ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ពួក​ចៅ‌ហ្វាយ 17:4 - អាល់គីតាប

ប៉ុន្តែ លោក​មីកា​ប្រគល់​ប្រាក់​ទៅ​ម្តាយ​សា​ជា​ថ្មី​ទៀត ហើយ​ម្តាយ​ក៏​យក​ប្រាក់​ពីរ​រយ​ស្លឹង​ទៅ​ឲ្យ​ជាង​ស្មិត​រំលាយ​ធ្វើ​រូប​ព្រះ​មួយ និង​រូប​សំណាក រួច​យក​ទៅ​ដាក់​នៅ​ក្នុង​ផ្ទះ​របស់​លោក​មីកា។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដូច្នេះ ពេល​គាត់​ប្រគល់​ប្រាក់​នោះទៅ​ម្តាយ​វិញ ម្តាយ​ក៏​យក​ប្រាក់​សុទ្ធ​ពីររយ​ស្លឹង​ទៅ​ឲ្យ​ជាង​ស្មិត ជាង​ក៏​ឆ្លាក់​ធ្វើ​រូប​មួយ និង​សិត​ធ្វើ​រូប​មួយ ហើយ​រូប​នោះដាក់​នៅ​ក្នុង​ផ្ទះរបស់​មីកា។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ប៉ុន្តែ លោក​មីកា​ប្រគល់​ប្រាក់​ទៅ​ម្ដាយ​សា​ជា​ថ្មី​ទៀត ហើយ​ម្ដាយ​ក៏​យក​ប្រាក់​ពីរ​រយ​ស្លឹង​ទៅ​ឲ្យ​ជាង​ស្មិត​រំលាយ​ធ្វើ​រូប​ព្រះ​មួយ និង​រូប​សំណាក រួច​យក​ទៅ​ដាក់​នៅ​ក្នុង​ផ្ទះ​របស់​លោក​មីកា។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

តែ​គាត់​ប្រគល់​ប្រាក់​នោះ​ដល់​ម្តាយ​វិញ នោះ​ម្តាយ​ក៏​យក​ប្រាក់​២០០​ទៅ​ឲ្យ​ជាង​ស្មិត ជាង​ក៏​ឆ្លាក់​ធ្វើ​រូប​១ នឹង​រូប​សិត​១ រូប​នោះ​តាំង​នៅ​ក្នុង​ផ្ទះ​មីកា

សូមមើលជំពូក



ពួក​ចៅ‌ហ្វាយ 17:4
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​នោះ អ្នក​រាល់​គ្នា​នឹង​ចាត់​ទុក មាស និង​ប្រាក់​ដែល​ស្រោប​ជុំ‌វិញ​រូប​បដិមា របស់​អ្នក​រាល់​គ្នា​ថា ជា​មាស​ប្រាក់​មិន​បរិសុទ្ធ អ្នក​នឹង​យក​ទៅ​បោះ​ចោល​ដូច​សំរាម ដោយ​ពោល​ថា «វត្ថុ​គំរក់!»។


ជាង​ឈើ​លាត​សន្ធឹង​ខ្សែ​មក​វាស់​ឈើ និង​គូរ​រូប​ពី​លើ ហើយ​យក​ពន្លាក់​មក​ដាប់​ឈើ​នោះ តាម​រូប​រាង និង​ភិន‌ភាគ​ដូច​មនុស្ស រួច​យក​ទៅ​តម្កល់​នៅ​ក្នុង​វិហារ​មួយ។


តើ​ជាង​ឆ្លាក់​រូប​បដិមា​បាន​ប្រយោជន៍​អ្វី? គេ​ប្រើ​រូប​ដែល​ធ្វើ​ពី​លង្ហិន ដើម្បី​ប្រៀន‌ប្រដៅ​បោក​ប្រាស់។ ហេតុ​អ្វី​បាន​ជា​ជាង​ចម្លាក់​ផ្ញើ​ជីវិត​លើ ព្រះ​ក្លែង‌ក្លាយ មិន​ចេះ​និយាយ​ស្ដី ជា​រូប​ដែល​គេ​សូន​ដោយ​ដៃ​ខ្លួន​ឯង​ដូច្នេះ?


“អ្នក​ណា​ឆ្លាក់​រូប​បដិ‌មាករ ឬ​សិត​ធ្វើ​រូប​ព្រះ‌ក្លែង‌ក្លាយ ដែលអុលឡោះ‌តាអាឡា​ស្អប់​ខ្ពើម ហើយ​យក​រូប​ដែល​ជា​ស្នា​ដៃ​របស់​មនុស្ស ទៅ​តម្កល់​ទុក​នៅ​កន្លែង​មួយ ដើម្បី​ថ្វាយ‌បង្គំ​ដោយ​លួច​លាក់ អ្នក​នោះ​មុខ​ជា​ត្រូវ​បណ្តាសា​ពុំ​ខាន!”។ ប្រជា‌ជន​ទាំង​អស់​ត្រូវ​ឆ្លើយ​ព្រម​គ្នា​ថា “អាម៉ីន!”។


លោក​មីកា​ប្រគល់​ប្រាក់​មួយ​ពាន់​មួយ​រយ​ស្លឹង​ជូន​ទៅ​ម្តាយ​វិញ ហើយ​ម្តាយ​ក៏​ពោល​ថា៖ «កូន​អើយ ម្តាយ​បាន​សម្រេច​ចិត្ត​ជូន​ប្រាក់​នេះ​ដល់អុលឡោះ‌តាអាឡា​ហើយ ដើម្បី​ឲ្យ​កូន​យក​វា​ទៅ​រំលាយ​ធ្វើ​ជា​រូប​ព្រះ​មួយ។ ចូរ​កូន​យក​ប្រាក់​នេះ​ទៅ​វិញ​ចុះ»។


ដូច្នេះ លោក​មីកា​មាន​កន្លែង​មួយ​ថ្វាយ‌បង្គំ​រូប​ព្រះ នៅ​ក្នុង​ផ្ទះ​របស់​គាត់។ គាត់​បាន​ធ្វើ​រូប​បដិមា​មួយ និង​រូប​ចម្លាក់​ជា​ច្រើន សម្រាប់​គោរព​បូជា រួច​គាត់​តែង‌តាំង​កូន​ប្រុស​ម្នាក់​របស់​គាត់​ឲ្យ​ធ្វើ​ជា​បូជា‌ចារ្យ។


បុរស​ទាំង​ប្រាំ​នាក់​ដែល​បាន​មក​ស៊ើប‌ការណ៍​នាំ​គ្នា​ចូល​ទៅ​ក្នុង​ផ្ទះ​យក​រូប​សំណាក រូប​បដិមា និង​រូប​ព្រះ​ផ្សេងៗ ព្រម​ទាំង​រូប​ចម្លាក់​ធ្វើ​ពី​ប្រាក់​ទៀត​ផង។ ពេល​នោះ បូជា‌ចារ្យ​ឈរ​នៅ​មាត់​ច្រក​ជា​មួយ​ទាហាន​ទាំង​ប្រាំ​មួយ​រយ​នាក់។