សូមប្រព្រឹត្តចំពោះពួកគេ ដូចទ្រង់បានប្រព្រឹត្តចំពោះជនជាតិម៉ាឌាន លោកស៊ីសេរ៉ា និងស្ដេចយ៉ាប៊ីន នៅត្រង់ទឹកជ្រោះគីសូនដែរ!
ពួកចៅហ្វាយ 4:2 - អាល់គីតាប ហេតុនេះ អុលឡោះតាអាឡាប្រគល់ពួកគេ ទៅក្នុងកណ្តាប់ដៃរបស់ស្តេចយ៉ាប៊ីន ជាស្តេចស្រុកកាណានដែលនៅក្រុងហាសោរ។ មេទ័ពរបស់ស្តេចឈ្មោះស៊ីសេរ៉ា រស់នៅក្រុងហារ៉ូសេតកូយឹម។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ព្រះយេហូវ៉ាក៏លក់គេទៅក្នុងកណ្ដាប់ដៃរបស់ព្រះបាទយ៉ាប៊ីន ជាស្តេចស្រុកកាណាន ដែលសោយរាជ្យនៅក្រុងហាសោរ។ មេទ័ពរបស់ស្ដេចឈ្មោះស៊ីសេរ៉ា រស់នៅក្រុងហារ៉ូសែត-កូយីម។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហេតុនេះ ព្រះអម្ចាស់ប្រគល់ពួកគេទៅក្នុងកណ្ដាប់ដៃរបស់ព្រះបាទយ៉ាប៊ីន ជាស្ដេចស្រុកកាណាន ដែលគង់នៅក្រុងហាសោរ។ មេទ័ពរបស់ស្ដេចឈ្មោះស៊ីសេរ៉ា រស់នៅក្រុងហារ៉ូសេតកូយឹម។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់ក៏លក់គេទៅក្នុងកណ្តាប់ដៃនៃយ៉ាប៊ីន ជាស្តេចស្រុកកាណាន ដែលសោយរាជ្យនៅហាសោរ ស្តេចនោះមានមេទ័ពឈ្មោះស៊ីសេរ៉ា ដែលនៅហារ៉ូសែត-កូយីម |
សូមប្រព្រឹត្តចំពោះពួកគេ ដូចទ្រង់បានប្រព្រឹត្តចំពោះជនជាតិម៉ាឌាន លោកស៊ីសេរ៉ា និងស្ដេចយ៉ាប៊ីន នៅត្រង់ទឹកជ្រោះគីសូនដែរ!
អុលឡោះតាអាឡាមានបន្ទូលថា: លិខិតបញ្ជាក់ថា យើងលែងលះម្ដាយអ្នករាល់គ្នានៅឯណា? តើយើងលក់អ្នករាល់គ្នា ដើម្បីសងបំណុលនរណា? យើងបានលក់អ្នករាល់គ្នា ព្រោះតែអំពើទុច្ចរិតដែលអ្នករាល់គ្នាប្រព្រឹត្ត យើងបានលែងលះម្ដាយអ្នករាល់គ្នា ព្រោះតែអ្នករាល់គ្នាបះបោរ!
ដោយអ្នកនោះគ្មានប្រាក់សង ស្ដេចក៏ចេញបញ្ជាឲ្យលក់ទាំងគាត់ ទាំងប្រពន្ធ ទាំងកូន ទាំងរបស់របរដែលគាត់មាន ដើម្បីយកប្រាក់មកសងបំណុល។
កាលស្តេចយ៉ាប៊ីន ជាស្តេចក្រុងហាសោរ ជ្រាបហេតុការណ៍ទាំងនោះហើយ ស្តេចផ្ញើលិខិតទៅស្តេចយ៉ូបាប់ ជាស្តេចក្រុងម៉ាដូន ទៅស្តេចក្រុងស៊ីមរ៉ូន និងទៅស្តេចក្រុងអាសាប
ដូច្នេះ អុលឡោះតាអាឡាខឹងជាមួយជនជាតិអ៊ីស្រអែល ហើយប្រគល់គេទៅក្នុងកណ្តាប់ដៃរបស់ជនជាតិភីលីស្ទីន និងជនជាតិអាំម៉ូន។
លោកស៊ីសេរ៉ាប្រមូលរទេះដែកទាំងប្រាំបួនរយគ្រឿង និងកងទ័ពទាំងអស់របស់គាត់ នៅហារ៉ូសេតកូយឹម ហើយចេញដំណើរឆ្ពោះទៅជ្រោះគីសូន។
លោកបារ៉ាក់ដេញតាមរទេះចំបាំង និងកងទ័ពខ្មាំងរហូតដល់ហារ៉ូសេតកូយឹម។ កងទ័ពទាំងមូលរបស់លោកស៊ីសេរ៉ាស្លាប់ដោយមុខដាវ គ្មានសល់ម្នាក់ឡើយ។
ប៉ុន្តែ ពួកគេបានភ្លេចអុលឡោះតាអាឡា ជាម្ចាស់របស់ខ្លួន ទ្រង់ក៏ប្រគល់ពួកគេទៅក្នុងកណ្តាប់ដៃរបស់លោកស៊ីសេរ៉ា ជាមេទ័ពនៅក្រុងហាសោរ ក្នុងកណ្តាប់ដៃរបស់ជនជាតិភីលីស្ទីន និងក្នុងកណ្តាប់ដៃរបស់ស្តេចជនជាតិម៉ូអាប់ ដែលបានធ្វើសង្គ្រាមជាមួយពួកគេ។