ទោះជាមនុស្ស ឬសត្វក្តីក៏មិនត្រូវទុកឲ្យនៅរស់ដែរ។ កុំប៉ះពាល់អ្នកនោះឡើយ តែត្រូវសម្លាប់គេ ដោយយកដុំថ្មគប់ ឬបាញ់នឹងព្រួញវិញ។ នៅពេលដែលឮសូរសំឡេងស្នែង នោះទើបអ្នកខ្លះអាចឡើងទៅលើភ្នំបាន»។
ពួកចៅហ្វាយ 20:37 - អាល់គីតាប ទ័ពឆ្មក់វាយសំរុកយ៉ាងលឿនចូលក្នុងក្រុងគីបៀរ ហើយចាប់យកទីក្រុង ព្រមទាំងសម្លាប់រង្គាលអ្នកក្រុងនោះទៀតផង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បន្ទាប់មក ពួកទ័ពបង្កប់ក៏ស្ទុះចូលទៅក្នុងក្រុងគីបៀរជាប្រញាប់ គេចេញទៅវាយសម្លាប់ពួកអ្នកក្រុងនោះទាំងអស់ដោយមុខដាវ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទ័ពឆ្មក់វាយសម្រុកយ៉ាងលឿនចូលក្នុងក្រុងគីបៀរ ហើយចាប់យកទីក្រុង ព្រមទាំងសម្លាប់រង្គាលអ្នកក្រុងនោះទៀតផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពួកទ័ពបង្កប់ក៏ម្នីម្នាស្ទុះចូលទៅក្នុងក្រុងគីបៀរជាប្រញាប់ គេដំរង់ទៅមុខ វាយសំឡាប់ពួកក្រុងនោះទាំងអស់ដោយមុខដាវ |
ទោះជាមនុស្ស ឬសត្វក្តីក៏មិនត្រូវទុកឲ្យនៅរស់ដែរ។ កុំប៉ះពាល់អ្នកនោះឡើយ តែត្រូវសម្លាប់គេ ដោយយកដុំថ្មគប់ ឬបាញ់នឹងព្រួញវិញ។ នៅពេលដែលឮសូរសំឡេងស្នែង នោះទើបអ្នកខ្លះអាចឡើងទៅលើភ្នំបាន»។
ពេលគេផ្លុំស្នែងចៀម ហើយពេលអ្នករាល់គ្នាឮសំឡេងស្នែង ប្រជាជនទាំងមូលត្រូវស្រែកយ៉ាងខ្លាំង កំពែងក្រុងមុខជារលំចុះនៅនឹងកន្លែង ហើយប្រជាជនត្រូវសំរុកចូលទៅក្នុងទីក្រុងរៀងៗខ្លួន»។
កាលប្រជាជនបោះទីតាំងទ័ពទាំងមូល នៅខាងជើងទីក្រុង ហើយទ័ពឆ្មក់បង្កប់ខ្លួននៅខាងលិចទីក្រុង រួចហើយយប់នោះ យ៉ូស្វេក៏ទៅស្នាក់នៅកណ្តាលជ្រលងភ្នំ។
ព្រលឹមឡើង កាលស្តេចក្រុងអៃឃើញកងទ័ពរបស់យ៉ូស្វេ ស្តេចក៏ប្រញាប់ប្រញាល់ចេញពីទីក្រុងជាមួយពលទ័ពទាំងអស់ ដើម្បីច្បាំងជាមួយជនជាតិអ៊ីស្រអែល នៅត្រង់កន្លែងពីមុន គឺនៅទល់មុខនឹងវាលអារ៉ាបា។ ពួកគេពុំបានដឹងថា មានទ័ពបង្កប់ខ្លួននៅខាងក្រោយទីក្រុង ចាំវាយឆ្មក់ពួកគេឡើយ។
ពេលគាត់លើកដៃឡើង ទ័ពឆ្មក់ដែលបង្កប់ខ្លួន ក៏ស្ទុះចេញពីកន្លែងពួនមកយ៉ាងប្រញាប់។ គេរត់ចូលទៅក្នុងទីក្រុង ហើយដណ្តើមយកបាន រួចនាំគ្នាដុតទីក្រុងជាបន្ទាន់។