គេឆ្លងកាត់ច្រកភ្នំ មកបោះជំរំនៅកេបា ធ្វើឲ្យអ្នកភូមិរ៉ាម៉ាញ័ររន្ធត់ ហើយអស់អ្នកដែលរស់នៅភូមិគីបៀរ ជាភូមិ កំណើតរបស់ស្ដេចសូល នាំគ្នារត់គេចខ្លួន។
ពួកចៅហ្វាយ 19:12 - អាល់គីតាប ចៅហ្វាយឆ្លើយឡើងថា៖ «ទេ! យើងមិនត្រូវចូលទៅក្រុងរបស់សាសន៍ដទៃ ដែលគ្មានជនជាតិអ៊ីស្រអែលនោះឡើយ យើងទៅសម្រាកនៅក្រុងគីបៀរវិញ»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្ដែ ចៅហ្វាយឆ្លើយថា៖ «យើងនឹងមិនបែរចូលទៅក្នុងទីក្រុងរបស់សាសន៍ដទៃ ដែលមិនមែនជាពួកកូនចៅសាសន៍អ៊ីស្រាអែលឡើយ គឺយើងនឹងស្រូតទៅឲ្យដល់គីបៀរវិញ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចៅហ្វាយឆ្លើយឡើងថា៖ «ទេ! យើងមិនត្រូវចូលទៅក្រុងរបស់សាសន៍ដទៃ ដែលគ្មានជនជាតិអ៊ីស្រាអែលនោះឡើយ យើងទៅសម្រាកនៅក្រុងគីបៀរវិញ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែចៅហ្វាយឆ្លើយថា យើងមិនព្រមបែរចូលទៅក្នុងទីក្រុងរបស់សាសន៍ដទៃ ដែលមិនជាពួកកូនចៅសាសន៍អ៊ីស្រាអែលឡើយ យើងនឹងស្រូតទៅឲ្យដល់គីបៀរវិញ |
គេឆ្លងកាត់ច្រកភ្នំ មកបោះជំរំនៅកេបា ធ្វើឲ្យអ្នកភូមិរ៉ាម៉ាញ័ររន្ធត់ ហើយអស់អ្នកដែលរស់នៅភូមិគីបៀរ ជាភូមិ កំណើតរបស់ស្ដេចសូល នាំគ្នារត់គេចខ្លួន។
ចូរផ្លុំស្នែងប្រកាសសឹកនៅគីបៀរ! ចូរផ្លុំត្រែប្រកាសភាពអាសន្ននៅរ៉ាម៉ា! ចូរស្រែកហ៊ោនៅបេតអាវេន! ពុនយ៉ាមីន ចូរប្រយ័ត្នខាងក្រោយខ្នងអ្នក!
ពួកគេផុងខ្លួនទៅក្នុងអំពើពុករលួយ កាន់តែខ្លាំងឡើងៗ ដូចគ្រានៅគីបៀរដែរ អុលឡោះតាអាឡានឹកឃើញអំពើអាក្រក់របស់ពួកគេ ហើយទ្រង់នឹងដាក់ទោសពួកគេ តាមអំពើបាបដែលខ្លួនបានប្រព្រឹត្ត។
សេឡា អេឡេប យេប៊ូស (គឺក្រុងយេរូសាឡឹម) គីបៀរ គារយ៉ាត គឺមានទាំងអស់ដប់បួនក្រុង និងភូមិឯទៀតៗដែលនៅជិតខាង។ នេះជាទឹកដីដែលជាចំណែកមត៌ករបស់កូនចៅពុនយ៉ាមីន តាមអំបូររបស់ពួកគេ។
ពេលពួកគេមកដល់ក្បែរក្រុងយេប៊ូសនោះ ថ្ងៃកាន់តែទាបណាស់ហើយ ក្មេងបម្រើក៏និយាយទៅកាន់ចៅហ្វាយថា៖ «យើងគួរតែឆៀងចូលទៅសម្រាកនៅក្រុងរបស់សាសន៍យេប៊ូសមួយយប់ទៅ»។
គាត់ក៏បន្ថែមទៀតថា៖ «យើងត្រូវតែស្រូតដំណើរឲ្យដល់ក្រុងគីបៀរ ឬភូមិរ៉ាម៉ា ហើយនៅទីនោះយើងនឹងសម្រាកកន្លែងណាមួយក៏បាន»។
ស្តេចសូលត្រឡប់ទៅភូមិដ្ឋាននៅគីបៀរវិញ ដោយមានមនុស្សដ៏អង់អាចមួយក្រុម ដែលអុលឡោះបានបណ្តាលចិត្ត ហែរហមទៅជាមួយផង។
ស្តេចសូលជ្រើសរើសទាហានចំនួនបីពាន់នាក់ ពីក្នុងចំណោមប្រជាជនអ៊ីស្រអែល គឺពីរពាន់នាក់ទុកឲ្យនៅជាមួយគាត់ ត្រង់ភូមិមីកម៉ាស់ និងតំបន់ភ្នំបេតអែល ហើយមួយពាន់នាក់ទៀតឲ្យនៅជាមួយសម្តេចយ៉ូណាថាន នៅភូមិគីបៀរ ក្នុងស្រុកពុនយ៉ាមីន។ រីឯប្រជាជនដែលនៅសេសសល់ស្តេចសូលបញ្ជូនឲ្យវិលទៅផ្ទះរៀងៗខ្លួនវិញ។