ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ពួក​ចៅ‌ហ្វាយ 3:30 - អាល់គីតាប

ចាប់​តាំង​ពី​ពេល​នោះ​មក ជន‌ជាតិ​ម៉ូអាប់​ស្ថិត​នៅ​ក្រោម​អំណាច​ត្រួត‌ត្រា​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល ហើយ​ស្រុក​ទេស​ក៏​បាន​សុខ‌សាន្ត​ត្រាណ អស់​រយៈ​ពេល​ប៉ែត‌សិប​ឆ្នាំ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដូច្នេះ សាសន៍​ម៉ូអាប់​ត្រូវ​ក្រាប​ចុះ​នៅ​ក្រោម​អំណាច​របស់​ពួក​អ៊ីស្រា‌អែលនៅ​ថ្ងៃ​នោះ​ឯង ហើយ​ស្រុក​ទេស​ក៏​បាន​សុខ‌សាន្ត‌ត្រាណ អស់​រយៈ​ពេល​ប៉ែតសិប​ឆ្នាំ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ចាប់​តាំង​ពី​ពេល​នោះ​មក ជន‌ជាតិ​ម៉ូអាប់​ស្ថិត​នៅ​ក្រោម​អំណាច​ត្រួត‌ត្រា​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល ហើយ​ស្រុក​ទេស​ក៏​បាន​សុខ‌សាន្ត‌ត្រាណ អស់​រយៈ​ពេល​ប៉ែត‌សិប​ឆ្នាំ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដូច្នេះ​សាសន៍​ម៉ូអាប់​ត្រូវ​ក្រាប​ចុះ​នៅ​ក្រោម​អំណាច​នៃ​ពួក​អ៊ីស្រាអែល​នៅ​ថ្ងៃ​នោះ​ឯង​វិញ នោះ​ស្រុក​ក៏​បាន​សុខ‌សាន្ត‌ត្រាណ​អស់​៨០​ឆ្នាំ។

សូមមើលជំពូក



ពួក​ចៅ‌ហ្វាយ 3:30
5 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្រុក​ទេស​បាន​សុខ‌សាន្ត​ត្រាណ អស់​រយៈ​ពេល​សែ‌សិប​ឆ្នាំ។ ក្រោយ​មក លោក​អូធ្នាល ជា​កូន​របស់​លោក​កេណាស​ស្លាប់ទៅ។


នៅ​គ្រា​នោះ ពួក​គេ​បាន​សម្លាប់​ជន‌ជាតិ​ម៉ូអាប់ អស់​ប្រហែល​មួយ​ម៉ឺន​នាក់​ដែល​សុទ្ធ​តែ​ជា​អ្នក​ខ្លាំង​ពូកែ ហើយ​ក្លាហាន​ផង គឺ​ឥត​ទុក​ឲ្យ​នរណា​ម្នាក់​រួច​ជីវិត​ឡើយ។


បន្ទាប់​ពី​លោក​អេហ៊ូដ លោក​សាំកើរ ជា​កូន​របស់​លោក​អណាត ក៏​បាន​សង្គ្រោះ​ជន‌ជាតិ​អ៊ីស្រ‌អែល​ដែរ គឺ​គាត់​បាន​សម្លាប់​ជន‌ជាតិ​ភីលី‌ស្ទីន អស់​ប្រាំ​មួយ​រយ​នាក់ ដោយ​ប្រើ​ជន្លួញ​គោ។


ឱអុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ សូម​ឲ្យ​ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន​របស់​ទ្រង់ វិនាស​អន្តរាយ​ដូច្នោះ​ដែរ! សូម​ឲ្យ​អ្នក​ដែល​ស្រឡាញ់​ទ្រង់ បាន​ដូច​ព្រះ‌អាទិត្យ​មាន​រស្មី​ភ្លឺ​ចាំង​ចែង»។ ស្រុក​ទេស​ក៏​បាន​សុខ‌សាន្ត​ត្រាណ អស់​រយៈ​ពេល​សែ‌សិប​ឆ្នាំ។


បុរស​នោះ​ឈ្មោះ​អេលី‌ម៉ាឡេក ភរិយា​របស់​គាត់​ឈ្មោះ ណា‌អូមី ហើយ​កូន​គាត់​ទាំង​ពីរ​ឈ្មោះ​ម៉ាឡូន និង​គីលី‌យ៉ូន។ គ្រួសារ​នេះ​ជា​អ្នក​នៅ​ក្នុង​អំបូរ​អេប្រា‌តា នៅ​ភូមិ​បេថ្លេ‌ហិម ក្នុង​ស្រុក​យូដា។ គេ​បាន​ទៅ​ដល់​ស្រុក​ម៉ូអាប់​ហើយ​ក៏​រស់​នៅ​ទី​នោះ។