ពួកចៅហ្វាយ 18:26 - អាល់គីតាប បន្ទាប់មក ពួកគេក៏បន្តដំណើរទៅមុខទៀត។ ដោយលោកមីកាឃើញថាពួកគេខ្លាំងពូកែជាង នោះគាត់ក៏បកក្រោយ វិលត្រឡប់ទៅផ្ទះវិញ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បន្ទាប់មក ពួកកូនចៅដាន់ក៏បន្តដំណើរទៅមុខ។ កាលមីកាឃើញថា គេមានខ្លាំងពូកែជាងខ្លួន គាត់ក៏វិលត្រឡប់ទៅផ្ទះវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់មក ពួកគេក៏បន្តដំណើរទៅមុខទៀត។ ដោយលោកមីកាឃើញថាពួកគេខ្លាំងពូកែជាង នោះគាត់ក៏បកក្រោយ វិលត្រឡប់ទៅផ្ទះវិញ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចពួកកូនចៅដាន់ក៏ទៅតាមផ្លូវគេទៅ ឯមីកាកាលឃើញថាគេមានកំឡាំងជាងខ្លួន នោះគាត់ក៏វិលត្រឡប់មកផ្ទះវិញ។ |
តទៅនេះជាឈ្មោះកុលសម្ព័ន្ធ និងចំណែកមត៌ករបស់គេ។ ទឹកដីរបស់កុលសម្ព័ន្ធដាន់ស្ថិតនៅចុងខាងជើងបំផុត គឺនៅតាមបណ្ដោយផ្លូវពីហេតឡូនទៅហាម៉ាត់ ហាសា-អេណាន ព្រំប្រទល់ដាម៉ាស គឺទៅដល់ខាងជើងហាម៉ាត់ លាតសន្ធឹងចាប់ពីទិសខាងកើតទៅទិសខាងលិច។
កូនចៅដាន់នាំគ្នាតបទៅគាត់វិញថា៖ «កុំមកតវ៉ាជាមួយយើង ក្រែងលោមានគ្នាយើងខ្លះក្តៅក្រហាយ ហើយវាយប្រហារអ្នក ធ្វើឲ្យអ្នក និងក្រុមគ្រួសារអ្នកត្រូវវិនាស»។
ក្រោយពីដណ្តើមយករបស់ដែលលោកមីកាបានធ្វើ និងនាំបូជាចារ្យរបស់គាត់មកជាមួយ កូនចៅដាន់ក៏ទៅវាយលុកក្រុងឡាអ៊ីស សម្លាប់រង្គាលប្រជាជនដែលកំពុងរស់នៅយ៉ាងសុខសាន្ត និងស្ងប់ស្ងៀម ព្រមទាំងដុតទីក្រុងចោលថែមទៀតផង។