ស្តេចទតរាំ លោតកព្ឆោងជូនអុលឡោះតាអាឡា យ៉ាងអស់ពីកម្លាំងកាយ ដោយស្លៀកតែអេផូដ ធ្វើពីក្រណាត់ទេសឯកប៉ុណ្ណោះ។
ពួកចៅហ្វាយ 21:21 - អាល់គីតាប ហើយចាំឃ្លាំមើល។ កាលណាមានស្ត្រីក្រមុំចេញពីស៊ីឡូមករាំលេង អ្នករាល់គ្នាត្រូវស្ទុះចេញពីក្នុងចម្ការទំពាំងបាយជូរមក ហើយចាប់នាងទាំងនោះម្នាក់មួយៗ នាំយកទៅក្នុងទឹកដីពុនយ៉ាមីន ដើម្បីធ្វើជាប្រពន្ធរបស់អ្នករាល់គ្នាទៅ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយចាំមើល ពេលណាមានស្រីក្រមុំនៅស៊ីឡូរចេញមករាំលេង ចូរអ្នករាល់គ្នាចេញពីចម្ការទំពាំងបាយជូរមក ហើយចាប់ស្រីក្រមុំស៊ីឡូរទាំងនោះម្នាក់មួយៗ យកទៅធ្វើជាប្រពន្ធអ្នករាល់គ្នាចុះ រួចត្រឡប់ទៅស្រុកបេនយ៉ាមីនវិញទៅ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហើយចាំឃ្លាំមើល។ កាលណាមានស្ត្រីក្រមុំចេញពីស៊ីឡូមករាំលេង អ្នករាល់គ្នាត្រូវស្ទុះចេញពីក្នុងចម្ការទំពាំងបាយជូរមក ហើយចាប់នាងទាំងនោះម្នាក់មួយៗ នាំយកទៅក្នុងទឹកដីបេនយ៉ាមីន ដើម្បីធ្វើជាប្រពន្ធរបស់អ្នករាល់គ្នាទៅ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចាំមើល បើពួកស្រីក្រមុំនៅស៊ីឡូរចេញមកលេង នោះចូរឯងរាល់គ្នាចេញពីចំការទំពាំងបាយជូរ ទៅចាប់យកពួកស្រីក្រមុំស៊ីឡូរទាំងនោះ ធ្វើជាប្រពន្ធគ្រប់ៗគ្នាចុះ រួចត្រឡប់ទៅឯស្រុកបេនយ៉ាមីនវិញទៅ |
ស្តេចទតរាំ លោតកព្ឆោងជូនអុលឡោះតាអាឡា យ៉ាងអស់ពីកម្លាំងកាយ ដោយស្លៀកតែអេផូដ ធ្វើពីក្រណាត់ទេសឯកប៉ុណ្ណោះ។
ស្តេចទតមានប្រសាសន៍តបទៅនាងមិកាល់ថា៖ «យើងធ្វើដូច្នេះ ដើម្បីផ្តល់កិត្តិយសដល់អុលឡោះតាអាឡា! ទ្រង់បានជ្រើសរើសយើងឲ្យដឹកនាំជនជាតិអ៊ីស្រអែល ជាប្រជារាស្ត្ររបស់ទ្រង់ ជំនួសឪពុករបស់នាង និងរាជវង្ស។ យើងសំដែងសេចក្តីសប្បាយនេះ ដើម្បីផ្តល់កិត្តិយសដល់អុលឡោះតាអាឡា!
ចូរនាំគ្នារាំសរសើរតម្កើងទ្រង់ ចូរនាំគ្នាច្រៀង គីតាបសាបូរជូនទ្រង់ ដោយវាយក្រាប់ និងដេញពិណ!
ចូរសរសើរតម្កើងទ្រង់ ដោយវាយក្រាប់ និងរាំរបាំ! ចូរសរសើរតម្កើងទ្រង់ ដោយវាយឃឹម និងផ្លុំខ្លុយ!
ពេលនោះ សាទីម៉ារៀមជាអ្នកថ្លែងបន្ទូលនៃអុលឡោះដែលជាបងស្រីរបស់ហារូន ក៏កាន់ក្រាប់ ហើយស្ត្រីៗទាំងអស់ក៏ចេញទៅតាមគាត់ ទាំងវាយក្រាប់ និងនាំគ្នារាំ។
ស្ត្រីសាសន៍ស៊ូឡាមអើយ ចូរនាងរាំ ចូរនាងរាំ ដើម្បីឲ្យយើងគយគន់មើលនាងផង។ ហេតុអ្វីបានជាអ្នករាល់គ្នាគយគន់មើល ស្ត្រីសាសន៍ស៊ូឡាមនេះ តើចង់ឲ្យនាងចូលរួមក្នុងក្រុមរបាំ ទាំងពីរពួកឬ?
ពេលនោះ ស្ត្រីក្រមុំនឹងនាំគ្នារាំយ៉ាងសប្បាយ ហើយពួកយុវជន និងពួកចាស់ទុំ ក៏នឹងរាំយ៉ាងសប្បាយដែរ។ យើងនឹងធ្វើឲ្យទុក្ខព្រួយរបស់ពួកគេ ប្រែទៅជាអំណររីករាយ យើងនឹងសំរាលទុក្ខពួកគេ ហើយធ្វើឲ្យពួកគេមានអំណរសប្បាយ ឡើងវិញ។
ចូរប្រយ័ត្ន កុំទុកចិត្ដមនុស្សលោកឲ្យសោះ ដ្បិតគេនឹងចាប់បញ្ជូនអ្នករាល់គ្នាទៅតុលាការ គេនឹងយករំពាត់ខ្សែតីមកវាយអ្នករាល់គ្នានៅក្នុងសាលាប្រជុំរបស់គេ។
ប៉ុន្តែ បុត្រាមនុស្សត្រូវតែរងទុក្ខវេទនាយ៉ាងខ្លាំងជាមុនសិន ហើយមនុស្សសម័យឥឡូវនេះនឹងបោះបង់គាត់ចោល។
ពេលលោកយែបថា វិលត្រឡប់មកផ្ទះរបស់គាត់នៅមីសប៉ាវិញ កូនស្រីរបស់គាត់ចេញមកទទួល ទាំងរាំ និងវាយក្រាប់។ នាងជាកូនស្រីតែមួយគត់របស់គាត់ គឺក្រៅពីនាងគាត់គ្មានកូនប្រុស កូនស្រីណាទៀតឡើយ។
ពួកគេបញ្ជាកូនចៅពុនយ៉ាមីនថា៖ «ចូរអ្នករាល់គ្នាទៅលាក់ខ្លួននៅក្នុងចម្ការទំពាំងបាយជូរ
កាលកងទ័ពត្រឡប់មកពីច្បាំងវិញ ក្រោយដែលទតបានប្រហារជនភីលីស្ទីន ហើយស្ត្រីៗនៅគ្រប់ក្រុងក្នុងស្រុកអ៊ីស្រអែល ចេញទៅទទួលស្តេចសូលទាំងស្រែកច្រៀង និងរាំតាមចង្វាក់ស្គរ និងតូរ្យតន្ត្រី ហើយស្រែកហ៊ោដោយអំណរសប្បាយយ៉ាងខ្លាំង។