កាលជនជាតិអ៊ីស្រអែលបែងចែកទឹកដីនៅស្រុកនោះ តាមព្រំប្រទល់របស់គេនីមួយៗរួចហើយ គេក៏ចែកទឹកដីមួយចំណែកជូនយ៉ូស្វេ ជាកូនរបស់លោកនូនទុកជាមត៌កដែរ។
ពួកចៅហ្វាយ 2:9 - អាល់គីតាប គេបានបញ្ចុះសពរបស់គាត់នៅក្នុងទឹកដីដែលជាចំណែកមត៌ករបស់គាត់ នៅធីមណាត-ហេរេស ក្នុងតំបន់ភ្នំអេប្រាអ៊ីម ខាងជើងភ្នំអាកាស។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេបានបញ្ចុះសពលោកនៅព្រំដី ដែលជាមត៌ករបស់លោក នៅធីមណាត-ហេរេស ក្នុងស្រុកភ្នំអេប្រាអិម ខាងជើងភ្នំកាអាស។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេបានបញ្ចុះសពរបស់លោកនៅក្នុងទឹកដីដែលជាចំណែកមត៌ករបស់លោក នៅធីមណាត-ហេរេស ក្នុងតំបន់ភ្នំអេប្រាអ៊ីម ខាងជើងភ្នំអាកាស។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចគេបញ្ចុះសពលោកត្រង់ព្រំដី ជាមរដករបស់លោកនៅធីម៉្នាត-ហេរេស ក្នុងស្រុកភ្នំអេប្រាអិម នាខាងជើងភ្នំកាអាសទៅ |
កាលជនជាតិអ៊ីស្រអែលបែងចែកទឹកដីនៅស្រុកនោះ តាមព្រំប្រទល់របស់គេនីមួយៗរួចហើយ គេក៏ចែកទឹកដីមួយចំណែកជូនយ៉ូស្វេ ជាកូនរបស់លោកនូនទុកជាមត៌កដែរ។
ពួកគេបានជូនក្រុងធីម៉្នាត-សេរ៉ា នៅតំបន់ភ្នំអេប្រាអ៊ីម តាមសំណូមពររបស់លោក ស្របតាមបញ្ជារបស់អុលឡោះតាអាឡា។ លោកបានសង់ទីក្រុងឡើងវិញ រួចតាំងទីលំនៅ នៅទីនោះ។
ក្រោយព្រឹត្តិការណ៍ទាំងនោះមក យ៉ូស្វេដែលជាកូនរបស់លោកនូន និងជាអ្នកបម្រើរបស់អុលឡោះតាអាឡាបានស្លាប់ក្នុងអាយុមួយរយដប់ឆ្នាំ។
គេបានបញ្ចុះសពគាត់នៅក្នុងទឹកដី ដែលជាចំណែកមត៌ករបស់គាត់នៅធីម្នាត-សេរ៉ា ក្នុងតំបន់ភ្នំអេប្រាអ៊ីមខាងជើងភ្នំកាអាស។
ក្រោយពេលយ៉ូស្វេស្លាប់ផុតទៅ ជនជាតិអ៊ីស្រអែលសួរអុលឡោះតាអាឡាថា៖ «ក្នុងចំណោមយើងខ្ញុំ តើកុលសម្ព័ន្ធណាត្រូវឡើងទៅច្បាំងនឹងជនជាតិកាណានមុនគេ»?។
យ៉ូស្វេដែលជាកូនរបស់លោកនូន និងជាអ្នកបម្រើរបស់អុលឡោះតាអាឡាបានស្លាប់ ក្នុងអាយុមួយរយដប់ឆ្នាំ។