Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ពួក​ចៅ‌ហ្វាយ 2:9 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 រួច​គេ​បញ្ចុះ​សព​លោក​ត្រង់​ព្រំ​ដី ជា​មរដក​របស់​លោក​នៅ​ធីម៉្នាត-ហេរេស ក្នុង​ស្រុក​ភ្នំ​អេប្រា‌អិម នា​ខាង​ជើង​ភ្នំ​កាអាស​ទៅ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 គេ​បាន​បញ្ចុះ​សព​លោក​នៅ​ព្រំ​ដី ដែល​ជា​មត៌ក​របស់​លោក នៅ​ធីមណាត-ហេរេស ក្នុង​ស្រុក​ភ្នំ​អេប្រាអិម ខាង​ជើង​ភ្នំ​កាអាស។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 គេ​បាន​បញ្ចុះ​សព​របស់​លោក​នៅ​ក្នុង​ទឹក​ដី​ដែល​ជា​ចំណែក​មត៌ក​របស់​លោក នៅ​ធីមណាត-‌ហេរេស ក្នុង​តំបន់​ភ្នំ​អេប្រាអ៊ីម ខាង​ជើង​ភ្នំ​អាកាស។

សូមមើលជំពូក ចម្លង

អាល់គីតាប

9 គេ​បាន​បញ្ចុះ​សព​របស់​គាត់​នៅ​ក្នុង​ទឹក​ដី​ដែល​ជា​ចំណែក​មត៌ក​របស់​គាត់ នៅ​ធីមណាត-ហេរេស ក្នុង​តំបន់​ភ្នំ​អេប្រា‌អ៊ីម ខាង​ជើង​ភ្នំ​អាកាស។

សូមមើលជំពូក ចម្លង




ពួក​ចៅ‌ហ្វាយ 2:9
6 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​គេ​បាន​ចែក​ស្រុក​ជា​មរដក​ដល់​គ្នា តាម​ព្រំ​ប្រទល់​រួច​ហើយ នោះ​ពួក​កូន​ចៅ​អ៊ីស្រាអែល​ក៏​ឲ្យ​មរដក​ដល់​យ៉ូស្វេ​ជា​កូន​នុន នៅ​ជា​កណ្តាល​ស្រុក​គេ​ដែរ


គេ​ឲ្យ​ទី​ក្រុង​ធីម៉្នាត-សេរ៉ា នៅ​ក្នុង​ភ្នំ​របស់​ស្រុក​អេប្រា‌អិម​ដល់​លោក តាម​បង្គាប់​ព្រះ‌យេហូវ៉ា ដូច​ជា​លោក​បាន​សូម រួច​លោក​ក៏​សង់​ទី​ក្រុង ហើយ​តាំង​ទី​លំនៅ​នៅ​ទី​នោះ។


ក្រោយ​ការ​ទាំង​នោះ​មក យ៉ូស្វេ​ជា​កូន​នុន ដែល​ជា​អ្នក​បំរើ​នៃ​ព្រះ‌យេហូវ៉ា ក៏​ស្លាប់​ទៅ ចំនួន​អាយុ​របស់​លោក​បាន​១១០​ឆ្នាំ


គេ​ក៏​បញ្ចុះ​សព​លោក នៅ​ចុង​ព្រំ​ដី ជា​មរដក​របស់​លោក ត្រង់​ធីម៉្នាត-សេរ៉ា ដែល​នៅ​ក្នុង​ស្រុក​ភ្នំ​អេប្រា‌អិម ខាង​ជើង​ភ្នំ​កាអាស​ទៅ


រីឯ​គ្រា​ក្រោយ​ដែល​លោក​យ៉ូស្វេ​បាន​ស្លាប់​ហើយ នោះ​ពួក​កូន​ចៅ​អ៊ីស្រាអែល​គេ​ទូល​សួរ​ព្រះ‌យេហូវ៉ា​ថា ក្នុង​ពួក​យើង​ខ្ញុំ តើ​អ្នក​ណា​ត្រូវ​ឡើង​ទៅ​ច្បាំង​នឹង​ពួក​សាសន៍​កាណាន​មុន​គេ


យ៉ូស្វេ កូន​នុន ជា​អ្នក​បំរើ​នៃ​ព្រះ‌យេហូវ៉ា លោក​ក៏​ស្លាប់​ទៅ ក្នុង​ជំនាន់​អាយុ​បាន​១១០​ឆ្នាំ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម