​ស្តេច​យ៉ាប៊ីន ជា​ស្តេច​ក្រុង​ហា‌សោរ និង​ក្រុម​គ្រួសារ​ហេ‌ប៊ើរ មាន​ទំនាក់​ទំនង​ជា​មួយ​គ្នា​ដោយ​មេត្រី‌ភាព។


ខណៈ​នោះ​លោក​ស៊ីសេ‌រ៉ា​ពោល​ថា៖ «សូម​អ្នក​មេត្តា​ឲ្យ​ទឹក​ខ្ញុំ​ផឹក​បន្តិច ដ្បិត​ខ្ញុំ​ស្រេក​ទឹក​ណាស់»។ នាង​បើក​ឆ្នុក​ថង់​ស្បែក​ទឹក​ដោះ ជូន​លោក​ស៊ីសេ‌រ៉ា​ពិសា រួច​គ្រប​ភួយ​ទៅ​វិញ។


ស៊ីសេ‌រ៉ា​បាន​សុំ​ទឹក តែ​នាង​បាន​ឲ្យ​ទឹក​ដោះ គឺ​យក​ទឹក​ដោះ​ដែល​មាន​ជាតិ​ខ្លាញ់​ដាក់​ក្នុង ពែង​ដ៏​ប្រណីត